​មិន​ចូលរួម​បោះឆ្នោត​មានន័យថា​ព្យាយាម​បិទ​សិទ្ធិ​ខ្លួនឯង​ដែលមាន​ក្នុង​ដៃ​

1477
ចែករម្លែក

​ដោយៈ​បូកគោ​/​កំ​ពតៈ​”​ការទទួលបាន​នូវ​សិទ្ធិ​បោះឆ្នោត​ជា​កិត្តិយស​និង​មោទនភាព​បំផុត​សម្រាប់​ពលរដ្ឋ​ម្នាក់ៗ​។​ក្នុងករណី​មិន​ទៅ​ចូលរួម​បំពេញ​កាតព្វកិច្ច​នេះ​មានន័យថា​សាមីខ្លួន​ព្យាយាម​បំបិទ​សិទ្ធិ​ដែល​ខ្លួន​កំពុងមាន​ក្នុង​ដៃ​”​។​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត​នៅ​ព្រឹក​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៨​លោក​ហ៊ុន​ម៉ា​ណែ​ត​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​អនុប្រធាន​ក្រុមការងារ​យុវជន​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មានប្រសាសន៍ថា​ការទទួលបាន​នូវ​សិទ្ធិ​សម្រាប់​បោះឆ្នោត​ជា​កិត្តិយស​និង​មោទនភាព​បំផុត​សម្រាប់​ពលរដ្ឋ​ម្នាក់ៗ​។​

​ប៉ុន្តែ​ក្នុងករណី​មិន​ទៅ​ចូលរួម​បំពេញ​កាតព្វកិច្ច​នេះ​មានន័យថា​សាមីខ្លួន​ព្យាយាម​បំបិទ​សិទ្ធិ​ដែល​ខ្លួន​កំពុងមាន​ក្នុង​ដៃ​ស្រាប់​។​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រៀមខ្លួន​ដើម្បី​អញ្ជើញ​ទៅ​បោះឆ្នោត​នាពេល​ដ៏​ខ្លី​ខាងមុខ​ដើម្បី​បង្ហាញ​នូវ​ភាព​ពេញចិត្ត​ពេញ​ថ្លើម​នូវ​ការបំពេញ​ករណី​កិច្ច​ក្នុងនាម​ពលរដ្ឋ​នៃ​សង្គម​ប្រជាធិបតេយ្យ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក​អនុប្រធាន​ក្រុមការងារ​យុវជន​បាន​បញ្ជាក់ថា​ដើម្បីឱ្យ​បងប្អូន​ញាតិសន្តាន​និង​ប្រជាពលរដ្ឋ​តាម​បណ្តា​មូលដ្ឋាន​បាន​យល់​ពី​តម្លៃ​និង​អត្ថប្រយោជន៍​នៃ​ការបោះឆ្នោត។​យុវជន​ក្នុង​ក្រុមការងារ​ទាំងអស់​ត្រូវ​មាន​ភាព​សកម្ម​ក្នុង​ការចុះ​ពន្យល់​ដល់​គ្រប់​អង្គ​បោះឆ្នោត​បំណង​បញ្ចៀស​ឱ្យបាន​ពី​ការអូសទាញ​របស់​ក្រុម​ខិលខូច​មួយចំនួន​នោះ​។

សកម្មភាព​របស់​ពួក​ប្រឆាំង​គ្មានអ្វី​ក្រៅពី​ដើរ​ញុះញង់ មូល​បង្កាច់​ប​ន្ទុ​ច​បង្អាក់ដំណើរ​ការអភិវឌ្ឍ​ក៏ដូចជា​ចោទប្រកាន់​ទាំង​អយុត្តិធម៌​ជា​បន្តបន្ទាប់​មកលើ​រាជរដ្ឋាភិបាល​នោះទេ​។​លោក​ហ៊ុន​ម៉ា​ណែ​ត​បាន​មានប្រសាសន៍​បន្តថា​សម្រាប់​ថ្នាក់ដឹកនាំ​ក៏ដូចជា​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​តែងតែ​ធ្វើអំពើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ​និង​ខិតខំ​បង្កើត​សមិទ្ធផល​នានា​ដើម្បី​ភាព​រីកចម្រើន​សម្រាប់​ប្រទេសជាតិ​។ លើសពីនេះ គណបក្សកាន់អំណាច​ប​ច្ចុ​ប្បន្ន​តែង​មានធម៌​ខន្តី និង​សន្តោស​មេត្តា ពិសេស​រួមសុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ជានិច្ច​៕S/​

​មិន​ចូលរួម​បោះឆ្នោត​មានន័យថា​ព្យាយាម​បិទ​សិទ្ធិ​ខ្លួនឯង​ដែលមាន​ក្នុង​ដៃ​