រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​មិន​ឲ្យ​ប្រើប្រាស់​រថយន្ត សម្លៀកបំពាក់ និង​សម្ភារៈ​យោធា ចូលរួម​បម្រើ​ដល់​ការឃោសនាបោះឆ្នោត​

1143
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ណែនាំ​ដ​មិនឱ្យ​ប្រើប្រាស់​រថយន្ត សម្លៀកបំពាក់ និង​សម្ភារៈ​យោធា ចូលរួម​បម្រើ​ដល់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​គណបក្សនយោបាយ​ឡើយ​។ វិធានការ គឺ​អនុវត្ត​ទៅតាម​ច្បាប់ ស្តីពី​ការបោះឆ្នោតជាតិ ជ្រើសតាំង​តំណាងរាស្ត្រ របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ការណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​អនុវត្ត​ឆមាស​ទី​២ ឆ្នាំ​២០១៨ របស់​ក្រសួងការពារជាតិ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៨​។​

​ការលើកឡើង​របស់​ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ គឺ​ខណៈពេល​ការឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅសល់តែ​បួន​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ​នឹង​ដល់​ថ្ងៃ​ឃោសនាបោះឆ្នោត គឺ​នៅ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៨​។ ការឃោសនាបោះឆ្នោត គឺមាន​រយៈពេល​២១​ថ្ងៃ ចាប់ផ្តើម​ពីថ្ងៃ​ទី​០៧ ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨៕ ល​