​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ប្រធាន​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ថេ​សឡា​(Tesla)​លោក​អែល​ឡុន ម៉ាស​(Elon Musk)​បាន​លក់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​នេះ​អស់​ជិត​៤​ពាន់​លាន​ដុល្លារ​​នៅ​មួយ​សប្តាហ៍​ក្រោយ​លោក​បញ្ចប់​ការចរចា​ទិញយក​ក្រុមហ៊ុន​Twitter នេះ​បើ​តាម​ឯកសារ​របស់​គណៈកម្មាធិកា​រមូ​លប​ត្រ​និង​ផ្សារ​ហ៊ុន​អាម៉េរិក​បានបង្ហាញ ។​

​ឯកសារ​របស់​គណៈកម្មាធិកា​រមូ​លប​ត្រ​និង​ផ្សារ​ហ៊ុន​អាម៉េរិក បង្ហាញ​ថា​លោក​ម៉ាស ដែល​ប្រើ​ភាគហ៊ុន​Tesla​ភាគ​ច្រើន​ដើម្បី​ទិញ​ក្រុមហ៊ុន​បណ្តាញ​សង្គម​Twitter បាន​លក់​ភាគហ៊ុន​អស់​១៩​លាន​បាន​​ប្រាក់​៣,៩​ពាន់​លាន​ដុល្លារ​។​

​លោក​ម៉ា​សបាន​ចូល​គ្រប់គ្រង Twitter និង​បណ្តេញ​នាយក​ប្រតិបត្តិ​និង​បុគ្គលិក​ក្រុមហ៊ុន​រាប់ពាន់​នាក់​ដោយសារ​ក្រុមហ៊ុន​ខាត​រាប់​លាន​ដុល្លារ​ក្នុង​មួយខែ ។​

​នាយក​Tesla​និង​ម្ចាស់ Twitter​លោក​អែល​ឡុន​ម៉ាស​ទើប​លក់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​អគ្គិសនី​របស់លោក​អស់​១៩​លាន​បាន​ប្រាក់​ជិត​៤​ពាន់​លាន​ដុល្លារ​

​សូមបញ្ជាក់​ថា បុរស​មាន​បំផុត​លើ​លោក​នេះ​បាន​ព្យាយាម​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ទិញ​Twitter​បន្ទាប់​ពី​សំណើ​សុំ​ទិញ​របស់​លោក​ត្រូវបាន​ក្រុមហ៊ុន​ទទួលយក​កាលពី​ខែ​មេសា និង​នៅ​ខែកក្កដា​​លោក​បាន​លុបចោល​កុងត្រា​ដោយសារ​លោក​បាន​អះអាងថា​លោក​ត្រូវបាន​Twitter​នាំ​អោយ​យល់​ខុស​ពី​ចំនួន​គណនី​កន្លែង​ក្លាយ​។​វា​ជា​ការអះអាង​ដែល​ក្រុមហ៊ុន​បណ្តាញ​សង្គម​នេះ​បដិសេធ​និង​ប្តឹង​ទាមទារ​អោយ​លោក​គោរព​កុងត្រា​។​

​នៅពេល​សវនាការ​កាត់ក្តី​មួយ​ប្រុង​នឹង​ធ្វើឡើង​តាម​បណ្តឹង​របស់​ក្រុម​នាយក​Twitter លោក​ម៉ា​សបាន​ចុះ​ញ៉ម​និង​ទទួលយក​ផែនការ​ទិញ​ក្រុមហ៊ុន​នេះ​វិញ​ក្នុង​តំលៃ​៤៤​ពាន់​លាន​ដុល្លារ​។​

​ការសំរេចចិត្ត​របស់​ម៉ាស​ក្នុងការ​ទាញ​Twitter​ចេញពី​ផ្សារ​ហ៊ុន បានអនុញ្ញាត​អោយ​លោក​ធ្វើការ​ផ្លាស់ប្តូរ​ធំៗ​ភ្លាម តែ​វា​ក៏​នាំ​អោយ​ក្រុមហ៊ុន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​បំណុល​ដ៏​ធំ និង​ជា​អាជីវកម្ម​រកស៊ី​ខាត​​មួយ​។​កាលពីដើម​ខែ​វិច្ឆិកា​លោក​ម៉ាស​បានប្រកាស​យក​ថ្លៃ​សេវា​៨​ដុល្លារ​ក្នុង​មួយខែ​សំរាប់​បញ្ជាក់​គណនី​អ្នកប្រើប្រាស់ ដោយ​លោក​ថា​ផែនការ​យក​ថ្លៃ​សេវា​នឹង​អាច​ដោះស្រាយ​វិបត្តិ​និង​បង្កើត​ចរន្ត​​ចំណូល​ថ្មី​មួយ​សំរាប់​ក្រុមហ៊ុន​៕