​ដោយៈ​សុផល​/​ភ្នំពេញ​៖មជ្ឍមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រី​នស៍ នាឡិកា ដែល​បង្កើតឡើង​ដោយ​មូលនិធិ​ព្រី​នស៍ ក្នុងការ​នាំយក​ការអប់រំ​ផ្នែក​ផលិត​នាឡិកា​ស្វី​ស​ដ៏​ល្អ​បំផុត​មកកាន់​កម្ពុជា បានប្រកាសថានិស្សិត​កម្ពុជា​ចំនួន៦​នាក់ដំបូង​របស់ខ្លួន​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ពី​កម្មវិធីសិក្សា​រយៈពេល​ពី​រឆ្នាំអំពី​ផ្នែក​មីក្រូ​មេកា​និក និង​ការផលិត​នាឡិកា​។​

​និស្សិត​បញ្ចប់​ការសិក្សា​ទាំង ៦​រូប​រួមមាន ចក់ សំ​សូរិយា ,​លន សេរី​វ​ឌ្ឍ​ន៏ ,​សាក់ លី​ហួ​, សាមុត ផានី​ឆា​រ៉ា​ត​, សែម ធារ៉ា និង អ៊ឹង ឈុន​ឡុង​។​ពួកគាត់ បានទទួល​វិញ្ញាបន​បត្រ របស់​ពួកគេ​នៅក្នុង​កម្មវិធី​ផ្លូវការ​មួយ ដែល​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប ជាមួយនឹង​ការចូលរួម​ពី​សមាជិកគ្រួសារ​របស់​ពួកគេ និង​បុគ្គលិក មជ្ឍមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រី​នស៍ នាឡិកា ក្នុងការ​អបអរសាទ​រ​ក្នុងឱកាស​ដ៏​សែន​រីករាយ​នេះ​។​

​លោក​សាក់ លី​ហួ ជា​សិស្ស​ម្នាក់​ក្នុងចំណោម​សិស្ស​ដែល​បានបញ្ចប់​ការសិក្សា​ពី មជ្ឍមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រី​នស៍ នាឡិកា ក្នុង​ឆ្នាំ ២០២២ បាន​និយាយថា​៖ « ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​សាស្ដ្រាចារ្យ​របស់​យើង​នៅ​មជ្ឍមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នាឡិកា​ព្រី​នស៍ ដែល​បានធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់​ក្នុង​ការផ្តល់​ពេល​វេលា ការខិតខំ​និង​ការរួមចំណែក​ជួយ​ដល់​ពួកយើង​។ បើ​គ្មាន​ការគាំទ្រ ពី​សំណាក់​អ្នក​ទាំងអស់គ្នា​ទេ យើង​នឹង​មិនមាន​ថ្ងៃនេះ​នោះទេ​។​ជាមួយនឹង​អត្ថប្រយោជន៍​ជាច្រើន​នៃ​វគ្គ​សិក្សា​រយៈពេល​ពីរ​ឆ្នាំនេះ​ដែល​ផ្តល់ឱ្យ​យើង​យល់ដឹង​នូវ​ជំនាញ​មូលដ្ឋាន​យើង​ពិត​ជាមាន​សេចក្តី​សោម​ន្ស​រីករាយ​នឹង​ទទឹង​រង់ចាំ​ក្នុងការ​ចូលរួមចំណែក​នៅក្នុង​វិស័យ​នេះ​។​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ា​ស្មោះស្ម័គ្រ​ចំ​ពោ​លោក​ប្រធាន​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប អ្នកឧកញ៉ា ចេ​ន ហ្ស៉ី ក៏ដូចជា មូលនិធិ​ព្រី​នស៍ ដែល​បាន​ផ្តល់ឱកាស​ដ៏​មានតម្លៃ ដើម្បីឱ្យ​ពួកយើង​បាន​បន្ត​ក្តី​សុបិន​របស់​ពួកយើង​។​»

«​ជាមួយនឹង​វិស័យ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​ប្រទេស​កម្ពុជា មជ្ឍមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នាឡិកា​ព្រី​នស៍ បាន​ឈាន​ជើង​ចូលទៅក្នុង​កា​បង្កើត​មូលដ្ឋាន​ដែល​សមត្ថភាព​ដ៏​សំខាន់​សម្រាប់​ការចាប់ផ្តើម​ដ៏​រឹងមាំ​មួយ​នេះ​។​» ប្រសាសន៍​របស់ លោកស្រី Jessica Thakur ទីប្រឹក្សាបច្ចេកទេស និង​ជា​គ្រូបង្រៀន​នៅ មជ្ឍមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រី​នស៍ នាឡិកា​។ លោកស្រី​បាន​បន្ត «​ជាមួយនឹង​តម្រូវការ​ខ្ពស់​សម្រាប់​អ្នក​ផលិត​នាឡិកា​ដែលមាន​ជំនាញ អនាគត​ពួកគេ​គឺ​ពិតជា​ត្រចះត្រចង់​ណាស់​សម្រាប់​និស្សិត​បញ្ចប់​ការសិក្សា​ពី មជ្ឍមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រី​នស៍ នាឡិកា ទាំង​ក្នុងស្រុក ក្នុង​តំបន់ និង​អន្តរជាតិ​។​»

