ដោយ៖តារារិទ្ធ(ភ្នំពេញ)នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រធានអាស៊ាននិងប្រមុខរដ្ឋ /ប្រមុខរដ្ឋាភិបាលអាស៊ានបានអញ្ជើញជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ។

ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ ដោយប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាន ។ ក្រុមប្រឹក្សានេះមានកាត្វកិច្ចផ្តល់នូវធាតុចូលនិងរបាយ ការណ៍អនុសាសន៍របស់វិស័យឯកជនដើម្បីជួយជំរុញដល់កិច្ចប្រឹងប្រែងរបស់អាស៊ានឆ្ពោះទៅកាន់សមាហរណកម្មសេដ្ឋកិច្ច។ ក្រៅពីនេះក្រុមប្រឹក្សាក៏ផ្តល់ជាមតិយោបល់ផងដែរអំពីការអនុវត្តកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចអាស៊ាន និងដាក់ស្នើនូវវិស័យអាទិភាពជូនថ្នាក់ដឹកនាំពិចា រណា។ សកម្មភាពជាចម្បងៗរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានផ្តោតលើការពិនិត្យនិងការកំណត់ បញ្ហាប្រឈមនានា សំដៅសម្រួលនិងជំរុញកិច្ចសហប្រតិបត្តិការនិងសមាហរណកម្មសេដ្ឋកិច្ច។

ឆ្នាំ ២០២២ នេះអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ។ក្នុងកិច្ចប្រជុំទល់មុខជាមួយមេដឹកនាំ អាស៊ានអ្នកឧកញ៉ាបានដឹកនាំសមាជិក សមាជិកា ដែលសុទ្ធសឹងជាអ្នកធ្វើធុរកិច្ចមកពីបណ្តាប្រទេសសមាជិកអាស៊ានចូលរួមនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។

នៅក្នុងកិច្ចប្រជុំនេះអ្នកឧកញ៉ា គិត ម៉េង បានលើកបង្ហាញនូវបញ្ហាមួយចំនួនដែលនាំការគំរាមកំហែងសម្រាប់ការធ្វើធុរកិច្ច។ បញ្ហាទាំងនោះ មានដូចជាសង្គ្រាមនៅអ៊ុយក្រែន,ការប្រែប្រួលអាកាសធាតុ, ការរាតត្បាតនៃជំងឺឆ្លង,វិបត្តិសេដ្ឋកិច្ចសកល, កំណើនអតិផរណា,បញ្ហារបស់មីយ៉ាន់ម៉ានិងការប្រកួត ប្រជែងភូមិសាស្ត្រនយោបាយជាដើម។

ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើនេះអ្នកឧកញ៉ា គិត ម៉េង បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការប្រកាន់យកនូវជំហរមជ្ឈភាពរបស់អាស៊ាននិងអាស៊ានរួមគ្នាធ្វើដោះស្រា យបញ្ហាប្រឈមទាំងអស់គ្នា។ អ្នកឧកញ៉ា គិត ម៉េង បានស្នើអាស៊ានត្រូវបញ្ចេញសម្លេងអន្តរាគមន៍ឱ្យបញ្ចប់ជាបន្ទាន់នូវជម្លោះរវាងអ៊ុយក្រែននិងរុស្ស៉ីនិងអនុញ្ញាតឱ្យមានការចាប់ ផ្តើមចចារដោយសន្តិវិធីនិងតាមរយៈការទូត។ អ្នកឧកញ៉ា គិត ម៉េង ក៏បានស្នើអាស៊ានត្រូវតែបន្តធ្វើជាចំណុចស្នូលសម្រាប់ប្រព័ន្ធពាណិជ្ជកម្ម ដែលមានលក្ខណៈបើកចំហរ ស្មើភាព និងពហុភាគីប្រកបដោយការទទួលខុសត្រូវប្រកាន់ខ្ជាប់នូវវិធានច្បាប់។បន្តជំរុញកំណែទម្រង់បរិស្ថាន សង្គម និងអភិបាលកិច្ច តាមរបៀបយុត្តិធម៌និងប្រកបដោយចីរភាពពិត ប្រាកដ ។

លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិនិងជាអ្នកនាំពាក្យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១និងកិច្ចប្រជុំពាក់ព័ន្ធបានមានប្រ សាសន៍ថាកិច្ចប្រជុំរវាងប្រមុខដឹកនាំអាស៊ានជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ានគឺជាកិច្ចសន្ទនានៃការផ្លាស់ប្តូរយោបល់ជាពិសេសចែករំលែកពីវិស័យឯកជនក្នុងការធ្វើយ៉ាងណាឱ្យ វិស័យធុរកិច្ចឯកជននៅអាស៊ានមានការរីកចម្រើនទៅមុខក៏ដូចជាការទទួលយកនូវអនុសាស ន៍និងការចែករំលែកផ្សេងៗពីបណ្តាថ្នាក់ដឹកនាំអាស៊ានដើម្បីធានានូវការចូលរួមចំ ណែកយ៉ាងសកម្មរបស់វិស័យធុរកិច្ចឯកជនក្នុងការកសាងសហគមន៍អាស៊ានជាដើម ៕