លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេ​ម​ភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ជួបពិភាក្សា​ការងារ ទ្វេភាគី​ជាមួយ​លោក ឧ​ត្ត​ម​សេនីយ៍​ឯក អា​ហ្គឹ​ស ស៊ូ​ប៊ីយ៉ា​ន​តូ (Agus Subiyanto) មេបញ្ជាការរង កងទ័ពជើងគោក​ឥណ្ឌូណេស៊ី បានធ្វើការ​វាយតម្លៃ ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ ដែលមាន​កន្លងមក រវាង​កងទ័ពជើងគោក នៃ​ប្រទេស​ទាំងពីរ ជាពិសេស​ការសម្រេចបាន​នូវ លទ្ធផល​ជាក់ស្តែង​នៃ​កិច្ចសហការ រវាង​អង្គភាព​ចំណុះ​កងទ័ព​ទាំងពីរ ជាអាទិ៍ ការហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធាន មនុស្ស​។ ជាមួយគ្នានេះ ភាគី​ទាំងពីរ ក៏បាន​លើកឡើង​អំពី​គោល​គំនិត ក្នុងការ​ពង្រីក កិច្ចសហប្រតិបត្តិការ លើ​ផ្នែក​សក្តានុពល​ផ្សេងៗ​បន្ថែមទៀត សម្រាប់​នាពេល អនាគត​។​

Nov 9, 2022

​មេបញ្ជាការ​កងទ័ពជើងគោក កម្ពុជា​-​ឥណ្ឌូនេស៊ី វាយតម្លៃ​ខ្ពស់​ចំពោះ កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេ​ម​ភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ជួបពិភាក្សា​ការងារ ទ្វេភាគី​ជាមួយ​លោក ឧ​ត្ត​ម​សេនីយ៍​ឯក អា​ហ្គឹ​ស ស៊ូ​ប៊ីយ៉ា​ន​តូ (Agus Subiyanto) មេបញ្ជាការរង កងទ័ពជើងគោក​ឥណ្ឌូណេស៊ី បានធ្វើការ​វាយតម្លៃ ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ ដែលមាន​កន្លងមក រវាង​កងទ័ពជើងគោក នៃ​ប្រទេស​ទាំងពីរ ជាពិសេស​ការសម្រេចបាន​នូវ លទ្ធផល​ជាក់ស្តែង​នៃ​កិច្ចសហការ រវាង​អង្គភាព​ចំណុះ​កងទ័ព​ទាំងពីរ ជាអាទិ៍ ការហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធាន មនុស្ស​។ ជាមួយគ្នានេះ ភាគី​ទាំងពីរ ក៏បាន​លើកឡើង​អំពី​គោល​គំនិត ក្នុងការ​ពង្រីក កិច្ចសហប្រតិបត្តិការ លើ​ផ្នែក​សក្តានុពល​ផ្សេងៗ​បន្ថែមទៀត សម្រាប់​នាពេល អនាគត​។​

​ការវាយតម្លៃ​នេះ ក្នុងឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពហុភាគី មេបញ្ជាការ​កងទ័ព ជើងគោក​អាស៊ាន លើក​ទី​២៣ ដែល​ប្រព្រឹត្តទៅ នៅ​រដ្ឋធានី​ហាណូយ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២២ ។​

​ក្នុងឱកាស​នោះ​ផងដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ផ្តាំផ្ញើ​សាកសួរ សុខទុក្ខ​ជូន​ដល់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឌូ​ឌុ​ង អាប់​ឌូ​រ៉ា​ច់​ម៉ាន់ (Dudung Abdurachman) មេបញ្ជាការ​កងទ័ពជើងគោក​ឥណ្ឌូណេស៊ី ក៏ដូចជា​ថ្នាក់ដឹកនាំ គ្រប់លំដាប់​ថ្នាក់ នាយទាហាន និង​យោធិន នៃ​កងទ័ពជើងគោក​ឥណ្ឌូណេស៊ី ប្រកបដោយ​មនោសញ្ចេតនា ស្រឡាញ់​រាប់អាន ដ៏​ជ្រាលជ្រៅ និង​កក់ក្ដៅ​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​កិច្ចប្រជុំ​ពហុភាគី មេបញ្ជាការ​កងទ័ពជើងគោក​អាស៊ាន (ACAMM) លើក​ទី​២៣ ត្រូវបាន​រៀបចំ​ទ្បើង ដោយ​កងទ័ព​ប្រជាជន​វៀតណាម ជា​ម្ចាស់ផ្ទះ រួមទាំង​កិច្ចប្រជុំ​ប្រចាំឆ្នាំ នាយទាហានរង​អាស៊ាន (ASMAM) លើក​ទី​១០ និង​ព្រឹត្តិការណ៍​ជំនួប​បាញ់កាំភ្លើង​ដៃ កងទ័ពជើងគោក​អាស៊ាន (AARM) លើក​ទី​៣០ នៅ​រដ្ឋធានី​ណូយ នៅក្នុង​ឆ្នាំ​២០២២ នេះ​៕/V​