​រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ហ្វីលីពីន ជួបពិភាក្សា​ទ្វេភាគី​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​លោក អែន​រីក​គេ អេ ម៉ា​ណា​ឡូ (Enrique A. Manalo) រដ្ឋមន្ដ្រីការបរទេស​ហ្វីលីពីន បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ចំណងមិត្តភាព​ដ៏​យូរអង្វែង ទំនាក់ទំនង​ល្អ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ រវាង​ប្រទេស​ទាំងពីរ លើ​វិស័យ​ជាច្រើន ក្នុងជំនួប​ទ្វេភាគី នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង ៤១ នៅ​រាជធានី​ភ្នំពេញ​។​