ដោយ​: ភ្នំ​ខៀវ / បាត់ដំបង​: ប្រជាពលរដ្ឋ​ជាង​មួយ​ពាន់​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ក្នុង​ខេត្តបាត់ដំបង កន្លងមក​ទទួល​ជំនួយ​សង្គ្រោះ​បឋម​ពីស​ម្ដេច តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​តាមរយ​:​លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង​នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​វិ​ច្ឆ​កា ឆ្នាំ ២០២២​នេះ​បាន​ដឹកនាំ​ក្រុមការងារ​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​នាំយក​នូវ​ស្បៀង​ជាច្រើន​មុខ​ផ្តល់​ឲ្យ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ១.១២១​គ្រួសារ​ដែលមាន​ទីលំនៅ នៅក្នុង​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ហើយ​រង​ផលប៉ះពាល់​ធ្ងន់ និង​ស្រាល​ដោយសារ​ជំនន់​ទឹកភ្លៀង​កាលពី​អំឡុង​ខែតុលា កន្លងមក​ថ្មីៗ​នេះ​។​

​អំណោយ​នេះ​ពលរដ្ឋ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​អង្ករ ២៥​គីឡូក្រាម ទឹក​សុទ្ធ​, ទឹកត្រី​, ទឹក​ស៊ី​អី​វ​, ត្រីខ​, មី រួមទាំង​ធុង​ចម្រុះ​ទឹកស្អាត​មួយឈុត​ផងដែរ​៕​