ក្នុងនាមជាអ្នកត្រួយត្រាយផ្លូវមុនគេនៅក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា មិត្តហ្វូនបន្តវិនិយោគបន្ថែមទៀតលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធបណ្ដាញទូរគមនាគមន៍ជាមួយនឹងបច្ចេកវិទ្យាទំនើបបំផុត ដូចជា Narrowband, IoT, Big Data, AI, និងតំបន់គ្របដណ្ដប់សេវាធំជាងគេបំផុត ។

ក្រុមហ៊ុនមិត្តហ្វូន ដែលជា​ម៉ាកយីហោ​មួយរបស់​ Viettel Group បច្ចុប្បន្ន គឺជា​ក្រុមហ៊ុនអាជីវកម្ម​មួយ​ក្នុងចំណោមក្រុមហ៊ុននានា​ដែល​បានផ្ដល់វិភាគទានច្រើន​បំផុត​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​សង្គម​កម្ពុជា ។ ក្រុមហ៊ុន​ស្ថិតក្នុងចំណោម​សហគ្រាស​កំពូលៗទាំង ៥ ដែល​បាន​រួមចំណែក​វិភាគទាន​ច្រើន​បំផុត​ដល់​ថវិការដ្ឋ​របស់កម្ពុជា ក្នុងទឹកប្រាក់​ជាង ៨៤៤លានដុល្លារអាមេរិក ។

បន្ទាប់ពីមានវត្តមាន​អស់រយៈពេលជាង ១៦ឆ្នាំ​នៅកម្ពុជា មិត្តហ្វូន​បាន​ក្លាយជា​ម៉ាកយីហោ​លេខ​១ នៅក្នុង​វិស័យ​ទូរគមនាគមន៍ ដោយមាន​អ្នកប្រើប្រាស់​ជាង ៩លាននាក់ ដែលស្មើនឹង​ ៤៣% នៃ​ចំណែក​
ទីផ្សារទូរគមនាគមន៍ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលមានចលនា​កើនឡើង​យ៉ាងគំហុក​នៅក្នុង​វិស័យឌីជីថល មិត្តហ្វូនកំពុងដើរតួនាទី​នាំមុខគេ​នៅក្នុង​ការ​អភិវឌ្ឍ​វិស័យឌីជីថល​នៅ​កម្ពុជា ។

ម៉ាកសញ្ញានាំមុខគេរបស់មិត្តហ្វូន

នៅកម្រិត​ផ្ទៃក្នុង ក្រុមហ៊ុន​បាន​កសាង​និងអនុវត្ត​ប្រព័ន្ធ​អេកូឡូស៊ីឌីជីថលដ៏ទូលំទូលាយមួយ​ជាមួយនឹង​សកម្មភាព​ទីផ្សារ លក់ និង​អតិថិជន ។ បច្ចុប្បន្ន បុគ្គលិក​និយោជិត​របស់​មិត្តហ្វូន​អាច​លក់​ទំនិញ​ពី​កម្មវិធី mBCCS App, គ្រប់គ្រង​និង​ធ្វើបច្ចុប្បន្នភាពរូបភាព​ពីកម្មវិធី mStation App ។ ទីតាំង​លក់​របស់ មិត្តហ្វូន ១០០% ឥឡូវនេះ បានប្រើប្រាស់​ mDealer App ដើម្បីអាប់ដែត​ព័ត៌មាន​និង​ស្កេន​ SIM ។ កម្មវិធី​ដែលមាន​សកម្មភាព​ទីផ្សារ លក់ និង​ថែទាំ​អតិថិជន។ ​មិត្តហ្វូន ទទួលបានចំនួនអ្នក​ subscribers និង អ្នកតាមដាន (followers) ជាង ១០លាននាក់ នៅលើ​បណ្ដាញ​សង្គម​ Facebook, YouTube, Tiktok, Telegram និង CamID ។

សម្រាប់សេវាកម្ម​ផ្ដល់ទៅ​ឱ្យអតិថិជន​ខាងក្រៅ មិត្តហ្វូន​អនុវត្ត​យុទ្ធសាស្ត្រ​បរិវត្តកម្មឌីជីថលជាច្រើន នៅក្នុង​ចម្រុះ​វិស័យ ។ នៅកម្រិត​រដ្ឋាភិបាល មិត្តហ្វូន​បានចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ​ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​បរិវត្តកម្មឌីជីថល​ ជាមួយ​ក្រសួង​ភាគច្រើន​បំផុត ក្នុង​នោះ​រាប់បញ្ចូលជាពិសេស​ទាំង​គម្រោងសំខាន់ៗ ជាមួយក្រសួងអប់រំ យុវជន និងកីឡា, ក្រសួង​
សុខាភិបាល និង​ក្រសួង​ហិរញ្ញវត្ថុ ។

