​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹងដាក់​ឲ្យ​ដំណើរការ ថ្នាល​ឌីជីថល​គន្លឹះ ក្នុង​វេទិកា​បច្ចេកវិទ្យា ហិរញ្ញវត្ថុ នៃ​ពិព័រណ៍​បច្ចេកវិទ្យា​កម្ពុ​ជា ២០២២

​ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាមរយៈ​មជ្ឈមណ្ឌល បណ្តុះ​ធុរកិច្ច​ថ្មី «​តេ​ជោ​» នឹងដាក់​ឲ្យ​ដំណើរការ ថ្នាល​ឌីជីថល​គន្លឹះ Cambodia Distributed Ledger ហៅ​កាត់​ថា CamDL នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅក្នុង «​វេទិកា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​» នៃ​ពិព័រណ៍​បច្ចេកវិទ្យា​កម្ពុ​ជា ២០២២​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង ដែល​ចេញផ្សាយ នៅថ្ងៃនេះ ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​