ដោយ៖តារារិទ្ធ(ភ្នំពេញ) ពេលនេះសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានកំពុងទទួលជួបពិភាក្សាការ ងារជាមួយរដ្ឋមន្រ្តីក្រសួងការ បរទេសអ៊ុយក្រែន លោក Dmytro Kuleba នៅវិមានសន្តិភាព ។

ក្នុងងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីការបរទេស អញ្ជើញមកកម្ពុជា ដើម្បីចូលរួមពិធីចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនាសប្តាហ៍នេះ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។