នៅក្នុងសហគមន៍ធុរកិច្ចវិញ មិត្តហ្វូន​គឺជា​អង្គភាពដំបូងគេបំផុត​ដែល​បាន​បង្កើតនូវ​​បណ្ដាញ​កម្មវិធី
​បច្ចេកវិទ្យា​ព័ត៌មាន ដើម្បីជួយដល់​ក្រុមហ៊ុននានា​តភ្ជាប់ជាមួយគ្នាទៅវិញទៅមក និងផ្ដល់​ឧបករណ៍
​គាំទ្រធុរកិច្ច ជាពិសេស ក្នុងអំឡុងពេល​នៃជំងឺឆ្លងរាតត្បាតកូវីដ-១៩ ដោយ​ក្នុង​នោះ ដំណោះស្រាយ​ B2B ដំណោះស្រាយឌីជីថល និង​ដំណោះស្រាយ​បច្ចេកវិទ្យា​ព័ត៌មាន​ហិរញ្ញវត្ថុ​ឌីជីថល រួមចំណែក​ដល់​ទៅជាង ១០% នៃ​ចំណូលសរុប ។

សម្រាប់អតិថិជន​ជាបុគ្គលវិញ មិត្តហ្វូន​សម្រេចបានអត្រា​អតិថិជន​ប្រើប្រាស់ទិន្នន័យអ៊ីនធឺណិត ដល់ទៅ ៩១% ដោយក្នុងនេះ ៩៥% គឺជាអតិថិជន 4G ។ កម្មវិធី CamID របស់​មិត្តហ្វូន ដែលបាន​ដាក់​ឱ្យ​ប្រើប្រាស់​កាលពីខែមេសា ឆ្នាំ​២០២១ មានចំនួនទាញ​យក​និង​ដំឡើង​កម្មវិធីនេះសរុប ៥លានដង ក្នុងនោះ​មាន​អ្នកប្រើប្រាស់ជាប្រចាំ ១លាននាក់ ។ កម្មវិធីនេះ​មានបំណង​ផ្ដល់​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ម្នាក់ៗ​នូវ​ ID មួយ ហើយ​មិនមែន​តែអតិថិជន​មិត្តហ្វូន​ប៉ុណ្ណោះនោះទេដែលអាច​ប្រើប្រាស់​កម្មវិធី CamID នេះ អតិថិជន​ដែលប្រើបណ្ដាញរបស់ក្រុមហ៊ុន​ដទៃទៀតក៏អាចចុះ​ឈ្មោះ​ប្រើកម្មវិធីនេះបានដែរ ។
ប្រជាជន​អាច​ធ្វើ​កិច្ចការរដ្ឋបាល​សាធារណៈ​នានា ដូចជា សំបុត្រ​កំណើត បណ្ណ​បើកបរ ។ល។ នៅក្នុង​កម្មវិធី CamID នេះបាន ។

eMoney របស់​មិត្តហ្វូន គឺជា​ e-wallet ដ៏ធំជាងគេបំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​មានអតិថិជន​ប្រើប្រាស់ជាប្រចាំជាង ៨០០.០០០នាក់ ។

ភាពខ្ទរខ្ទារដើម្បីបង្កើតការផ្លាស់ប្ដូរ

ជាមួយនឹងលទ្ធផលសម្រេចបានទាំងអស់នេះ មិត្តហ្វូន​ត្រៀមនូវ​ផែនការយុទ្ធសាស្ត្រ​ដើម្បី​ប្រែក្លាយ​ខ្លួន​ពី​ក្រុមហ៊ុនទូរគមនាគមន៍សុទ្ធសាធទៅជាក្រុមហ៊ុន​ទូរគមនាគមន៍​-បច្ចេកវិទ្យាឌីជីថល ជាមួយនឹង​ទស្សនវិស័យ «ភាពខ្ទរខ្ទារដើម្បី​បង្កើត​ការផ្លាស់ប្ដូរ» ដើម្បីអនុវត្ត​បេសកកម្ម​​ “កសាងសង្គមឌីជីថល”។

សារៈសំខាន់​នៃ​បរិវត្តកម្ម​ឌីជីថល​ត្រូវបាន​បញ្ជាក់​នៅក្នុងអំឡុងពេល​ជំងឺឆ្លងរាតត្បាតកូវីដ-១៩ ហើយ​មិត្តហ្វូន​ក៏បានដើរ​តួនាទីនាំមុខគេនៅក្នុងការផ្ដល់​ដំណោះស្រាយឌីជីថល​ដើម្បីដោះស្រាយ​នូវ​រាល់​បញ្ហាលំបាកៗសម្រាប់សង្គមកម្ពុជា ផងដែរ ។

