ដោយៈតារារិទ្ធ(ភ្នំពេញ)មុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជាថៃបានឯកភាពគ្នាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនឡើងដល់ ១៥ ពាន់លានដុល្លារអាមេរិក ។

 

នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ២០២២នេះ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាបានជួបពិភាក្សាការងារទ្វេ ភាគីជាមួយលោក ប្រាយុទ្ធ ច័ន្ទអូចានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នៅវិមានសន្តិភាព ។

នៅក្នុងជំនួបនេះថ្នាក់ដឹកនាំកំពូលទាំង ពីរបានពិភាក្សាគ្នានិងបានឯកភាពគ្នាទី១.បន្តសហការគ្នាថែរក្សាតួនាទីស្នូលរបស់មជ្ឈភាពអាស៊ាន ។ទី២.ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះ បណ្ដាលធនធានមនុស្សសំដៅកសាងធនធានមនុស្សដើម្បីចូលរួមអភិវឌ្ឍន៍ ប្រទេសស្របតាមការវិវត្តរបស់សង្គម នាពេលបច្ចុប្បន្ន.ទី៣. ជំរុញកិច្ចសហ ប្រតិបត្តិការលើវិស័យទេសចរណ៍តាម រយៈគោលការណ៍ប្រទេសពីរគោលដៅទេសចរណ៍មួយ។ ទី ៤. ជំរុញបន្តកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរតាមរយៈការស្វែង រកការធ្វើពាណិជ្ជកម្មលើវិស័យផ្សេងៗទៀតពិសេរលើវិស័យកសិកម្មដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យបានដល់ ១៥ ០០០លាន ដុល្លារសហរដ្ឋអាមេរិក ។ទី៥.ជំរុញបន្តកិច្ចសហប្រតបត្តិការលើវិស័យសន្តិ សុខនៅតាមព្រំដែន ។ ទី៦.ជំរុញបន្តកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុនិងសំណល់រឹងនៅក្នុងសមុទ្រដែរការប្រែប្រួលអាកាសធាតុនេះជាឥទ្ធិពលអវិជ្ជមានដល់គុណភាពកសិផលផង និងសំណល់ផ្លាស្ទិកនៅ ក្នុងសមុទ្រអាចជះឥទ្ធិពលអាក្រក់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ទី៧. ជំរុ ញគេសប្បប្រតិបត្តិការលើការតភ្ជាប់ផ្លូវគមនាគមន៍ទាំងផ្លូវគោកផ្លូវដែករវាងប្រ ទេសទាំងពីរ និងទី៨. ជំរុញកិច្ចសហ ប្រតិបត្តិការរួមគ្នាដោះមីននៅលើទីតាំងតាមព្រំដែនរវាងប្រទេសទាំងពីរដើម្បី បញ្ជាគ្រោះថ្នាក់ដល់ប្រជាជនរបស់ប្រ ទេសទាំងពីរ ៕