លោក ឌីមៀត្រូ គូឡេបា (Dmytro Kuleba)រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនអញ្ជើញមកដល់អកាសយានដ្ឋាន អន្តរជាតិភ្នំពេញនាយប់ថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០២២។វត្តមានរបស់លោកដើម្បីចូលរួមពិធីចុះហត្ថលេខាលើឧបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)ក្នុងឱកាសកិច្ចប្រជុំកំពូល អាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅនាសប្តាហ៍នេះនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។