នៅឆ្នាំ២០២០ នៅពេល​ជំងឺរាតត្បាតកូវីដ-១៩​បាន​ផ្ទុះឡើង មិត្តហ្វូន​បានផ្ដល់ភ្លាមៗ​នូវ​ទិន្នន័យ​
អ៊ីនធឺណិតដោយ​ឥត​គិតថ្លៃ ដល់​សិស្សានុស្សិស​ទាំងអស់​ដែល​ចូល​ប្រើ​គេហ​ទំព័រ​រៀនតាមអនឡាញ។ ក្រុមហ៊ុន​ក៏បាន​ផ្ដល់​ការបញ្ចុះថ្លៃ​ ៥០% នូវ​ថ្លៃ​ដំឡើង​អ៊ីនធឺណិត​សម្រាប់សិស្សនិងគ្រូផងដែរ និង​ផ្ដល់​ការគាំទ្រ​ដោយ​ឥតគិតថ្លៃ​ដល់​ហេដ្ឋារចនា​សម្ព័ន្ធ​ទូរគមនាគមន៍​ ព្រមទាំង​កម្មវិធីរៀនតាម​អនឡាញ​នានា​ដែលមាន​ទំហំ​អ្នកប្រើប្រាស់​ដល់ទៅ ៥០០.០០០នាក់ ។

នៅក្នុង​វិស័យ​វេជ្ជសាស្ត្រ មិត្តហ្វូន​ផ្ដល់ការគាំទ្រ​ដល់​ក្រសួង​សុខាភិបាល​កម្ពុជា​ដើម្បី​ផ្ញើចេញ​នូវ​​សារ​ជាអក្សរ​ដោយ​ឥតគិតថ្លៃ​ដើម្បី​ផ្ដល់​បច្ចុប្បន្នភាព​អំពី​ស្ថានភាព​ជំងឺដល់ប្រជាជន និងផ្ដល់​កញ្ចប់​ពិសេស​ដោយ​ឥតគិតថ្លៃ​សម្រាប់​បុគ្គលិក​និង​វេជ្ជបណ្ឌិត និងអ្នកទាំងឡាយដែលស្ថិតនៅ​ជួរមុខ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺរាតត្បាត ។

ទន្ទឹមនឹងនេះ​ដែរ ប្រជាជន​កម្ពុជា​ក៏ត្រូវបានផ្ដល់​ឱ្យនូវ​សេវាកម្មថ្មីៗជាច្រើនទៀត សម្រាប់​ការប្រើប្រាស់​នៅតាមផ្ទះ និង​រង្វាន់​លើកទឹកចិត្ត​នៅពេល​បញ្ចូល​ទឹកប្រាក់​ដោយប្រើកម្មវិធី eMoney ប្រតិបត្តិការ​តាម​ប្រព័ន្ធ e-wallets ដើម្បីកាត់បន្ថយការធ្វើដំណើរ និង​ប្រតិបត្តិការ​សាច់ប្រាក់ ។

លោក កាវ ម៉ាញ ឌឹក (Cao Manh Duc) អគ្គនាយក​ក្រុមហ៊ុន មិត្តហ្វូន បាន​មានប្រសាសន៍​ដូច្នេះថា៖ «នៅបណ្ដាឆ្នាំខាងមុខ ក្រៅពីវិស័យនានាដែល​បានក្លាយជាភាពខ្លាញ់របស់ក្រុមហ៊ុនរួចហើយ យើង​នឹង​ផ្លាស់ប្ដូរ​ការផ្ដល់​សេវាកម្ម​ទៅរក​វិស័យ​ថ្មីៗ​បន្ថែមទៀត ដូចជា អាជីវកម្ម​អនឡាញ និង​ភ័ស្តុភារ, ចរាចរណ៍​ឆ្លាតវៃ,
សុខាភិបាល, ការអប់រំ​ឆ្លាតវៃ, ការធ្វើដំណើរ​បែបឌីជីថល​ឆ្លាតវៃ, ហ្គេម/eSport, ឆ្នោត​អេឡិចត្រូនិក, ទូរទស្សន៍ Pay TV (OTT TV)…» ។

ដើម្បី​បំពេញ​កិច្ចការទាំងអស់​នេះ មិត្តហ្វូន​ពឹងផ្អែក​លើ​ភាពខ្លាំង​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថលរបស់ខ្លួន ហើយ​ក្នុងនាម​ជា​អ្នកត្រួសត្រាយ​ផ្លូវមួយនៅក្នុងការធ្វើ​បរិវត្តកម្ម​ឌីជីថល​នៅកម្ពុជា មិត្តហ្វូន នឹង​បន្ត​
វិនិយោគលើ​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​បណ្ដាញ​ទូរគមនាគមន៍​បន្ថែមទៀត ជាមួយនឹងបច្ចេកវិទ្យា​ទំនើបបំផុត ដូចជា 5G, Narrowban IoT, Big Data, AI និង​វិសាលភាពគ្របដណ្ដប់​សេវាធំទូលាយ​ជាង​គេបំផុត ។

