​ឆ្នាំជូត​

 

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​នាំឱ្យ​ជួប​នូរ​រឿង​រាវ​ប្រទាំង​ប្រទើស​ចំពោះមុខ​ច្រើន​។​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ​ជឿ​ពាក្យអុជអាល​អ្នកដទៃ​ឡើយ បើ​ពុំ​នោះទេ​រឿង​ខ្លះ​តូចតាច​សោះ​អាច​រីក​ក្លាយ​ជាធំ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​
​     សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកច្រមុះ​ឱ្យសោះ​ប្រយ័ត្ន​កើតរឿង​រាវ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​បញ្ហា​មិនល្អ​ខ្លះ​ដែល​ធ្លាប់តែ​យាយី​បាន​ចាក​ចេញទៅ​ឆ្ងាយ ហេតុនេះ​ការរស់នៅ​មាន​ភាព​សុខដុម​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀបបាន​ដូចជា​”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល ហើយ​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេល​ល្អ​ក្នុងការ​ដោះស្រាយ​ហើយ​៕

 

​ឆ្នាំខាល​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​មុន​ធ្វើ​អ្វី ឬ ចង់​ធ្វើ​អ្វី​គប្បី​មាន​ការគិតគូ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ពីព្រោះថា​ដួង​រាសី​កំពុងស្ថិត​នៅក្នុង​អំឡុង​មាន​បញ្ហា​រង្គោះរង្គើ​មួយចំនួន​យាយី ម្ល៉ោះហើយ​បើ​សម្រេចចិត្ត​ត្រូវ​មិន​ថ្វី​ទេ ប៉ុន្តែ​បើ​សម្រេចចិត្ត​ខុស​នោះ​ផល​លំបាក​ក៏​កើតមាន​ទៅតាម​នោះដែរ​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​ទោះ​លោកអ្នក​ខិតខំ​ប៉ុនណា​បាន​ត្រឹម​មួយ​ទប់ទល់ ហើយ​បើ​ឱ្យ​សល់​ធំដុំ​នោះ​ជើង​លេខ​ថា​គ្មាន​សោះឡើយ​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន​ការចាប់​កំហុស និង​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​នាំឱ្យ​កើតការ​រកាំចិត្ត​ចំពោះ​គ្នា​៕

 

​ឆ្នាំថោះ​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិន​ងាយ​ទទួលបាន​ផ្លែផ្កា​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ ហើយ​ពិសេស​ងាយ​កើតរឿង​រាវ​ជម្លោះ​វិវាទ​ថែមទៀត​។​ការប្រកប​ការងារ​ទាំ​ង​ស្ត្រី​បុរស​មាន​ភាពរលូន​ល្អ និង​ពុំមាន​ឧបសគ្គ​ធំដុំ​ត្រូវ​ឆ្លងកាត់​នោះទេ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​កម្រៃ​បន្តិច ហើយ​បើ​លោក​អ្នកមាន​អ្នកដទៃ​ជំពាក់​ប្រាក់កាស​ទាល់តែ​ខិតខំ​ទារ​បន្តិច​បើ​ពុំ​នោះទេ មិន​ងាយ​បានឡើយ​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​ក្នុងការ​ដើរហើរ ព្រោះថា​ងាយ​ជួប​រឿង​អាក្រក់​ជាង​ល្អ​៕

 

​ឆ្នាំរោង​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​អ្វី​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​មិនមាន​ផលប៉ះពាល់​ណាមួយ​ឈានចូល​កើត​។​ក្រៅពីនេះ​លោកអ្នក​ក៏​តែង​ជួប​នូវ​រឿង​ខ្វាយខ្វល់​ច្រើន​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ឃើញថា​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការធ្វើ​ជំនួញ​ធំៗ​ប៉ុន្មាន​ទេ​ព្រោះថា​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ឡើយ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស និង​បង្ករឿង​ចំពោះ​គ្នា​ច្រើនជាង​សព្វមួយដង​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ហេតុនេះ​រាល់​សេចក្តីប៉ងប្រាថ្នា​ឬ​ចង់​ពឹងពាក់​នរណា​ក៏​តែង​សម្រេច​ជោគជ័យ​។​ការប្រកប​ការងា​រវិ​ញ​បើ​មាន​ទំនាក់ទំនង​ចរចា​តែង​អាច​សម្រេច​ដល់​គោលដៅ និង មិន​ដូច្នេះ​ក៏​គេ​ឆ្លើយតប​គ្រាន់​មាន​ក្តីសង្ឃឹម​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បញ្ចេញ​ថវិការ ឬ ទិញ​របស់​អ្វីមួយ​ទុក​ក៏​តែង​ទទួលផល​មកវិញ​គ្រាន់​កក់ក្តៅ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ទោះបី​ពេលនេះ​ជួប​នូវ​ឧបសគ្គ​រារាំង ប៉ុន្តែ​ចំណងស្នេហា​នៅតែ​ផ្អែមល្ហែម​ពុំ​មានការ​ងាករេ​ឡើយ​៕

