​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ​បន្ទាប់ពី​រូបគេ​បាន​ចោល​ស៊ុត​ដាក់​ស្តេច​ឆាល​និង​មហេសី កា​មី​ឡា នៅពេល​ទ្រង់​ទាំង​ពីរ​ចូលរួម​ពិធី​មួយ​នៅ​អង់គ្លេស​ខាង​​ជើង​។​

​រូបភាព​ក្នុង​បណ្តាញ​សង្គម​បានបង្ហាញ​ស៊ុត​៤​គ្រាប់​ហោះ​កាត់​មហាក្សត្រ​អង់គ្លេស​អង្គ​នេះ​និង​មហេសី និង​ធ្លាក់​បែក​លើដី​នៅ​ពេល​ពួក​ទ្រង់​យាង​ទៅដល់​សំរាប់​ពិធី​បែប​ប្រពៃណី​មួយ​នៅ​ទីក្រុង​យ៉​​(York)​។​​ពួក​ទ្រង់​ហាក់​មិន​ភ្ញាក់ផ្អើលខ្លាំង​ចំពោះ​ឧបទ្ទវហេតុ​នេះ​និង​បន្ត​ចូលរួម​ពិធី​តាម​ធម្មតា​។​

ប៉ូលិស​បាន​រួសរាន់​ចូល​អន្តរាគមន៍​ដោយ​ចាប់ចង​និង​ទាញ​អ្នកប្រឆាំង​តវ៉ា​ដែល​ស្រែក​ពាក្យស្លោក​នេះ​ចេញ​ភ្លាម​។​មនុស្ស​ផ្សេង​ទៀត​នៅក្នុង​ពិធី​បាន​ស្រែក​ចំអក​អោយ​បុរស​នេះ ហើយ​ស្រែក​ថា​«​ព្រះ​​ជួយសង្គ្រោះ​ស្តេច​»​។​

​ប៉ូលិស​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​»«​បុរស​វ័យ​២៣​ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​សង្ស័យ​បង្ក​អោយ​បាត់​សណ្តាប់ធ្នាប់​សាធារណៈ​ក្រោយ​ឧបទ្ទវហេតុ​នៅ​ទីក្រុង​យ៉​ក​។​ឥឡូវ​ជន​នេះ​កំពុង​នៅក្នុង​​ការឃុំខ្លួន​របស់​ប៉ូលិស​»​។​

​ស្តេច​ឆាល ដែល​បាន​ឡើង​គ្រងរាជ្យ​កាលពី​ខែ​កញ្ញា​ក្រោយ​ព្រះ​មាតា​សោយ​ទិវង្គត កំពុង​យាង​ទស្សនកិច្ច​អង់គ្លេស​ខាងជើង​ពីរ​ថ្ងៃ ។​

​ហេតុការណ៍​នៅ​ទីក្រុង​យ៉​ក​មិន​ជា​ការតវ៉ា​ប្រឆាំង​ដូច្នេះ​លើកដំបូង​សំរាប់​រាជវង្ស​អង់គ្លេស​ទេ​។​ស៊ុត​ក៏​ត្រូវបាន​ចោល​ដាក់​រថយន្ត​របស់​មហា​ក្សត្រិយ៍​អេ​លីហ្សា​បេ​ត​នៅ​ឆ្នាំ​២០២២ ពេល​ទ្រង់​យាង​ទស្សនកិច្ច​​ក្រុង​ណត​ធី​ង​ហែម​(Nottingham)នៅ​អង់គ្លេស​ភាគ​កណ្តាល និង​ពួក​ប្រឆាំង​អង់គ្លេស​បាន​ចោល​ស៊ុត​ដាក់​ព្រះអង្គម្ចាស់​ឆាល​នៅ​ក្រុង​ដាប់​លីន​(Dublin )​កាលពី​ឆ្នាំ​១៩៩៥៕

បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ​បន្ទាប់ពី​រូបគេ​បាន​ចោល​ស៊ុត​ដាក់​ស្តេច​ឆាល​និង​មហេសី កា​មី​ឡា