ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតថ្វាយព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេដារូសាឡឹម និងជូនឯកឧត្តមប្រធានាធិបតី នាយករដ្ឋមន្ត្រីនៃបណ្តាប្រទេសជាសមាជិកអាស៊ានចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២២នៅព្រះទីនាំងទេវាវិនិច្ឆ័យក្នុងព្រះបរមរាជវាំង។