ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកមក្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានអាស៊ានឆ្នាំ ២០២២ បានគូសបញ្ជាក់ថាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ កិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)គឺជាសមិទ្ធផលមួយដ៏សំខាន់របស់អាស៊ានដោយយើងបានខិតខំប្រឹងប្រែងរួមគ្នាក្នុងការបើកទូលាយសេដ្ឋកិច្ចព្រមទាំងធ្វើពិពិធកម្មទីផ្សារ តំបន់របស់យើង ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា៖«ខ្ញុំជឿជាក់យ៉ាងមុតមាំថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនេះនឹងជំរុញដល់ការធ្វើពាណិជ្ជកម្ម ទាំងក្នុង និង ក្រៅអាស៊ាន ក៏ដូចជាធ្វើ ឱ្យកាន់តែទូលំទូលាយថែមទៀតនូវសមាហរណកម្មសេដ្ឋកិច្ចតំបន់ ។ដូច្នេះ,នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ កាលពីខែសីហាកន្លងទៅ, កម្ពុជាបានស្នើឱ្យមានលេខាធិការដ្ឋានអាសិបនៅរាជធានីភ្នំពេញដើម្បីបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះពាណិជ្ជកម្មសេរីនិងការបើកចំហក្នុង តំបន់អាស៊ាន ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថាជាការពិតការសម្រេចបាននូវការស្តារកំណើនសេដ្ឋកិច្ចក៏ដូចជាការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញក្នុងតំប ន់នាពេលកន្លងមកគឺមិនអាចសម្រេចបាននោះទេប្រសិនបើគ្មានការចូលរួមចំណែកយ៉ាងសកម្មពីវិស័យឯកជន ។ សម្តេចតេជោឆ្លៀតយកឱកាសនេះកោតសរសើរដល់ក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ានក្នុងការដាក់ចេញនូវសមិទ្ធផលការងារប្រចាំឆ្នាំព្រមទាំងលើកឡើងនូវអនុសាសន៍ល្អៗមួយចំនួនសម្រាប់អាស៊ានពិចារណាដែលគាំទ្របន្ថែមទៀតដល់ ដំណើរការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានតាមរយៈការជួយធ្វើឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មសេដ្ឋកិច្ចតំបន់ ៕