« តាមរយៈ មូលនិធិ​ព្រី​នស៍ ដែលជា​ផ្នែក​សប្បុរសធម៌​របស់ ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប ពួកយើង​បាន​ជួយ​បើក​ដំណើរការ​នូវ មជ្ឍមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រី​នស៍ នាឡិកា កាលពី​ឆ្នាំ ២០២០​កន្លងទៅ នៅពេលដែល​ប្រទេស​កម្ពុជា​កំពុង​ឆ្លងកាត់​ការផ្លាស់ប្តូរ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ » ប្រសាសន៍​របស់ លោក Gabriel Tan,​ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប​។ លោក​បាន​បន្ត « មជ្ឍមណ្ឌល​នេះ​គឺជា​ការឆ្លុះបញ្ចាំង​ដ៏​អស្ចារ្យ​នៃ ការតស៊ូ​នៃ​ស្មារតី​ខ្មែរ​ក្នុងការ​រួមបញ្ចូល​គ្នា​នៃ​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្តូរ​វប្បធម៌​ទៅវិញទៅមក និង​អត្ថប្រយោជន៍​ជាច្រើន​នៃ​ការអប់រំ​វិជ្ជាជីវៈ ដែល​ខ្ញុំ​ប្រាកដថា​នឹង​បន្ត​លើកទឹកចិត្ត និង​នាំយក​មនុស្ស​ទាំង​ពិភព​លោក​ឱ្យ​កាន់តែ​ជិតស្និទ្ធ​គ្នា​នាពេល​អនាគត​។ »

​មជ្ឍមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រី​នស៍ នាឡិកា ត្រូវបាន​បង្កើតឡើង​ដោយ អ្នកឧកញ៉ា ចេ​ន ហ្ស៉ី ប្រធាន​ក្រុមហ៊ុន ព្រី​នស៍ ហូល ឌី​ង​គ្រុប ដែលជា​អ្នក​ស្រលាញ់​នាឡិកា និង​រូបលោក​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ចំពោះ​មណ្ឌល​បណ្តុះបណ្តាល​មួយ​នេះ​។ នៅ​មជ្ឍមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រី​នស៍ នាឡិកា សិស្ស​និស្សិត​មានឱកាស​ប្រើប្រាស់​ឧបករណ៍ និង​បរិក្ខារ​ទំនើបៗ ហើយ​ស្ថិតនៅក្រោម​ការបង្ហាត់បង្រៀន​ពី​គ្រូបង្ហាត់​ជនជាតិ​ស្វី​ស​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​និង​បទពិសោធន៍​រួមបញ្ចូល​គ្នា​ជាង ៦០ ឆ្នាំ​នៅក្នុង​វិស័យ​ផលិត​នាឡិកា​ស្វី​ស និង​ការអប់រំ​ផ្នែក​ផលិត​នាឡិកា​ស្វី​ស រួមទាំង​មានបទពិសោធន៍​ធ្វើការ​នៅក្នុង​ក្រុម​ដ៏​ប្រណិត​ដូចជា Swatch Group និង Richemont និង​កម្មវិធី​បណ្តុះបណ្តាល និង​អប់រំ​នៃ​ការផលិត​នាឡិកា​នៃ​ប្រទេស​ស្វី​ស​ដ៏​ល្បីល្បាញ​លើ​ពិភពលោក (WOSTEP) ផងដែរ​។​

​មជ្ឍមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រី​នស៍ នាឡិកា មាន​ចក្ខុវិស័យ​មួយ​ក្នុង​ការណែនាំ​ជំនាញ និង​បច្ចេកវិទ្យា​នៃ​ការផលិត​នាឡិកា​ស្វី​ស​ទំនើប ក៏ដូចជា​បន្ត​ភាព​គោរព​និង ឱ្យ​តម្លៃ​ចំពោះ​ប្រពៃណី​ដ៏​សម្បូរបែប ក៏ដូចជា​សិល្បៈ​ហត្ថកម្ម​នៃ​ការផលិត​នាឡិកា​លំដាប់​ខ្ពស់​ផងដែរ​។ នេះហើយ​គឺជា​អ្វីដែល​ធ្វើឱ្យ​មជ្ឍមណ្ឌល​នេះ​មាន​ភាពខុស​ប្លែក បើ​ប្រៀបធៀប​ជាមួយ​សាលា​ផលិត​នាឡិកា​អន្តរជាតិ​ដទៃទៀត​។ ភាពជោគជ័យ​នេះ គឺ​ត្រូវបាន​ជំរុញ​ដោយ​ប្រទេស​កម្ពុជា​ដែលមាន​នូវ​មរតក​វប្បធម៌​ដ៏​សម្បូរបែប​នៅក្នុង​ជំនាញ​សិល្បៈ​ហត្ថកម្ម និង​សិល្បៈ​នានា​។​

​បច្ចុប្បន្ននេះមណ្ឌល​បណ្តុះបណ្តាល​បាន​បើក​សម្រាប់​បេក្ខជន​ក្នុងស្រុកនិង​អន្តរជាតិ​ចុះឈ្មោះ​សម្រាប់​វគ្គ​សិក្សា​បន្ទាប់​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី៩ខែមករាឆ្នាំ២០២៣ ​ប្រជា​ជន​កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ពី​កម្មវិធី​អាហារូបករណ៍​ដែល​រួមបញ្ចូល​លើ​ថ្លៃ​សិក្សាប្រាក់ឧបត្ថម្ភ​ប្រចាំខែ និង ​ប្រាក់ឧបត្ថម្ភ​ស្នាក់នៅ​។សូម​ទាក់ទង​ទៅ​កាន់មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នាឡិកាព្រី​នស៍ដោយផ្ទាល់​និង​សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ឱកាស​នេះ​សូម​ផ្ងើ​សារ​តាមរយៈ[email protected]​logy.​com