ដោយ៖តារារិទ្ធ(ភ្នំពេញ)លោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនបានថ្លែងថាទំនាក់ទំនងរវាងកម្ពុជានិងចិនគឺជាទំនាក់ទំនងដែលស៊ីជម្រៅលើគ្រប់វិស័យ លោកមានសេចក្តីរីករាយចំពោះទំនាក់ទំនងនេះហើយក៏បានសំដែងនូវការរីករាយយ៉ាងខ្លាំងដែលបានឃើញកម្ពុជាមានការរីកចម្រើននិងមានការអភិវឌ្ឍន៍យ៉ាងឆាប់ឆាប់រហ័ស លោកបានបន្តថាទោះបីយ៉ាងណាក៏ដោយចិននៅតែបន្តជួយដល់កម្ពុជាឲ្យទទួលបានវឌ្ឍនភាព ថែមទៀត ។​ ជាមួយនេះលោកក៏បានប្រកាសផ្តល់ជំនួនចំនួន ២០០ លានយន់ដល់ កម្ពុជាដើម្បីជួយកែលម្អជីវភាពប្រជាពលរដ្ឋកម្ពុជា និង បន្តជួយដល់វិស័យជាច្រើនទៀត ។

ការលើកឡើងរបស់លោក លី ខឺឈាង ធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចអគ្គមាហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជានាល្ងាចថ្ងៃ ទី ៩ ខែវិច្ឆិកា ២០២២ នៅវិមានសន្តិភាព ។

នៅក្នុងជំនួបនោះលោក លី ខឺឈាង បានមានប្រសាសន៍ថាទំនាក់ទំនងរវាងកម្ពុជានិងចិនគឺជាទំនាក់ទំនងដែលស៊ីជម្រៅលើគ្រប់វិស័យលោកមានសេច ក្តីរីករាយចំពោះទំនាក់ទំន ងនេះហើយក៏បានសំដែងនូវការរីករាយយ៉ាងខ្លាំងដែលបានឃើញកម្ពុជាមានការរីកចម្រើននិងមានការអភិវឌ្ឍន៍យ៉ាងឆាប់ឆាប់រហ័ស ។ លោកនាយករដ្ឋមន្រ្តីបានបន្តថាទោះបីយ៉ា ងណាក៏ដោយចិននៅតែបន្តជួយដល់កម្ពុជាឲ្យទទួលបានវឌ្ឍនភាពថែមទៀតក្នុងនោះចិននិងបន្តផ្ដល់ជំនួយបន្ថែមដល់កម្ពុជាលើវិស័យជារួម មានទឹកប្រាក់ចំនួន ២០០ លានយន់ សម្រាប់ជួយកែលម្អជីវភាពប្រជាពលរដ្ឋកម្ពុជា, ជួយដល់ការស្ដារឡើ ងវិញនូវបេតិកភណ្ឌកម្ពុជា,បង្កើនចំនួននិស្សិតកម្ពុជាបន្តការសិក្សានៅប្រទេសចិន, ជួយដល់សកម្មភាពដល់មីន ជួយដល់វិស័យសុខាភិបាល, ជួយដល់ការរៀបចំការប្រកួត sea gamesឆ្នាំ ២០២៣ក៏ដូចជាជួយដល់កីឡាករកីឡាការិនីកម្ពុជា ,ជួយស្ថាបនាស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ ,ជួយស្ថាបនាផ្លូវដែកតភ្ជាប់ពីកម្ពុជា ថៃ ឡាវនិងប្រទេសចិន និង ជាពិសេសទៀតទាំងជួយដល់កម្ពុជាលើវិស័យកសិកម្មធ្វើយ៉ាងណាឲ្យកសិផលផលិតផលកម្ពុជាមានគុណភាពអាច នាំចេញទៅប្រទេសចិនស្របតាមកូតាដែលបានប្រគល់ជូនក៏ដូចជាមានគុណភាពសម្រាប់នាំចេញទៅកាន់ប្រទេសក្រៅផងដែរ។

ជាការឆ្លើយតាសម្ដេចតេជោហ៊ុនសែនបានថ្លែងអំណរគុណយ៉ាងជាជ្រៅចំពោះលោក លី ខឺឈាង និង ប្រតិភូដែលបានអញ្ជើញមកទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជាផងនិងចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង៤១និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀតផង។ សម្ដេចក៏បានថ្លែងអំណរគុណចំពោះជំនួយបន្ថែមនិងការបញ្ជាក់ផ្តល់ជំនួយដល់កម្ពុជា ជួយកម្ពុជា មានការរីកចម្រើននិងវឌ្ឍនភាពកាន់តែខ្លាំងឡើងថែមទៀត ។

សម្ដេចតេជោបានថ្លៃអំណរគុណចំពោះភាគីចិនដែលកន្លងមកបានធ្វើជាបង្អែកក្នុងការផ្ដល់វ៉ាក់សាំងជូនដល់កម្ពុជាឆ្លងផុតអំពីការរាតត្បាតនៃកូវីដ ១៩និងអាចបើកប្រទេសឡើង វិញនឹងបើកសេដ្ឋកិច្ចឡើងវិញ ។ ជាមួយនោះដែរសម្ដេចក៏បានអបអរសាទរជូនដល់ភាគីចិនចំពោះសមិទ្ធិផលអភិវឌ្ឍន៍ដ៏ធំធែងរបស់បក្សកុម្មុយនិស្តចិននិងជូនពរមិត្តចិនឲ្យសម្រេ ចបាននូវការកសាងនិងការអភិវឌ្ឍន៍ជាច្រើនថែមទៀតជាពិសេសឈានទៅសម្រេចបានគោ លដៅ ១០០ឆ្នាំលើកទី២ក្នុងការកសាងប្រទេសសង្កមនិយមបែបទំនើប ។ សម្តេចក៏បានអបអរផងដែរខួបលើកទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមា និតចិននិងភាពជោគជ័យនៃសមាជជាតិបក្សកុម្មុយចិនលើកទី ២០ ។

