ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា៖កម្ពុជាមានបំណងផ្សារភ្ជាប់ខ្សែច្រវាក់ផលិ តកម្មយានយន្តនិងអេឡិចត្រូនិកតាមរយៈការបង្កើតយុទ្ធសាស្ត្រប្រទេសបូកជាមួយវៀតណាមដែលជាជម្រើសទី១របស់វិនិយោគិនបរទេសនៃវិស័យទាំងពីរក្នុងការផ្លាស់ប្តូរទីតាំងផលិតកម្ម។

ថ្លែងនៅចំពោះមុខលោកនាយករដ្ឋមន្រ្តីវៀតណាម និង ក្រុមធុរកិច្ចវៀតណាម ប្រមាណ ៣០០ នាក់នៅក្នុងវេទិកាជំរុញវិនិយោគ និង​ពាណិជ្ជកម្ម កម្ពុជា វៀតណាម ២០២២ នាល្ងាច ថ្ងៃទី ៨ ខែ វិច្ឆិកា ២០២២ នេះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖កម្ពុជាមានបំណងផ្សារភ្ជាប់ខ្សែច្រវាក់ផលិតកម្មយានយន្ត និងអេឡិចត្រូនិកតាមរយៈការបង្កើតយុទ្ធ សាស្ត្រប្រទេសបូកជាពិសេសជាមួយប្រទេសវៀតណាមដែលជាជម្រើសទី១របស់វិនិយោគិនបរ ទេសនៃវិស័យទាំងពីរក្នុងការផ្លាស់ប្តូរទីតាំងផលិតកម្ម។

ក្នុងន័យនេះស្តេចសង្ឃឹមថា៖«កម្ពុជានឹងទទួលបានគម្រោងវិនិយោតគាំទ្រដល់ការផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្មក្នុងវិស័យទាំងពីរពិសេសវិស័យអេឡិចត្រូ និកសម្រាប់ប្រទេសវៀតណាម។ រដ្ឋាភិបាលយើងទាំងពីរបាននិងកំពុងខិតខំប្រឹងប្រែងបង្កើននិងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីដោយបន្តរៀបចំ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់និងផ្នែករឹង ឱ្យកាន់តែមានភាពរលូននិងល្អប្រសើរជាងមុនដើម្បីជំរុញកំណើនរំហូរពាណិជ្ជកម្មនិងវិនិយោគរហូតឈានដល់ការចុះហត្ថលេខាបន្ថែមទៀតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម និងអនុស្សរណៈយោគយល់គ្នាស្តីពីការបង្កើនចំនួនកូតាប្រភេទនិងបរិមាណនៃយានយន្តពាណិជ្ជកម្ម ដែលខ្ញុំ និង ឯកឧត្តម ផាម មិញជិញនាយករដ្ឋមន្ត្រីវៀត ណាមបានធ្វើជាអធិបតីកាលពីព្រឹក មិញនេះ ។ លើសពីនេះគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត ដែលនឹងចាប់ផ្តើមការសាងសង់នាពេលឆាប់ៗខាងមុខនឹងដើរតួនាទី យ៉ាងសំខាន់ក្នុងការតភ្ជាប់ទីក្រុងភ្នំពេញជាមួយប្រទេសវៀតណាម,កាត់បន្ថយពេលវេលាដីកជញ្ជូនទំនិញព្រមទាំងអាចជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ លើផ្លូវជាតិលេខ១ ដែល ជាផ្លូវចម្បងដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅបាវិត ។»

សម្តេចតេជោ ហ៊ុន សែន យល់ថាកម្ពុជានិងវៀតណាមគួរបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមច្រករបៀងសេដ្ឋកិច្ចខាងត្បូងសម្រាប់ជំរុញកំណើនពាណិជ្ជ កម្មនិងទេសចរណ៍ជាក់ស្តែងដូចជាការតភ្ជាប់ផ្លូវធ្វើដំណើរចេញពីច្រកព្រំដែនទៅកាន់គោលដៅទេសចរណ៍នៅក្នុងខេត្តជាប់ព្រំដែនជាពិសេសខេត្តនៅតាមតំបន់ឆ្នេរដើម្បីសម្រួល និងទាក់ទាញភ្ញៀវទេសចរដែលធ្វើដំណើរទៅមកឆ្លងកាត់ប្រទេសទាំងពីរលើសពីនេះកម្ពុជានិងវៀតណាមជាភាគីសមាជិកនិងភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងអាសិប (RCEP)ដែល ជាយន្តការពាណិជ្ជកម្មសេរីពហុភាគីដ៏សំខាន់សម្រាប់លើកកម្ពស់ការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចតំបន់, រក្សានូវវិបុលភាព និងស្ថិរភាពនយោបាយតំបន់ គួរបង្កើនកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះឱ្យពេញលេញនិងមានប្រសិទ្ធភាព ខ្ពស់ដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា។

ឆ្លៀតក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន សូមអបអរសាទរចំពោះមិត្តវៀតណាមដែលបានទទួលជោគជ័យក្នុងការទាក់ទាញវិនិយោគបរទេសនាពេលកន្លងមកដើម្បីជំរុញការ អភិវឌ្ឍវិស័យអេឡិចត្រូនិករបស់ខ្លួនជាលំដាប់ដោយបានទាក់ទាញវិនិយោតពីក្រុមហ៊ុនបរទេសធំៗដូចជាក្រុមហ៊ុនសាំសុង (SAMSUNG)និងក្រុមហ៊ុនហ្វក់ខន់ (FOXCONN)ដែល ផលិតផលិតផលនានាផ្គត់ផ្គង់ឱ្យក្រុមហ៊ុនអេបផល(APPLE)រួមទាំងផលិតផលនាឡិកាដៃឆ្លាតវៃដែលប្រើបច្ចេកវិទ្យានិងជំនាញខ្ពស់ ៕