​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រូបិយប័ណ្ណ​អេឡិចត្រូនិច​នានា​បាន​ធ្លាក់​ដល់​កម្រិត​ទាប​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កាលពី​ថ្ងៃ​អង្គារ​ទី​៨​វិច្ឆិកា ខណៈ​ការសង្គ្រោះ​ក្រុមហ៊ុន​លុយ​អេឡិចត្រូនិច FTX ត្រូវ​បាន​ទម្លាក់​ចូលទៅ​ក្នុង​ការសង្ស័យ​ដោយសារ​ចន្លោះ​ប្រហោង​នៅក្នុង​គណនី​របស់​វា​។​

Bitcoin ដែល​ជា​រូបិយប័ណ្ណ​ឌីជីថល​ធំ​បំផុត​របស់​ពិភពលោក បាន​ធ្លាក់ចុះ​មក​នៅ​ខាងក្រោម ១៦.០០០ ដុល្លារ​មុនពេល​កើនឡើង​លើស​ពី ១៦.៦៥០ ដុល្លារ​នៅ​ព្រឹក​ពុធ​ទី​៩​វិច្ឆិកា​។​នោះ​គឺជា​កម្រិត​​ទាប​បំផុត​សម្រាប់​លុយ​អេឡិចត្រូនិច​ឈាន​មុខ​គេ​មួយ​នេះក្នុង​រយៈពេល​ពីរ​ឆ្នាំ និង​ធ្លាក់ចុះ​ពី​កម្រិត​ខ្ពស់​បំផុត​ជិត ៧០.០០០ ដុល្លារ​កាលពី ១២ ខែ​មុន​។​

​ការធ្លាក់​ចុះ​ចុងក្រោយ​បំផុត​បាន​កើតឡើង​នៅពេល​ដែល​ការជួយ​សង្គ្រោះ​ក្រុមហ៊ុន FTX ដោយ​គូប្រជែង​ធំ Binance មើល​ទៅ​រកកល់នឹង​ដួលរលំ​។​

FTX បាន​ធ្វើ​កិច្ចព្រមព្រៀង​មួយ​កាលពី​ដើម​សប្តាហ៍​នេះ​ដើម្បី​ធានា​បាន​ការជួយ​សង្គ្រោះ​ពី​ក្រុមហ៊ុន Binance ដែល​ដំណើរការ​ដោយ​សហគ្រិន​ឈ្មោះ ចាង​ផេង ចា​វ (Changpeng Zhao) ដែល​ចូលចិត្ត​ឱ្យ​គេ​ហៅថា លោក CZ ។​

​ប៉ុន្តែ​ចូល​ក្នុង​ការត្រួតពិនិត្យ​ដោយ​យកចិត្តទុកដាក់​របស់​ខ្លួន​បាន​តែ​ប៉ុន្មាន​ម៉ោង អ្នក​ជំនាញ​របស់​ក្រុមហ៊ុន Binance បាន​រកឃើញថា​មាន​ភាពច្របូកច្របល់រ​វាង​ទ្រព្យសកម្ម​របស់ FTX​និង​បំណុល​​របស់​វា ឬ អ្វី​ដែល​វា​បាន​ជំពាក់​។​

​ប្រភព​នានា​បាន​ប្រាប់​វេបសាយ Bloomberg ថា ចន្លោះ​ប្រហោង​នេះ​គឺ​ប្រហែល​ជាង ៥ ពាន់​លាន​ផោន​។​

​អ្នកនាំពាក្យ​របស់ Binance បាន​និយាយថា ក្រុមហ៊ុន​នៅតែ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការពិនិត្យ​ដោយ​យកចិត្តទុកដាក់​។​

​លិខិត​គោលបំណង ដែល​ក្រុមហ៊ុន Binance បាន​ចុះហត្ថលេខា​ដើម្បី​កាន់កាប់​ក្រុមហ៊ុន FTX បានអនុញ្ញាត​ឱ្យ​ខ្លួន​ដើរ​ចេញ​នៅ​ពេល​ណា​ក៏​បាន​ដែរ​៕

Bitcoin ដែល​ជា​រូបិយប័ណ្ណ​ឌីជីថល​ធំ​បំផុត​របស់​ពិភពលោក បាន​ធ្លាក់ចុះ​មក​នៅ​ខាងក្រោម ១៦.០០០ ដុល្លារ​មុនពេល​កើនឡើង​លើស​ពី ១៦.៦៥០ ដុល្លារ​នៅ​ព្រឹក​ពុធ​ទី​៩​វិច្ឆិកា