ដោយៈ សុក្ខារិន / ពោធិសាត់ៈ មនុស្សម្នាក់បានស្លាប់ និង ៨ នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងថយន្ត បុកជាមួយអ្នកជិះម៉ូតូ កាលពីវេលាម៉ោង ២និង១៥នាទី រសៀលថ្ងៃទី​៨ ខែវិច្ជិកា ឆ្នាំ២០២២ នៅ​លើកំណាត់ផ្លូវជាតិលេខ​៥៥ ចន្លោះគីឡូម៉ែតលេខ ១១៤ និង ១១៥ ​ស្ថិតក្នុងភូមិកណ្ដាល ឃុំអន្លង់រាប​ស្រុកវាលវែង ខេត្តពោធិ៍សាត់។

អធិការនគបាលស្រុកវាលវែង លោកវរសេនីយ៍៉ឯក ធាង ឡេង បានប្រាប់ឱ្យដឹង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បង្កដោយរថយន្ត បានបើកបរស្របទិសគ្នាជាមួយនឹងអ្នកបើកបរម៉ូតូ ហើយបានបុក ពីក្រោយម៉ូតូ ត្រង់ចំណុចផ្លូវត្រង់ ជាប់ស្ពាន ក្នុងដំណើរពីទិសខាងកេីត ទៅខាងលិច បណ្តាលឱ្យមនុស្ស ១ នាក់ បានស្លាប់ និង ៨ នាក់ ផ្សេងទៀត រងរបួសធ្ងន់ និងស្រាល ហើយបានត្រូវដឹកយកទៅសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាព ឃុំប្រមោយ។

លោកអធិការនគបាលស្រុកវាលវែង បានឱ្យដឹងថាៈ ជនរងគ្រោះ ជាអ្នកបើកបរម៉ូតូ
១.ឈ្មោះ ចិន បី ភេទប្រុស អាយុ ៣៣ ឆ្នាំ , ២.អ្នករួមដំណើរ ឈ្មោះ ម៉ៅ ជា ភេទស្រី អាយុ​ ២៤ ឆ្នាំ មុខរបរ កសិករ, ៣.អ្នករួមដំណើរ ឈ្មោះ វុទ្ធី បញ្ចាថាវរី ភេទស្រី អាយុ ៣ ឆ្នាំ អ្នកទាំង ៣ នាក់ បានរងរបួសធ្ងន់ មិនពាក់មួក សុវត្ថិភាព ទាំងអស់គ្នា រស់នៅភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។

ដោយឡែក អ្នកបើកបររថយន្ត ៤. ឈ្មោះ ចាប សំណាង ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ រងរបួសធ្ងន់ លេខអត្តសញ្ញាណប័ណ្ណ​គ្មាន លេខទូរស័ព្ទ 069888663 មិនមានពាក់ខ្សែក្រវាត់មុខ​។ រួមជាមួយអ្នករួមដំណើរ ៥.ឈ្មោះ ឃួន សុខមានិត ភេទស្រី អាយុ២៨ ឆ្នាំ របួសស្រាល​​។ ៦.ឈ្មោះ ឃួន សុយុំ ភេទប្រុស អាយុ ៦៦ ឆ្នាំ រងរបួសស្រាល​។ ៧.ឈ្មោះ ឃួន នីរ័ត្ន ភេទប្រុស អាយុ១២ ឆ្នាំ របួសស្រាល​។ ៨.ឈ្មោះ ចាប់ សុវត្តី ភេទស្រី អាយុ៤៥ ឆ្នាំ។ ទាំង ៥ នាក់នេះ មានមុខរបរ កសិករ។ ៩.ឈ្មោះ យៀន លឹមឆេង ភេទស្រី អាយុ ៥២ ឆ្នាំ មុខរបរ ពេទ្យ​បានស្លាប់នៅពេលបញ្ជូនទៅមន្ទីពេទ្យ។

នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ខាងនេះ សមត្ថកិច្ចជំនាញ បានពិនិត្យ និងបានសន្និដ្ឋាន ជំហានដំបូង មូលហេតុ បង្កឡើងដោយរថយន្ត ម៉ាក តូយ៉ូតា ហាយលែនដឺរ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ​ភ្នំពេញ 2AE-4776 បើកបរពីទិស ខាងកេីតទៅខាងលិច ដោយប្រើប្រាស់ល្បឿនលឿន គ្មានការប្រុងប្រយ័ត្ន ហើយបានបុកម៉ូតូពីក្រោយ បណ្ដាលឱ្យក្រឡាប់រថយន្តធ្លាក់ផ្លូវ។

បច្ចុប្បន្ន វត្ថុតាងម៉ូតូ ១ គ្រឿង រថយន្ត ​១ គ្រឿង ត្រូវបានសមត្ថកិច្ចនាំយកមករក្សា​ទុក​នៅប៉ុស្ដិ៍នគរបាលរដ្ឋបាល អន្លង់រាប ជា​បណ្តោះ​អាសន្ន ដើម្បីដោះស្រាយ តាមនីតិវិធី ច្បាប់៕/V-PC