 

​ឆ្នាំមមី​

 

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ថ្ងៃនេះ​ជឿនលឿន​ទៅមុខ​គួរសម ហើយ​ពិសេស​មាន​ការជួយជ្រោមជ្រែង​ពី​សាច់ញាតិ​ឬ​មិត្តភក្តិ​ថែមទៀត​។​ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​ឃើញថា​ពុំមាន​ឧបសគ្គ​ច្រើន​ចូល​រារាំង​នាំ​ជួប​ការលំបាក​ពុះពារ​ឆ្លងកាត់​នោះឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ប្រាក់កម្រៃ​អាច​ហូរ​ចូល​ខ្លះ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

 

​ឆ្នាំមមែ​

 

​រាសី​ស្រុតចុះ​។​យីអ៊ុន​ថ្ងៃនេះ​ពុំ​សូវ​គាប់ប្រសើរ​ប៉ុន្មាន​ទេ ដូច្នេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​សន្សឹមៗ​បាន​ហើយ បើ​ពុំនោះ​ក្រែង​ជួប​ផល​លំបាក​ណាមួយ​ដែល​ជះឥទ្ធិពល​ដល់​យូរអង្វែង​។​ការបំពេញ​ការងារ​លោក​អ្នក​ត្រូវ​យកចិត្តទុកដាក់ ហើយ​បើ​ធ្វេសប្រហែស​តែ​បន្តិច​ការងារ​ធំៗ​ដែលជា​បញ្ហា​ប្រាក់កាស និង​ត្រូវ​របូត​ពី​ដៃ​ពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន និង​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​។​
រឿង​រាវ​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​សម្តី​លេង​ម៉េះ​ម៉ោះ​កើតជា​ជម្លោះ​វិវាទ​ណាមួយ​ឡើង​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​ស្ត្រី​ចូរ​ចេះ​អត់ធ្មត់​កិច្ចការងារ​ផ្ទះសម្បែង​បន្តិច ហើយ​ត្រូវ​បើក​ចិត្ត​ឱ្យ​ទូលាយ​កាន់តែ​ប្រសើរ​។​ចំពោះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ការប៉ះទង្គិច​សម្តី​ណាមួយ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ ច្រើន​អង្គុយ​ស្ងាប​ឬ​ដកដង្ហើម​ចោល​ច្រើនជាង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

 

​ឆ្នាំរកា​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​អាចមាន​មធ្យោបាយ​ល្អៗ​សម្រាប់​ដោះស្រាយ​បញ្ហា ហើយ​ពិសេស​អាចមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ថែមទៀត​។​ការប្រកប​ការងារ​ទោះបី​លោកអ្នក​ខ្លះ​បាន​ឈប់សម្រាក​ស្រួលខ្លួន​បន្តិច​ពិតមែន តែ​លោក​អ្នកខ្លះ​ក៏​ជាប់​កិច្ចការងារ​ពិបាក​ពុះពារ​ឆ្លងកាត់​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​ឡើងវិញ​ខ្លះៗ​ហើយ​និង​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មីៗ​ក៏​ជា​ពេលវេលា​ល្អ​ផងដែរ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រសើរ​ឡើងវិញ​បើទោះបី​មាន​ជម្លោះ​ហើយ​ថ្មីៗ​ក្តី​៕

 

​ឆ្នាំច​

 

​រាសី​ខ្ពស់ត្រដែត​។​នៅក្នុង​អំឡុង​ពេលនេះ​លោកអ្នក​ខ្លះ​ទោះ​មានការ សុខ​ទាំង​កាយ សប្បាយ​ទាំង​ចិត្ត ពិតមែនតែ​ការតានតឹង​អារម្មណ៍​នោះ​ក៏មាន​ច្រើន​ដែរ​។​សម្រាប់​ការប្រកប​ការងារ ស្ត្រី​លោកអ្នក​នៅ​ជួប​បញ្ហាលំបាក​ផ្លូវចិត្ត​ច្រើន​ដោយសារតែ​ការធ្វើ​អ្វីមួយ​តែង​មិន​ឆ្លើយតប​ដូច​គាប់​បំណង​សោះឡើយ​។​អ្នក​អាជីវករ​នៅថ្ងៃនេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​គួរសម​បន្តិច​វិញ ហើយ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ឆ្លើយតប​ក៏​គួរ​ជាទី​ពេញចិត្ត​ដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

 

​ឆ្នាំកុរ​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ពីព្រោះថា​តែង​ឆ្លើយតប​ជា​ផល​គ្រាន់​គាប់ប្រសើរ​។​ការប្រកប​ការងារ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​អ្វីមួយ​តែង​ទទួលផល​ប្រយោជន៍​មកវិញ​នៅពេល​ក្រោយ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