បន្ទាប់ពីជំនួបនោះពិធីចុះហត្ថលេខាលើឯកសារចំនួន ១៨ និងពិធីសម្ពោធជានិមិត្តរូបបើកឲ្យប្រើប្រាស់ជាផ្លូវការនៅផ្លូវល្បឿនលឿនរាជធានីភ្នំពេញក្រុងព្រះសីហនុ,តំបន់គម្រោងបង្ហាញការបញ្ចេញកាបូនិចខេត្តព្រះសីហនុ,វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្រ្តកម្ពុជាបានប្រព្រឹ ត្តធ្វើក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិននៅល្ងាចថ្ងៃទី៩ខែវិច្ឆិកា២០២២នៅវិមានសន្តិ ភាព ។

ឯកសារដែលត្រូវចុះហត្ថលេខារួមមាន៖

១.កិច្ចព្រមព្រៀងឥណទានជាប្រាក់ដុល្លារអាមេរិកសម្រាប់គម្រោងសាង សង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះនិងផ្លូវតភ្ជាប់។

២.កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លារសម្រាប់គម្រោងពង្រីកកំណត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ ចាម )។

៣.លិខិតប្រគល់ទទួលគម្រោងរៀបចំ ផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា។

៤.អនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មកសិកម្មរវាងក្រសួងពាណិជ្ជកម្មកម្ពុជានិងក្រសួងពាណិជ្ជកម្មចិន។

៥. វិញ្ញាបនបត្រប្រគល់ទទួលសម្រា ប់គម្រោងកែលម្អផ្លូវជនបទជំហានទី ២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិ បាលចិន។

៦.វិញ្ញាបនបត្រប្រគល់ទទួលគម្រោងស្ដីពីការបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្របុរាណចិនប្រយុទ្ធប្រឆាំងនិងកូវីដ១៩ មកកម្ពុជា។

៧.វិញ្ញាបនបត្រប្រគល់ទទួលសម្ភារៈបន្ទាន់សម្រាប់ផ្គត់ផ្គង់និងគាំទ្រកម្ពុជាក្នុងនាមប្រធានអាស៊ាន ។

៨.វិញ្ញាបនបត្រប្រគល់ទទួលគម្រោងជំនួយរបស់ប្រទេសចិនសម្រាប់កែលម្អបរិស្ថានសាលារៀននិងការផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា។

៩.អនុស្សរណៈយោគយល់គ្នាក្នុងការ អភិវឌ្ឍន៍រួមគ្នាលើកម្មវិធីរៀនភាសាចិននៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធា រណៈនៅកម្ពុជា។

១០.គេចព្រមព្រៀងស្ដីពីកិច្ចសហប្រតិ បត្តិការលើវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យានិងនវានុវត្តន៍ ។

១១.អនុស្សាណៈយោគយល់គ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើបសុឱសថ វត្ថុធាតុជីវៈបសុព្យា បា លនិងសារធាតុបន្ថែមចំណីសត្វ។

១២.កិច្ចព្រមព្រៀងនៃការផ្ដល់ជំនួយវ៉ាក់សាំងសត្វ ។

១៣.ពិធីសាស្ដីពីលក្ខខណ្ឌតម្រូវភូតទគាមអនាម័យសម្រាប់ការនាំចេញម្រេចពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។

១៤.ពិធីសារស្តីពីលក្ខខណ្ឌតម្រូវការត្រួតពិនិត្យ ចតា្តឡីស័ក និងអនាម័យសត្វសម្រាប់ផលិតផលជលផលធម្ម ជាតិនាំចេញពីកម្ពុជាទៅកាន់ប្រទេសចិន។

១៥.កិច្ចព្រមព្រៀងស្ដីពីការទប់ស្កាត់ការលួច ការជីកកកាយ និងការនាំចេញនិងនាំចូលសម្បត្តិវប្បធម៌ដោយខុស ច្បាប់ ។

១៦.កិច្ចព្រមព្រៀងស្ដីពីការបង្កើតមជ្ឈ មណ្ឌលឱសថបុរាណចិន កម្ពុជា ចិន។

១៧.អនុស្សរណៈយោគយល់គ្នាស្ដីពីការផ្ដល់ឧបករណ៍និងមធ្យោបាយដើម្បីឆ្លើយតបនិងការប្រែប្រួលអាកាសធាតុក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ។

១៨.វិញ្ញាបនបត្រប្រគល់ទទួលសម្រាប់គម្រោងការងារវិស្វកម្មគាំទ្រការធ្វើឲ្យប្រសើរឡើងជីវភាពប្រជាពលរដ្ឋ នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេ ញក្រុងព្រះសីហនុក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន ។

ពិធីសម្ពោធជានៃមិត្តរូបចំនួន បី រួមមាន៖

ទី១.ពិធីសម្ពោធជានិមិត្តរូបបើកឲ្យប្រើ ប្រាស់ជាផ្លូវការនៅផ្លូវល្បឿនលឿនរាជ ធានីភ្នំពេញក្រុងព្រះសីហនុ ។

២.តំបន់គម្រោងបង្ហាញការបញ្ចេញកា បូនិចខេត្តព្រះសីហនុ ។

៣.វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្រ្តកម្ពុជា។