«អាជីវកម្មផ្សារភ្ជាប់ជាមួយនឹងទំនួលខុសត្រូវសង្គម»

សកម្មភាពអាជីវកម្ម​ប្រកបដោយ​និរន្តរភាពនិងប្រសិទ្ធភាពរបស់​ក្រុមហ៊ុន​ មិត្តហ្វូន បាន​បង្កើត​នូវការងារ​ដែលមានស្ថិរភាព​សម្រាប់​មនុស្ស​ជាង ៣០០០នាក់ ជាមួយនឹងប្រាក់ចំណូលមធ្យមជាង ៨០០ដុល្លារ​ក្នុង​មួយខែ និង​ការងារ​ប្រយោល​សម្រាប់មនុស្ស​ជាង ៣០.០០០នាក់​ថែមទៀត ។

ក្រុមហ៊ុន មិត្តហ្វូន ក៏ចូលរួមចំណែក​យ៉ាងសកម្មជាមួយ​រាជរដ្ឋាភិបាលកម្ពុជា​ផងដែរ នៅក្នុង​ការ​ជួយ​ឧបត្ថម្ភគាំទ្រ​និងសកម្មភាពមនុស្សធម៌នានា ។ ក្រុមហ៊ុន​បានរៀបចំ​សកម្មភាព​ឧបត្ថម្ភ​និងអភិវឌ្ឍន៍​សហគមន៍ជាច្រើន ដូចជា កម្មវិធី​«បេះដូង​សម្រាប់កុមារ» ដើម្បីជួយកុមារក្រីក្រ​ទទួលបាន​ការវះកាត់​ព្យាបាល​ជំងឺបេះដូង​ដោយឥតគិតថ្លៃ, កាត់បន្ថយ​ថ្លៃ​និងជួយគាំទ្រ​ដល់​សិស្ស​រៀនតាមអនឡាញ, ផ្ដល់​សេវាអ៊ីនធឺណិត​ដោយ​ឥតគិតថ្លៃ​ដល់​មន្ទីរពេទ្យ​ និង​វិស័យសុខាភិបាល, សហការជាមួយ​ស្ថានីយ​ទូរទស្សន៍​បាយ័ន ដើម្បីរៀបចំកម្មវិធី «នេះមិនមែនជាសុបិន» ដែលជាកម្មវិធីមួយ​សម្រាប់ប្រជាជន​
កម្ពុជាស្វែងរក​សាច់ញាតិ​ដែលបាន​បែកគ្នា; ផ្ដល់​ការឧបត្ថម្ភគាំទ្រ​ដល់​​ការប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ​
លីគកំពូលកម្ពុជា (Cambodia Premier League) … ជាមួយនឹង​ការចូលរួម​វិភាគ​ទាន​ដល់​សង្គម​កម្ពុជា​ក្នុង​ទឹកប្រាក់សរុប ១១៧លានដុល្លារអាមេរិក ។

លោក កាវ ម៉ាញ ឌឹក (Cao Manh Duc) អគ្គនាយក មិត្តហ្វូន បានចែករំលែក​ដូច្នេះថា «ជាមួយ មិត្តហ្វូន ការស្ម័គ្រចិត្ត​គឺ​ផុសចេញពី​បេះ​ដូង​ដែល​បើកទូលាយ និងស្មោះត្រង់​ចំពោះសហគមន៍ ។ នេះគឺជា​ផ្នែក​មួយ​ដែល​មិន​អាច​កាត់ថ្លៃបាន​នៃទិសដៅអាជីវកម្មរបស់​ក្រុមហ៊ុន ក្នុងការបង្កើត​ការអភិវឌ្ឍ​ប្រកប​ដោយចីរភាព​សម្រាប់​ក្រុមហ៊ុននានា​នៅក្នុង​យុគសម័យថ្មីនេះ ។ ស្របពេលជាមួយគ្នានេះ​ដែរ វា​ក៏ជាភ័ស្តុតាង​បញ្ជាក់អំពី​អារម្មណ៍ល្អ ការយកចិត្តទុកដាក់ និងការចែករំលែក​របស់​ប្រជាជនវៀតណាម​ចំពោះ​កម្ពុជា ដោយរួមចំណែក​រឹតបន្តឹង​នូវ​ទំនាក់ទំនងមិត្តភាព​រវាងប្រទេសទាំងពីរ ​វៀតណាម-កម្ពុជា៕