​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ គណៈកម្មាធិការ​សុខាភិបាល​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចិន​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៩.០០៥​នាក់​សំរាប់​ថ្ងៃ​ពុធ​ទី​៩​វិច្ឆិកា ក្នុង​នេះ​អ្នក​ឆ្លង​ចេញ​​រោគសញ្ញា​មាន​ចំនួន​១.១៨៥​នាក់​និង​៧.៨២០​នាក់​ទៀត​មិន​ចេញ​រោគសញ្ញា​។​

​វា​ជា​ការឆ្លង​ប្រចាំ​ថ្ងៃ​កើនឡើង​បន្ទាប់ពី​មនុស្ស​៨.៣៣៥​នាក់​ត្រូវបាន​រកឃើញ​ឆ្លង​កាលពី​មួយ​ថ្ងៃមុន​។​

​ទោះ​ជា​ចំនួន​ឆ្លង​បន្ត​កើនឡើង​ជាប់ តែ​មិន​មាន​អ្នក​ស្លាប់​ដោយ​ជំងឺ​នេះ​ទេ គឺ​នៅ​រក្សា​៥.២២៦​នាក់​ដដែល​ក្នុង​ការផ្ទុះកូ​វីដ​១៩​ជិត​បី​ឆ្នាំ​មកនេះ​។​

​រដ្ឋធានី​ប៉េកាំង​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​៩៥​នាក់ ក្រោយ​រក​ឃើញ​អ្នក​ឆ្លង​៨០​នាក់​កាល​ពី​មួយ​ថ្ងៃមុន​។​

​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សៀង​ហៃ មិន​បាន​រក​ឃើញ​អ្នក​ឆ្លង​ចេញ​រោគសញ្ញា​ទេ តែ​មាន​អ្នក​ឆ្លង​អត់​ចេញ​រោគសញ្ញា​បួន​នាក់ ក្រោយ​មាន​ការឆ្លង​បួន​ករណី​ដូច​គ្នា​កាល​ពី​មួយ​ថ្ងៃមុន​។​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ភាគ​​ខាងត្បូងសិន​ចិន បាន​រាយការណ៍​ករណី​ឆ្លង​ក្នុង​មូលដ្ឋាន​តែ​ពីរ ក្រោយ​រកឃើញ​បី​ករណី​កាល​ពី​មួយ​ថ្ងៃមុន​។​

​ក្រុង​ក្វាង​ចូ​វ​(Guangzhou)​ភាគខាងត្បូងកំពុងរងការវាយប្រហារពីជំងឺឆ្លងសកលនេះខ្លាំងជាងគេ ។វាបាន​រាយការណ៍​អ្នក​ឆ្លង​ចេញ​រោគ​សញ្ញា​ថ្មី​ចំនួន​១២៥​និង​មិន​ចេញ​រោគសញ្ញា​ដល់​ទៅ​២.៤៣០​នាក់ ក្រោយ​ឆ្លង​២.៦៥៥​នាក់​កាល​ពី​មួយ​ថ្ងៃមុន​៕

​បង្កើន​ការ​រឹត​បន្តឹងកូ​វីដ​១៩​នៅ​មជ្ឈមណ្ឌល​រោងចក្រ​ចិន គឺ​ក្រុង​ក្វាង​ចូ​វ នៅពេល​ការឆ្លង​រាលដាល​បន្ត​រីក​ធំ​