ដោយ៖តារារិទ្ធ(ភ្នំពេញ) នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកានេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាស៊ាននិងមេដឹកនាំ នៃបណ្តាប្រទេសអាស៊ានបានអញ្ជើញជួបប្រជុំជាមួយតំណាងយុវជនអាស៊ានដែលបានប្រារព្ធធ្វើនៅសណ្ឋាគារសុខារាជធានីភ្នំពេញ ។

យុវជនក្នុងតំបន់អាស៊ានអាយុចន្លោះពី១៥ ទៅ៣៤ឆ្នាំមានចំនួនប្រមាណ ២១៣ លាននាក់ហើយមានការរំពឹងថាចំនួនយុវជនអាចកើនដល់ ២២០ លាននាក់នៅឆ្នាំ២០៣៨ ។អា ស៊ានបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សមត្ថភាពរបស់់យុវជនតាមរយៈការដាក់ចេញនូវគោលនយោបាយនានាគាំទ្រដល់ការអប់រំនិងផ្តល់បណ្តុះបណ្តាលជំនា ញផ្សេងៗជាពិសេសការអប់រំផ្នែកឌីជិថល ដើម្បីឆ្លើយតបការវិវឌ្ឍន៍នៃសង្គម៕