​ប្រែ​សម្រួលៈ​បំណង​(​ស៊ីន​ហួរ​)៖ ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង ដែល​ក៏​ជា​អគ្គលេខា​បក្ស​កុំម្មុយនីស្ត​ចិន ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​(CMC)​និង​ជា​អគ្គមេបញ្ជាការ​នៃ​មជ្ឈមណ្ឌល​បញ្ជា​​ការ​ប្រតិបត្តិការ​រួម​របស់ CMCបាន​ទៅ​ជួប​តំណាង​នាយទាហាន​និង​ទាហាន​នៃ​មជ្ឈមណ្ឌល​បញ្ជាការ​ដើម្បី​ស្វាគមន៍​សមាជិក​ទាំងអស់​នៃ​មជ្ឈមណ្ឌល​នេះ និង​បាន​ថ្លែង​សុន្ទរកថា​ដ៏​សំខាន់​ក្នុងពេល​ចុះ​​ត្រួតពិនិត្យ​កាលពី​ថ្ងៃ​៨​វិច្ឆិកា​។​

​ការចុះ​ទៅ​ត្រួតពិនិត្យ​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​បង្ហាញ​ជំហរ​របស់​គណៈកម្មាធិកា​រ​យោធា​មជ្ឈិម​ថ្មី​ស្តីពី​ការអនុវត្ត​គោលការណ៍​ណែនាំ​របស់​សមាជជាតិរ​បស់​បក្ស​កុំម្មុយនីស្ត​ចិន​លើក​ទី​២០​និង​ជំរុញ​អោយ​ទាហាន​​ហ្វឹកហាត់ និង​ត្រៀម​ខ្លួន​ប្រយុទ្ធ​។​

​លោក​ស៊ី បាន​និយាយថា យោធា​ទាំងមូល​គួរ​បូជ្ញា​ថាមពលរបស់​ខ្លួ​ន​ទាំងអស់​និង​អនុវត្ត​ការងារ​របស់​ខ្លួន​សំរាប់​ការត្រៀមខ្លួន​ប្រយុទ្ធ ជំរុញ​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ប្រយុទ្ធ​និង​ឈ្នះ​ព្រមទាំង​បំពេញ​បេស​ក​​កម្ម​និង​ភារកិច្ច​របស់​ខ្លួន​ដោយ​ប្រសិទ្ធភាព​នៅក្នុង​យុគសម័យ​ថ្មី​។​

​ក្រោយ​ទៅ​ដល់​មជ្ឈមណ្ឌល​នៅ​រសៀល​ថ្ងៃ​អង្គារ លោក​ស៊ី បាន​ជួប​តំណាង​នាយទាហាន​និង​ទាហាន​នៃ​មជ្ឈមណ្ឌល​ហើយ​បាន​ធ្វើ​ការស្វាគមន៍​ដោយស្មោះ​ទៅកាន់​សមាជិក​ទាំងអស់​របស់​មជ្ឈមណ្ឌល រួមទាំង​​ថត​ជាមួយ​អ្នកចូលរួម​ផង​។​

​លោក​បាន​ណែនាំ​អោយ​កងកម្លាំង​ប្រដាប់អាវុធ​សិក្សា ឃោសនា​និង​អនុវត្ត​គោលការណ៍​ណែនាំ​របស់​សមាជ​បក្ស​កុំម្មុយនីស្ត​លើក​ទី​២០ ហើយ​ចាត់វិធានការ​មាំទាំ​ដើម្បី​ធ្វើអោយ​វិស័យ​ការពារជាតិ​និង​យោ​​ធា​ទំនើប​ឡើង​។​

​ដោយ​កត់សំគាល់ថា ពិភពលោក​កំពុង​ផ្លាស់ប្តូរ​កាន់តែ​ខ្លាំង​ឡើង​ដែល​គេ​មិន​ដែល​ជួប​នៅ​រយៈពេល​មួយ​សតវត្សរ៍​មក​នេះ លោក​ស៊ី​បាន​សង្កត់ធ្ងន់ថា សន្តិសុខ​ជាតិចិន​កំពុង​ប្រឈម​អស្ថិរភាព​និង​ភាព​​មិន​ប្រាកដប្រជា​ខ្លាំង​ឡើង ដូច្នេះ​ភារកិច្ច​យោធា​របស់​ចិន​នៅ​តែ​លំបាក​ក្រៃលែង​។​លោក​បាន​ទាមទារ​អោយ​កងកម្លាំង​ប្រដាប់អាវុធ​ទាំងមូល​អនុវត្ត​គំនិត​របស់​បក្ស​ស្តីពី​ការពង្រឹង​យោធា​សំរាប់​យុគសម័យ​​ថ្មី ធ្វើ​តាម​យុទ្ធសាស្ត្រ​យោធា​សំរាប់​យុគសម័យ​ថ្មី​និង​ប្រកាន់ខ្ជាប់​ប្រសិទ្ធភាព​ប្រយុទ្ធ ។​

​លោក​ក៏​បាន​ណែនាំ​អោយ​ពួកគេ​ការពារ​អធិបតេយ្យ​ជាតិ សន្តិសុខ​និង​ផលប្រយោជន៍​អភិវឌ្ឍន៍​ជាតិ ហើយ​ប្រកួតប្រជែង​គ្នា​បំពេញភារកិច្ច​ដែល​បក្ស​និង​ប្រជាជន​ប្រគល់អោយ​។

​ប្រធានាធិបតី​ស៊ី​បាន​បន្តថា មជ្ឈមណ្ឌល​នេះ​មាន​សារសំខាន់​ណាស់​និង​ទទួល​រែកពន់​ការទទួលខុសត្រូវ​ធ្ងន់​។​វា​គួរ​ចូលរួម​ចំណែក​ជំរុញ​ការហ្វឹកហាត់​យោធា​និង​ការត្រៀម​ប្រយុទ្ធ បំពេញ​បេសកកម្ម​និង​​ភារិ​ច្ច​ទាំងអស់​នៅក្នុង​យុគសម័យ​ថ្មី​៕