ឡេ​លាយ​មិនល្អ​ដូចជា​អ្នក​គិត​នោះទេ​!

1077
ចែករម្លែក

​ឡេ​លាយ គឺជា​ការ​លាយ បញ្ចូល​គ្នា​នូវ​សារ​ធាតុគីមី​យ៉ាងច្រើន ដើម្បី​ជួយ​កែខៃ​ស្បែក​ឱ្យ​ស ស្រស់ថ្លា និង​ភ្លឺរលោង​។ ឡេ​លាយ ជា​ឧស្សាហកម្ម​ដែល​ធ្វើឱ្យ​ថៅកែ​ចំណេញ​ប្រាក់ រាប់លាន​ដុល្លារ ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ទេ ថា ឡេ​លាយ បែរជា​ធ្វើឱ្យ​អ្នកប្រើប្រាស់ ប្រឈម​ទៅនឹង​បញ្ហា​ធ្ងន់ធ្ងរ​ជាច្រើន ចំពោះ​សុខភាព និង​ស្បែក​របស់គេ​នៅថ្ងៃ​អនាគត​?
​ ​
​ឡេ​លាយ​ភាគច្រើន ដែលមាន លក់​នៅលើ​ទីផ្សារ​សព្វថ្ងៃនេះ គ្មាន គុណភាព​នោះទេ ហើយ​អាច​បង្ក​គ្រោះ ថ្នាក់​ធ្ងន់ធ្ងរ ពីព្រោះ​តែ​វា​មាន​លាយ សារធាតុ​ជាច្រើន​បញ្ចូល​គ្នា ដូចជា​ពពួក steroids, hydroquinone និង tretinoin​។ សារធាតុ​ទាំងអស់នេះ អាចធ្វើឱ្យ​អ្នក ប្រើប្រាស់​ប្រឈម​ទៅនឹង​បញ្ហា​ជាច្រើន ដូចជា ការ​អាល្លែកហ្ស៊ី បញ្ហា​ស​ស្លេក កើត​ជំងឺមហារីក​ស្បែក ធ្វើឱ្យ​ខូចខាត ដល់​ថ្លើម និង​ពុល​ដល់​សរីរាង្គ​នានា ជាដើម​។​
​ ​
​នៅ​បណ្តា​ប្រទេស​មួយចំនួន មាន​ករណី​ខាងលើ​កើត​ច្រើនណាស់ ក្រោយ​ការប្រើប្រាស់​ឡេ​លាយ​បែបនេះ ជាពិសេស​ចំពោះ​ក្រុមមនុស្ស​ដែល ស្ថិតក្នុង​អាយុ ចន្លោះ​ពី​២០​ទៅ​៣០​ឆ្នាំ​។ ដោយឡែក​សម្រាប់​ប្រទេស កម្ពុជា​វិញ ឡេ​លាយ​ក៏​ជាទី​ពេញនិយម​របស់​បណ្តាប្រជាពលរដ្ឋ​យើង​ដែរ ជាពិសេស​នារីៗ នៅតាម​បណ្តា គ្រប់​ស្រុក​ខេត្ត ក្រុង​តែ ម្តង​។ ដោយសារតែ​ចង់ឱ្យ​ស្បែ​កស ហើយ​ស​ក្នុង​រយៈពេល​ខ្លី​ទៀត​នោះ ការ ប្រើប្រាស់​ឡេ​លាយ​ដែល​គ្មាន​គុណភាព បានកើត​ឡើង​គួរឱ្យកត់សម្គាល់​។​
​ ​
​ជុំវិញ​ក្តីកង្វល់ និង​គ្រោះថ្នាក់ នៃ​ការប្រើ​ឡេ​លាយ​បែបនេះ ក្រសួង សុខាភិបាល​ក៏បាន​អំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ​ឈប់​ប្រើប្រាស់​ឡេ​លាយ ដើម្បី ធ្វើឱ្យ​ស្បែ​កស​លឿន ដោយ​អះអាងថា សារជាតិ​ឡេ​លាយ នោះ​អាច​នាំឱ្យ ប៉ះពាល់​ដល់​ស្បែក និង​សុខភាព​ធ្ងន់ធ្ងរ នៅ​ថ្ងៃ​អនាគត​។​
​ ​
​យ៉ាងណាមិញ សម្រាប់​មិត្ត នារី​ដែល​ចង់​ប្រើប្រាស់​ឡេ ដើម្បី​ជួយ ដល់​សុខភាព​ស្បែក សូម​ជ្រើសរើស ផលិតផល​ដែលមាន​ស្លាក​សញ្ញា ឈ្មោះ ផលិតផល និង​ប្រភព​ផលិត​ច្បាស់លាស់ ព្រមទាំង​មានការ​ទទួល ពិនិត្យ​សារធាតុ​ផ្សំ ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល ដើម្បី ចៀស​ផុតពី​បញ្ហា​ទាំងឡាយ ៕ ដោយៈ www.health.com.kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