ដោយ៖សុខសុភ័ណ្ឌ/កំពង់ស្ពឺ៖ ពិធីអុំទូក អកអំបុក និងសំពះព្រះខែនៅក្នុងខេត្តកំពង់ស្ពឺដែលប្រារព្ធធ្វើឡើងរយៈពេលពីរថ្ងៃ៧.៨ខែវិច្ឆិកាឆ្នាំ២០២២កន្លងទៅនេះមានទេសចរជាតិនិងអន្តរជាតិមកកម្សាន្តប្រមាណ១៩០.១៧២នាក់។

លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ស្ពឺបានឱ្យដឹងថាក្នុងចំណោមភ្ញៀវទេសចរសរុប១៩០.១៧២នាក់មានភ្ញៀវអន្តរជាតិផ្ទៃក្នុងមានចំនួន៦៥៥នាក់។
លោកបានបន្តទៀតថាភ្ញៀវភាគច្រើនសុទ្ធសឹងជាប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺនិងប្រជាពលរដ្ឋមកពីខេត្តកណ្តាល។

លោកបានបញ្ជាក់ថាក្នុងកម្មវិធីបុណ្យខាងលើខាងកងកម្លាំងទាំងបីបានយកចិត្តទុកដាក់នឹងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដែលបានមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកប្រកបដោយសុខសុវត្ថិភាព៕/PC