​ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។​នាពេល​កន្លងមក លោកអ្នក ទទួលរង​ការ​ហត់នឿយ ម្ល៉ោះហើយ​ត្រូវ​ចេះ​មាន​ការតស៊ូ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។ ចំណែក​អ្នក​ប្រកបការងារ​រាជការ ឬ​ក្រុមហ៊ុន​ឯកជន​វិញ​មាន​ការប្រទាំងប្រទើស​ជាមួយ​មិត្តភក្តិ​បន្តិច​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់​គាប់ប្រសើរ​វិញ ហើយ​រឿង​រាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។​
សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុង​មានការ​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​មានការ​គិត​ហួស​ព្រំដែន​ច្រើន​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ងាយ​កើត​អារម្មណ៍​តប់​ប្រ​ម៉​ល់ និង ងាយ​បង្កើតជា​រឿង​រាវ​ជាមួយ​អ្នកដទៃ​ជាង​សព្វមួយដង ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ការប្រកប​ការងារ​មានការ​រាំងស្ទះ​ញឹកញាប់ ហើយ​ពិសេស​ងាយ​បង្កើត​បញ្ហា​ច្រើនជាង​សព្វមួយដង​។​អ្នកធ្វើ​ជំនួញ​ពុំ​សូវ​មានការ​លូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថ្នាំងថ្នាក់ និង​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ឡើយ​ដោយសារ​ម្នាក់ៗ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

 

​ឆ្នាំខាល​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វីដែល​មិន​ធ្វេសប្រហែស ឬ មិន​ប្រមាថ​កិច្ចការ​ចំពោះមុខ​នោះ​ក៏​ពុំមាន​បញ្ហា​អាក្រក់​កើតឡើង​ឡើយ​។​ការប្រកប​ការងារ​បើ​ទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​ចេះ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​គ្មាន​ពាក្យ​ថា​ត្រូវ​មក​ដេក​សោក​ការ​នៅពេល​ក្រោយ​។​នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​លលេង​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​កើតជា​រឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

 

​ឆ្នាំថោះ​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ឆ្លើយតប​ជា​លទ្ធផល​គ្រាន់​ជាទី​ពេញចិត្ត​។​ការប្រកប​ការងារ​គឺ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ ឬ​ធ្វើ​អ្វី​តែងមាន​ភ្លើង​សញ្ញា​ពណ៌​បៃតង​រង់ចាំ​ជានិច្ច​។​ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​។
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ទុំ​ជោរ​ហើយ​ជា​ឱកាសល្អ​ក្នុងការ​ផ្សំផ្គុំ​ជា​គ្រួសារ​ផង​៕

 

​ឆ្នាំរោង​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ចេះ​ពិចារណា និង​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​ការប្រកប​ការងារ​រ​បស់​លោកអ្នក​ត្រូវ​រែកពន់​ភាព​នឿយហត់ និង ត្រូវ​ពុះពារ​ផល​លំបាក​ច្រើន​ដែលនាំឱ្យ​ជួប​ការលំបាក​នោះ​មិនតិច​ដែរ​ទេ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ តែ​យ៉ាងណា​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ដោយសារ​ការមិន​សូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​បើជា​ស្ត្រី​នៅថ្ងៃនេះ​គឺ​មិនត្រូវ​ត្រចៀកស្រាល ឆាប់​ជឿទុកចិត្ត​គេ​ពេក​ឡើយ​ព្រោះ​បើកាលណា​ថ្លោះធ្លោយ​ធ្លាក់​ក្នុង​គ្រោះ​ចាញ់បោក​គេ ហើយ​មិន​ងាយ​ស្តារឡើងវិញ​ទេ​។​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​គឺ​ដំណើរ​ការមិន​ល្អប្រសើរ​ទេ ពិសេស​ធ្វើ​ច្រើន​ខុស​ច្រើន​ថែមទៀត​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​ជួប​បញ្ហា​ប្រទាំង​ប្រទើស និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​
​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ និង គូ​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​មាន​ភាពស្និទ្ធស្នាល​ដូច​ប្រក្រតី​មិនមាន​អ្វី​រកាំចិត្ត​គួរកត់សម្គាល់​ឡើយ​៕

 

​ឆ្នាំមមី​

 

​រាសី​ល្អជា​មធ្យម​។​នាពេល​កន្លងមក​លោក​អ្នក​ទទួលរង​ការ​ហត់នឿយ ម្ល៉ោះហើយ​ត្រូវ​ចេះ​មាន​ការតស៊ូ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។ ចំណែក​អ្នក​ប្រកបការងារ​រាជការ ឬ​ក្រុមហ៊ុន​ឯកជន​វិញ​មាន​ការប្រទាំងប្រទើស​ជាមួយ​មិត្តភក្តិ​បន្តិច​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់​គាប់ប្រសើរ​វិញ ហើយ​រឿង​រាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុង​មានការ​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​មានការ​គិត​ហួស​ព្រំដែន​ច្រើន​៕

 

​ឆ្នាំមមែ​

 

