វើ​ល​ខាប់ ៖ កីឡាករ​កូ​ឡុំ​ប៊ី​ស៊ុត​ប៉េ​ណា​ល់​ទី​មិន​ចូល ត្រូវគេ​គំរាម​សម្លាប់ចោល​

1271
ចែករម្លែក

​កូ​ឡុំ​ប៊ី​បាន​ជំរុញឱ្យមាន​ភាពស្ងប់ស្ងាត់​កាលពី​យប់​ថ្ងៃ​អង្គារ​ទី​៣​កក្កដា​បន្ទាប់ពី​កីឡាករ​២​នាក់ ដែល​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​មិន​ចូល​ពេល​ប៉ះ​អង់គ្លេស បាន​រង​ការប្រមាថ​និង​ការគំរាមកំហែង​ពី​អ្នកគាំទ្រ​យ៉ាងខ្លាំង​នៅលើ​បណ្តាញ​សង្គម​។​

​សារ​គំរាមកំហែង ដែល​សំដៅ​ទៅលើ កីឡាករ ម៉ា​ទូ​ស យូ​រី​បេ និង កា​ឡូ​ស បាក់​កា បានចាប់ផ្តើម​លេចឡើង​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី បន្ទាប់ពី​កូ​ឡុំ​ប៊ី​ជ្រុះ​ចេញពី​វើ​ល​ខាប់ ក្រោយ​ចាញ់​ប៉េ​ណា​ល់​ទី​។​

​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​របស់​យូ​រី​បេ​បាន​បុក​ទៅនឹងរ​បាទី ខណៈ​ការ​ស៊ុត​របស់​បាក់​កា ត្រូវបាន​ជួយសង្គ្រោះ​ដោយ​អ្នកចាំទី​អង់គ្លេស ភី​ក​ហ្វ​ត ។​

​សារ​ភាគច្រើន​ដែល​សំដៅ​ទៅលើ​កីឡាករ​បាក់​កា ដែល​ក្រុម​អ្នកគាំទ្រ​គិតថា​ជា​បាល់​ប៉េ​ណា​ល់​ទី​ដ៏​អន់ បាន​ព្រមាន​ដល់​កីឡាករ​ឱ្យទៅ​ស្លាប់​ឱ្យអស់​ទៅ ដោយ​ជំរុញ​ឱ្យ​ពួកគេ​សម្លាប់ខ្លួន ហើយ​ប្រាប់​ពួកគេ​កុំ​វិល​ត្រឡប់មក​ស្រុកកំណើត​ក្នុង​តំបន់​អាមេរិក​ឡាទីន​វិញ​ឱ្យសោះ​។​

​សារ​គំរាមកំហែង​ទាំងអស់នេះ​នៅតែ​លេចឡើង ទោះបីជា​ប៉ូលិស​កំពុង​ស៊ើបអង្កេត​ការ​គំរាម​សម្លាប់​មុននេះ​ទៅលើ​កីឡាករ កា​ឡូ​ស សាន់​ឆេស ដែល​ទទួល​កាត​ក្រហម​នៅ​ដើមតង់​ទី​១ ពេល​ប៉ះ​ជប៉ុន​ក្នុង​ការប្រកួត​បើកឆាក​វើ​ល​ខាប់​។

​អ្នកគាំទ្រ​ដែល​ខឹងសម្បារ​ជាច្រើនរូប​បាន​រំលឹកថា កាលពី​ម្សិលមិញ​គឺជា​ខួប​ទី​២៤ នៃ​ការស្លាប់​របស់​កីឡាករ អង់​ដ្រេ​ស អេ​ស្កូ​បា ដែល​គេ​បាញ់​ស្លាប់ បន្ទាប់ពី​កំហុស​ស៊ុត​ចូល​ទី​ខ្លួនឯង​នាំឱ្យ​កូ​ឡុំ​ប៊ី​ធ្លាក់​វើ​ល​ខាប់​ឆ្នាំ ១៩៩៤​។

​ផុស​មួយ​នៅលើ​គណនី​ធ្វី​ត​ធឺ​ឈ្មោះ ដេវីត កា​ស្តា​ណេ​ដា បាន​ព្រមាន​ថា “​ទៅ​ងាប់​ទៅ កា​ឡូ​ស បាក់​កា​។ កូនស្រី​សំផឹង​។ គ្មាន​នរណា​ចង់បាន​ឯង​ទេ អា​ងាប់​។ ឯង​កុំ​ត្រឡប់មក​ប្រទេស​នេះ​វិញ​ឱ្យសោះ​”៕ ដោយ៖ កញ្ញាដាលីស

គ្រូបង្វឹក​កូ​ឡុំ​ប៊ី និង គ្រូបង្វឹក​អង់គ្លេស កំពុង​លួងលោម​កីឡាករ ម៉ា​ទូ​ស យូ​រី​បេ

ទីតាំងផ្សាយពាណិជ្ជកម្ម