កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Viettel Cambodia ដែលផ្តោតទៅលើការអភិវឌ្ឍន៍ឧស្សាហកម្មទូរគមនាគមន៍ សេវាមជ្ឈមណ្ឌលទិន្នន័យរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា នៅរាជធានីភ្នំពេញ។
ក្នុងពិធីចុះហត្ថលេខានេះបានធ្វើឡើងនៅចំពោះមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម និងប្រធានក្រុមហ៊ុន Viettel Group ព្រមទាំងក្រុមប្រឹក្សាភិបាលក្រុមហ៊ុនមិត្តហ្វូនផងដែរ។
យោងតាមឯកសារដែលបានចុះហត្ថលេខាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ជាមួយនឹងក្រុមអ្នកជំនាញឈានមុខ និងមានបទពិសោធន៍ រួមជាមួយក្រុមហ៊ុនមិត្តហ្វូន ដែលមានបច្ចេកវិទ្យា ហិរញ្ញវត្ថុ, ធនធានមនុស្ស បានសហការនិងគាំទ្រគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍឧស្សាហកម្មទូរគមនាគមន៍នៅកម្ពុជាឲ្យបានកាន់តែល្អប្រសើរ និងអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យព្រមទាំងផ្សព្វផ្សាយសកម្មភាពឌីជីថលផ្សេងទៀតតាមការព្រមព្រៀងដោយភាគីដែលបានចូលរួម។

ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ជាមួយក្រុមហ៊ុនមិត្តហ្វូន មិនត្រឹមតែរួមចំណែកដល់ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបណ្តាញប្រកបដោយប្រសិទ្ធភាពនិងគុណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់សេវាកម្មក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន ការទំនាក់ទំនងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងតំបន់ និងពិភពលោកគឺអាចចូលដំណើរការបានយ៉ាងងាយស្រួល។
កិច្ចសហប្រតិបត្តិការនេះក៏រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើកកម្ពស់ការលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាបានទៀតផង។ ក្នុងនោះក៏ជួយរិតបន្តឹងទំនាក់ទំនងចំណងមិត្តភាពដ៏ល្អរវាងកម្ពុជានិងវៀតណាម៕