ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យវិនិយោគិនវៀតណាមមកបណ្តាក់ ទុនធ្វើប្រតិបត្តិការអាជីវកម្ម ឱ្យកាន់តែច្រើននៅកម្ពុជាឡើងវិញជាពិសេសក្នុងវិស័យដែលកំពុងមានសក្តានុពលខ្ពស់នៅកម្ពុជាដូចជាកសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារនិងឧស្សាហកម្មកម្មន្តសាល ធុនស្រាលជាដើម។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងវេទិកាជំរុញវិនិយោគនិងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២២ នៅរសៀលថ្ងៃទី​០៨ ខែវិច្ឆិកា​ ២០២២ បន្ទាប់ពីសម្តេចបាន ពិនិត្យឃើញថាក្នុងឆ្នាំ ២០២១ និង ឆ្នាំ ២០២២ នេះពុំឃើញមានវត្តមានគម្រោងវិនិយោគថ្មីរបស់វៀតណាមនៅកម្ពុជាពុំដូចកាលពីមុនមានវិបត្តិជំងឺកូវីដ-១៩ ដែលវិនិយោគិនវៀតណាមបានមកបណ្តាក់ទុនច្រើននៅកម្ពុជាជាពិសេសក្នុងវិស័យកសិកម្មនិងវិស័យទូរគមនាគម ន៍ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖«ក្នុងវិស័យពាណិជ្ជកម្មយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជាឃើញថាទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងកម្ពុជានិងវៀត ណាមគិតចាប់ពីខែមករាដល់ខែកក្កដាឆ្នាំ២០២២ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅមានកំណើនប្រមាណជាង៣៤ភាគ រយក្នុងវិស័យវិនិយោគតាមការរាយការណ៍របស់ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឃើញថាការវិនិយោគឯកជនគិតពីខែមករាដល់ខែតុលាឆ្នាំ២០២២ធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅមានការកើនឡើងប្រមាណ ១, ៣ ភាគរយប៉ុន្តែ យើងពុំឃើញមានវត្តមានគម្រោងវិនិយោគថ្មីរបស់វៀតណាមនៅកម្ពុជា សោះក្នុងឆ្នាំនេះនិងឆ្នាំ២០២១កន្លងទៅពុំដូចកាលពីមុនមានវិបត្តិជំងឺកូវីដ-១៩ដែលវិនិយោគិនវៀតណាម បានមកបណ្តាក់ ទុនច្រើននៅកម្ពុជាជាពិ សេសក្នុងវិស័យកសិកម្មនិងវិស័យទូរគមនាគមន៍ក្នុងន័យនេះខ្ញុំសូមលើកទឹកចិត្តឱ្យវិនិយោគិនវៀតណាមមកបណ្តាក់ទុនធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងវិញនៅកម្ពុជាជាពិសេសក្នុងវិស័យដែលកំពុងមានសក្តានុពលខ្ពស់នៅកម្ពុជាដូចជាកសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារនិងឧស្សាហកម្មកម្ម ន្តសាលធុនស្រាលជាដើម។» ។

គួរបញ្ជាក់ថាវៀតណាមស្ថិតនៅជាដៃគូពាណិជ្ជកម្មដ៏ធំរបស់កម្ពុជាទី ៨ នៅឆ្នាំ ២០២១ សម្រេចបាន ៩,០៥៤ ពាន់លានដុល្លារកើនឡើង ៧៩,១ភាគរយ ប្រៀបធៀបឆ្នាំ ២០២០ ។ ៩ ខែ ឆ្នាំ ២០២២នេះសម្រេចបាន ៨,០៤៥ ពាន់ដុល្លារអាមេរិកកើន១៦,៧ភាគរយបើប្រៀបធៀបនឹង៩ខែឆ្នាំ ២០២១។ ហើយសង្ឃឹមថានឹងសម្រេចឱ្យបាន ១០,០០០លានដុល្លារសហព័ន្ធលាន ដុល្លារអាមេរិកនៅឆ្នាំ ២០២២នេះ ៕