ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន ប្រធានអាស៊ាន បានគូសបញ្ជាក់ថា៖វិស័យឯកជនមានតួនាទីកាន់តែសំខាន់និងមិន អាចខ្វះបានក្នុងការចូលរួមជាមួយអាស៊ានឱ្យកាន់តែខ្លាំងក្លាថែមទៀតដើម្បីជំរុញកិច្ចអភិវឌ្ឍតំបន់ប្រកបដោយបរិយា ប័ន្ន, ភាពធន់ និង ចីរភាព ។

ថ្លែងនៅព្រឹកថ្ងៃទី ១០ខែវិច្ឆិកា២០២២ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ក្នុងបរិការណ៍ដែលស្ថានភាព សង្គម-សេដ្ឋកិច្ចបានត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ, ខ្ញុំសូមគូសបញ្ជាក់ថាវិស័យឯកជនមានតួនាទីកាន់តែសំខាន់និងមិនអាចខ្វះបានក្នុងការចូលរួមជាមួយអាស៊ានឱ្យកាន់តែ ខ្លាំងក្លាថែមទៀតដើម្បីជំរុញកិច្ចអភិវឌ្ឍតំបន់ប្រកបដោយបរិយាប័ន្ន, ភាពធន់ និង ចីរភាព។

សម្តេចតេជោបន្តថាតួនាទីកាន់តែសំខាន់និងមិនអាចខ្វះរបស់វិស័យឯកជនមានដូចជា៖ (១).ការជំរុញសកម្មភាពសេដ្ឋកិច្ច,ពាណិជ្ជកម្ម,និងការវិនិ យោគ,ជាពិសេសការជំរុញការវិនិ យោគផ្ទាល់ពីបរទេសបន្ថែមទៀតក៏ដូចជាការទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ានដែលមានស្រាប់ (២).ការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន,បច្ចេ កវិទ្យាឌីជីថល, ការស្រាវជ្រាវនិងអភិវឌ្ឍន៍ និង ការលើកកម្ពស់នវានុវត្តន៍; (៣). ការអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្ទេរបច្ចេកវិទ្យា, ចំណេះដឹងនិងចំណេះធ្វើ,ការបណ្តុះបណ្តាល ជំនាញឡើងវិញ (Re-skilling)និងការលើកកម្ពស់ជំនាញបន្ថែម (Upskiing);(៤). ការលើកកម្ពស់កិច្ចអភិវឌ្ឍប្រកបដោយភាតរភាពបរិស្ថាននិងការជំរុញឌីជីថលភា វូបនីយកម្មជាមួយនឹងការលើកកម្ពស់ការកាត់បន្ថយគម្លាតឌីជីថល; (៥). ការបំពេញបន្ថែមនូវតម្រូវការផ្នែកហិរញ្ញវត្ថុសម្រាប់ការស្តារឡើងវិញនូវកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកប ដោយចីរភាព ។ល។

សម្រាប់កម្ពុជាដើម្បីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ប្រកបដោយភាពធន់, ចីរភាព និង បរិយាប័ន្ន, រាជរដ្ឋាភិបាលបានអនុម័តនូវ «ច្បាប់ស្តីពីវិនិយោគ» ថ្មីមួយ និង បានដាក់ចេញនូវ «ក្របខណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តារសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» ។រាជរដ្ឋាភិបាលក៏ បាន និងកំពុងបន្តខិតខំបង្កើនការវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ,ទាំងរូបវន្ត និង ឌីជី ថល; លើកកម្ពស់គុណភាពសេវាឡូជីស្ទីក,បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ, ជំរុញការអភិវឌ្ឍជំនាញ និង ការធ្វើទំនើបកម្មប្រព័ន្ធសន្តិសុខសង្គម ជាដើម ។ ជាមួយគ្នានេះ, ក្នុងនាមជាភាគីមួយនៃកិច្ចព្រមព្រៀងអាសិប, កម្ពុជាសូមបញ្ជាក់សារជាថ្មីអំពីការ ប្តេជ្ញាចិត្ត របស់ខ្លួនចំពោះប្រព័ន្ធពាណិជ្ជកម្មស្របតាមវិធាននៃច្បាប់ និង សូមស្វាគមន៍រាល់ការធ្វើធុរកិច្ច និង ការវិនិយោគ ពីសំណាក់ប្រទេសសមាជិកអាស៊ានទាំងអស់ និងគ្រប់ បណ្តាភាគី ៕