ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកមក្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានអាស៊ានឆ្នាំ ២០២២ បានថ្លែងថាកម្ពុជាក្នុងនាមជាប្រធានអាស៊ានប្តូរវេន ឆ្នាំ ២០២២ ក៏បានកំណត់បន្ថែមនូវ «គោលដៅយុទ្ធសាស្ត្រចំនួន៤» នៅក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ។

ថ្លែងនៅព្រឹកថ្ងៃទី ១០ខែ វិច្ឆិកា២០២២ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានមានឲ្យដឹងថាក្នុងនាមជាប្រធានអាស៊ានប្តូរវេន ឆ្នាំ ២០២២ ក៏បានកំណត់បន្ថែមនូវ «គោលដៅយុទ្ធសាស្ត្រចំនួន៤»នៅក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានរួមមាន៖ (១).ការពង្រឹ ងការតភ្ជាប់ឌីជីថល, វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា; (២). ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន; (៣).ការជំរុញសមាហរណកម្ម,បរិ យាប័ន្ន, ភាពធន់ និង ភាពប្រកួតប្រជែងអាស៊ានឲ្យខ្លាំងជាងមុន; និង (៤). អាស៊ានជាសកលសម្រាប់ភាពរីកចម្រើននិងការអភិវឌ្ឍសំដៅជំរុញកំណើនសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព, បរិយាប័ន្ន និងភាព ធន់ផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បន្តថា ៖ ឈរលើមូលដ្ឋាននេះសមាជិកអាស៊ានបានខិតខំយ៉ាងសកម្មក្នុងការសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នូវសមិទ្ធផលសេដ្ឋកិច្ចអាទិភាព (Priority Economic Deliverables)ទាំង១៩ ដែលត្រូវបានកំណត់កន្លងមក ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ ជាសកលកំពុងស្រាកស្រាន្តគួរឱ្យកត់សម្គាល់,ស្ថានភាពនិងទស្សនវិស័យសេដ្ឋកិច្ច សកលនៅតែមានភាពផុយស្រួ យនិងងាយរងនូវវិបត្តិថ្មី, ដោយយើងនៅបន្តប្រឈមនឹងបញ្ហាថ្មីៗនិងកាន់តែស្មុគស្មាញដែលកំពុងកើតឡើងជាបន្តបន្ទាប់,ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន និង ភូមិ សាស្ត្រនយោបាយ ។ ក្នុងស្មារតីនេះអាស៊ានត្រូវបន្តប្រកាន់ភ្ជាប់នូវគោលការណ៍ប្រព័ន្ធពាណិ ជ្ជកម្មពហុភាគី និង ការបន្តជំរុញការធ្វើសេរីភាវូបនីយកម្ម ដើម្បីលើកកម្ពស់អាស៊ានឱ្យ ក្លាយទៅជាតំបន់មួយដែលមានលក្ខណៈបើកចំហ, តម្លាភាព, បរិយាប័ន្ន, ទន្ទឹមត្រូវបន្តរក្សាឱ្យបាននូវ «មជ្ឈភាព» និង «ឯកភាពអាស៊ាន” ក្នុងការកសាងទំនាក់ទំនងសកល និងតំបន់ ។ បន្ថែមលើនេះអាស៊ានក៏ត្រូវធ្វើឱ្យកាន់តែប្រសើរថែមទៀតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនានាដែលមាន ស្រាប់សំដៅធានាថាកិច្ចព្រមព្រៀងទាំងនោះនៅតែរក្សាបាននូវទំនើបកម្ម, ទាន់សម័យ,មានលក្ខណៈកាន់តែប្រសើរ និង ឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះនិន្នាការធុរកិច្ច និង ការវិនិយោគនាបច្ចុប្បន្ន ៕