ដោយ៖មុនីរ័ត្ន/ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួប ប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនឹង ឯកឧត្តម ឧត្តមសេនីយ៍ឯក ថេត ផូន (Thet Pone) មេបញ្ជាការ ការិយាល័យប្រតិបត្តិការពិសេស លេខ៥ នៃកងទ័ពជើងគោកមីយ៉ាន់ម៉ា នាព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញ ចូល រួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ព ជើង គោក អាស៊ាន លើកទី២៣ ដែលប្រព្រឹត្តទៅនៅ រដ្ឋធានី ហាណូយ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម។

ក្នុងឱកាសនេះឧត្តមសេនីយ៍ឯក ថេត ផូន បាន ថ្លែង អរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយ ជ្រោមជ្រែងដល់ប្រទេសមីយ៉ាន់ម៉ាទាំងក្នុងការឧបត្ថម្ភសម្ភារបរិក្ខារក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការជួយដោះស្រាយនូវបញ្ហា ចំពោះមុខ នានាក្នុងនាមជាប្រធានអាស៊ាន។ លោក មេបញ្ជាការ ការិយាល័យប្រតិបត្តិការពិសេស លេខ៥ នៃកងទ័ពជើងគោកមីយ៉ានម៉ា បានសម្តែង នូវការជឿជាក់ថា ប្រទេសទាំងពីរកម្ពុជា-មីយ៉ាន់ម៉ា នឹងបន្តចំណងកិច្ចសហប្រតិបត្តិការដ៏ល្អតទៅទៀតទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងក្របខ័ណ្ឌតំបន់។

ជាការឆ្លើយតប លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកទ្បើងថា កម្ពុជាចង់ឃើញ មីយ៉ាន់ម៉ា អាចដោះស្រាយបាននូវបញ្ហាចំពោះមុខ នឹងឆាប់វិលទៅប្រក្រតីភាពទ្បើងវិញ។ ចំពោះ កងទ័ព ជើងគោក នៃកងយោធពលខេមរភូមិន្ទ បានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រចំពោះទិសដៅទៅមុខរបស់រដ្ឋាភិបាល និងក្រសួងការ ពារ ជាតិនៃប្រទេសទាំងពីរក្នុងការជំរុញនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និង ការពារជាតិ ដែលជាកិច្ចសហប្រតិបត្តិការបែប យុទ្ធសាស្ត្រដ៏សំខាន់៕សរន / N