​រាសី​ធ្លាក់​ស្រុតចុះ​។​ការរស់នៅ​មាន​បញ្ហា ល្អក់កករ​ផ្លូវចិត្ត ច្រើន ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ដោយសារតែ​ផលប្រយោជន៍​ក្នុង​រឿង​អ្វីមួយ​។​នៅថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ទំនាក់ទំនង​ការងារ ឬ​ចង់​ធ្វើ​អ្វីមួយ​មិនត្រូវ​មាន​ក្តី​ស​ង្ឃឺ​ម​ពេក​ឡើយ​ពីព្រោះថា​បញ្ហា​ខកបំណង​នោះ​ក៏មាន​ខ្ពស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​ប្រមូល​មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ត្រូវ​ចេះ​អប់រំ​ខ្លួនឯង​ទើប​ជាការ​ល្អ​ដល់​ថ្ងៃក្រោយ​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​នៅថ្ងៃនេះ​លោកអ្នក ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចូលមក​ពាក់ព័ន្ធ​នាំ​កើត​នូវ​បញ្ហា​អាក្រក់​ដោយ​ប្រការ​ណាមួយ​ឡើង​។​ការប្រកប​ការងារ​មិនត្រូវ​យកក្តី​ច្រណែនឈ្នានីស​ដាក់ខ្លួន​ឬ លោភលន់​ក្នុង​រឿង​អ្វីមួយ​ឡើយ​ពីព្រោះថា​ផល​អាក្រក់​នោះ​ក៏មាន​នៅឡើយ​នាំឱ្យ​អ្វីៗ​ដែល​ល្អ​សោះនឹង​ប្រែជា​អាក្រក់​វិញ ។​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​ឬ​ចេញទៅ​ប្រកប​ជំនួញ​ជួញដូរ​ផ្លូវ​ឆ្ងាយ​តែង​អាច​ប្រមូល​នូវ​ផល​កម្រៃ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​ការចង់​រៀបចំ ជីវិត​គ្រួសារ​តែងមាន​ភាព​គាប់ប្រសើរ និង​ជឿនលឿន​ទៅមុខ ៕

 

​ឆ្នាំរកា​

 

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ទាំង​អារម្មណ៍ និង​គំនិត​របស់លោក​អ្នកងា​យ​ធ្វើ​អ្វីមួយ​បង្កកំហុស​ឆ្គង​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ក្រៅពីនេះ​លោកអ្នក​មិនត្រូវ​យកចិត្ត​ក្តៅ​ដាក់ខ្លួន​ដែរ​ពីព្រោះ​នាំ​កើត​បញ្ហា​ខុស​ជាន់​លើ​ខុស​បន្ថែមទៀត​។​បញ្ហា​ការងារ​របស់លោក​អ្នក​វិញ​ឃើញថា​ក៏​មិនល្អ​ប្រសើរ​ដែរ​ពីព្រោះថា​លទ្ធផល និង កម្លាំង​ប្រឹងប្រែង​ដែល​ហុច​មកវិញ​នោះ​ពុំ​ឆ្លើយតប​ដូចជា​ទី​ពេញចិត្ត​សោះឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​ជួន​ត្រូវ​ជួន​ឈ្លោះ​ធ្វើឱ្យ​កើតការ​ខ្វាយខ្វល់​ឥត​សូវ​ស្បើយ​ប៉ុន្មាន​ឡើយ​៕

 

​ឆ្នាំច​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុង​រយៈពេល​នេះ​បើ​លោកអ្នក​មានដំណើរ​ទៅណា​មក​ណា គឺ​តែង​ប្រកប​តែ​សេចក្តីសុខក្សេមក្សាន្ត ។​ក្រៅពីនេះ​ការប្រកប​ការងារ​មាន​ភាព​ចម្រើន​លូតលាស់​និង​មាន​ភាព​សុខដុម​។​ក្នុងថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំរួច ហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

 

​ឆ្នាំកុរ​

 

​រាសី​ស្រុតចុះ​។​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​រឿង​សំខាន់ ឬ​ចរចា​រឿង​ធំដុំ​អ្វីមួយ​ឡើយ​ពីព្រោះថា​ងាយ​ភ្លាំងភ្លាត់ ឬ​មិន​សម្រេច​ដូច​បំណង​សោះឡើយ​។​ក្នុងថ្ងៃនេះ​ទោះ​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ​ចូរ​កុំ​ធ្វេសប្រហែស​ឱ្យសោះ​ជាពិសេស​មុនពេល​ចុះហត្ថលេខា ឬ​ផ្តិត​ស្នាម​មេដៃ​លើ​លិខិតស្នាម​ផ្សេងៗ​ចូរ​ចេះ​ពិនិត្យពិច័យ​ឱ្យ​ល្អិតល្អន់​ទើប​ពុំ​មានការ​ភ្លាំងភ្លាត់ និង​មិន​ខាត​ផលប្រយោជន៍​ឥតអំពើ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ ព្រោះ​តែង​កើត​នូវ​រឿង​រាវ​ខ្លះៗ​យាយី​ធ្វើឱ្យ​មិនសូវ​ស្រួល​ចិត្ត​ប៉ុន្មាន​ទេ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