ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​​​ បានថ្លែងឲ្យដឹងថា៖ទេសចរបរទេសដែលបានមកទស្ស នានៅកម្ពុជាគិតចាប់ពីខែ មករាដល់ខែកញ្ញាឆ្នាំ២០២២ ទេសចរវៀតណាមឈរនៅលំដាប់លេខរៀងទី២ ដែលមានចំនួនសរុបជាង២៨ម៉ឺននាក់កើនឡើងជាង៣ដងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ កន្លងទៅ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជ​មានប្រសាសន៍​នៅក្នុងវេទិកាជំរុញវិនិយោគនិងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២២ នៅរសៀលថ្ងៃទី​០៨ ខែវិច្ឆិកា​នេះថា៖​បើក្រឡេក មើលតួលេខទេសចរបរទេសដែលបានមកទស្សនានៅកម្ពុជា គិតចាប់ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២២ ទេសចរវៀតណាម ឈរនៅលំដាប់លេខរៀងទី២ ដែលមានចំនួនសរុបជាង ២៨ម៉ឺននាក់ កើនឡើងជាង៣ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១កន្លងទៅ ។

ទន្ទឹមនឹងនេះចំនួនភ្ញៀវទេសចរនៃប្រទេសទាំងពីររំពឹងថានឹងមានកំណើនបន្ថែមទៀតតាមរយៈការពន្លឿនសកម្មភាពផ្សព្វផ្សាយព្រមទាំងការបង្កើនការតភ្ជាប់ក្នុងចំណោមគោល ដៅនិងផលិតផលទេសចរណ៍ ។ ជាមួយគ្នានេះដើម្បីត្រៀមខ្លួនទទួលយករំហូរទេសចរបរទេសកាន់តែច្រើនរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញថ្មីនៅខេត្តកណ្តាលនិងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ខាងមុខនេះ ។

សម្តេចតេជោបានបន្តថា៖ ការវាយតម្លៃនេះបានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ប្រទេសយើងទាំងពីរក្នុងការស្តារឡើងវិញនូវសង្គមនិងសេដ្ឋកិច្ច បានលឿនជាងគេក្រោយវិបត្តិនៃជំងឺ កូវីដ-១៩ រហូតឈានទៅបើកទ្វារស្វាគមន៍ភ្ញៀវទេសចរនិងធុរជនបរទេសមុនប្រទេសជាច្រើនដទៃទៀតដោយបានលុបបំបា ត់នូវការអនុវត្តវិធានការរឹតត្បិតមួយចំនួន ៕