​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក ប៉េប ហ្គាឌី​អូ​ឡា (Pep Guardiola) បាន​និយាយថា រ៉ា​ហ៊ីម ស្ទើ​លីង (Raheem Sterling) “​ត្រូវតែ​”​ទទួលបាន​ការស្វាគមន៍​ដ៏​ល្អ​នៅពេល​រូប​​គេ​ត្រឡប់​មក​កាន់ Manchester City ។​

​ខ្សែប្រយុទ្ធ​អង់គ្លេស ស្ទើ​លីង លេង​ឱ្យ Man City ប្រាំពីរ​រដូវ​កាល ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១៣១ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ៣៣៩ ដង និង​ជួយ​ឱ្យ​ពួកគេ​ឈ្នះ​ពាន​ជាច្រើន មុន​ពេល​ផ្ទេរ​ទៅ Chelsea ក្នុង​ខែកក្កដា​។​

​ក្លិប​ទាំងពីរ​នឹង​ជួប​គ្នា​នៅ​កីឡដ្ឋាន Etihad នៅ​ថ្ងៃ​ពុធ​ទី​៩​វិច្ឆិកា​ក្នុង​ជុំ​ទី ៣ នៃ​ពានរង្វាន់ Carabao Cup ហើយ​នៅពេល​សួរថា​តើ​គាត់​គិតថា ស្ទើ​លីង​នឹង​ទទួលបាន​ការស្វាគមន៍​ដ៏​ល្អ​ឬ​យ៉ាងណា គ្រូបង្វឹក​របស់ City លោក​ហ្គាឌី​អូ​ឡា​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា “​ខ្ញុំ​សង្ឃឹម​ដូច្នេះ ខ្ញុំ​ពិតជា​សង្ឃឹម​ដូច្នេះ​”​។​

“​ខ្ញុំ​តែងតែ​ចូលចិត្ត​ក្លិប​ទាំងឡាយ នៅពេលដែល​ពួកគេ​ស្វាគមន៍​បុរស​ដែល​នៅ​ទីនេះ​ជាច្រើន​ឆ្នាំ និង​ជា​តួអង្គ​សំខាន់​នៅក្នុង​ក្រុម​របស់​យើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​មកនេះ​”​។​

“​អ្នក​ប្រហែលជា​ភ្លេច​ហើយ​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ប៉ុន្តែ​វា​មិនមែន​ជា​ការ​ពិត​នៃ​អ្វី​ដែល​បាន​កើតឡើង​ក្នុង​រយៈពេល​ប្រាំមួយ ទៅ ប្រាំពីរ​ឆ្នាំ​ដែល​គាត់​នៅទីនេះ​នោះទេ​”​។​

“​គាត់​សម​នឹង​ទទួលបាន (​ការទទួល​ស្វាគមន៍​ដ៏​ល្អ​)​។ ពិតណាស់ យើង​ចង់​ផ្តួល​ពួកគេ ប៉ុន្តែ​ជា​ការពិត គាត់​ត្រូវតែ​ទទួលបាន​ការទទួល​ស្វាគមន៍​ដ៏​ល្អ​។ ខ្ញុំ​គិតថា​នៅ​ប្រទេស​អង់គ្លេស ប្រជាជន​កោតសរសើរ​ចំពោះ​រឿង​នេះ​”៕

លោក​ប៉េប​នៅតែ​សង្ឃឹម​ថា​អ្នកគាំទ្រ​ផ្តល់​ការស្វាគមន៍​កក់ក្តៅ​ដល់​ស្ទើ​លី​ង​