ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ បន្ទាប់ពី​ផ្អាក​អស់​រយៈពេល ២ ឆ្នាំ ឬ​ក្រោយពី ស្ថានភាព​វិបត្តិ​សាកល នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ បាន​ធូរស្រាល​នោះ អង្គ​ឋិ​ន​ទាន និង​អង្គ​កឋិន​សាមគ្គី នៅតាម​វត្ត​អារាម​នានា នៃ​ភូមិ ស្រុក នៅក្នុង​ខេត្តបន្ទាយមានជ័យ ផុលផុស និង​ប្រមូល​បច្ច័យ​បាន​កើន​ទ្វេដង​។ នេះ​បើតាម លោក បៀ​វ ថា​ន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្តបន្ទាយមានជ័យ បាន​ប្រាប់ កាសែត​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២២ ។​

​លោក បៀ​វ ថា​ន បាន​មានប្រសាសន៍​បន្តថាៈ ក្រោយពី​ចេញ​ព្រះវស្សា បុណ្យកឋិន ទាន បាន​ធ្វើឡើង​រយៈពេល ២៩ ថ្ងៃ (១ រោច ដល់ ១៥ កើត ខែ​ក​ត្ដឹក​) ឬ ២៩ ថ្ងៃ មុន​បញ្ចប់​ថ្ងៃទី​៨ ខែ​វិ​ច្ឋិ​កា កន្លងមក ។ ហើយ​ក្នុងចំណោម ២៤៣ វត្ត​ព្រះពុទ្ធសាសនា ក្នុង ៩ ស្រុក ក្រុង មាន​អង្គ​កឋិនទាន ពិសេស​អង្គ​កឋិន​សាមគ្គី​ដ៏​ផុលផុស ហើយ ទ្រង់ទ្រាយ​ធំ ជាង​មុន​វិបត្តិ​កូ​វីដ ១៩ (​មុន​ឆ្នាំ​២០២០) ទៅទៀត ។​

​លោក បៀ​វ ថា​ន បាន​បន្តថាៈ ទំហំ​អង្គ​កឋិនទាន និង​បរិមាណ​បច្ច័យ​ពី​អង្គ​កឋិន កើនឡើង​នោះ អាចមកពីៈ ទី​១-​ពុទ្ធបរិស័ទ ម្ចាស់​ទាន ខាន​បាន​ប្រារព្ធ​ពិធីបុណ្យ​នេះ អស់​រយៈពេល ២ ឆ្នាំ (២០២០-២០២១) ។ ទី​២-​ដោយសារ​ជំនឿ​មុតមាំ​លើ​ព្រះពុទ្ធ សាសនា ។ ទី​៣-​អាច​ជីវភាព​ប្រជាពលរដ្ឋ ក៏​នៅ​ធូរធា​ដែរ បើទោះបីជា​រង​ផល​ប៉ះ ពាល់​ពី​ជំងឺ​កូ​វីដ ១៩ ។​

​ចំណែក​អាចារ្យ​ខេត្ត លោក​ប្រាក់ សុ​ភ័ត អនុប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​នេះ ដែល​តែង​ត្រូវគេ​អញ្ជើញ ឱ្យធ្វើជា​អាចារ្យ ក្នុង​ពិធីបុណ្យ​កឋិនទាន បានបញ្ជាក់​ថាៈ លោក និង​អ្នកផង បាន​ស្មាន​ខុស​ថា ដោយ​រង​វិបត្តិ​ជំងឺ​កូ​វីដ ១៩ និង​គ្រោះធម្មជាតិ នានា គេ​យល់ថា ប្រជា​ពុទ្ធបរិស័ទ នឹង​ខ្សត់ខ្សោយ​ជីវភាព ហើយ​មិនសូវ​ចេញទៅ​ធ្វើ បុណ្យទាន​ច្រើន​ទេ ។ ប៉ុន្តែ​ជាក់ស្តែង បងប្អូន​បាន​ថែរក្សា​ជីវភាព និង​សប្បាយរីករាយ រស់នៅ​ក្រោម​ដំបូល​សុខសន្តិភាព ដែល​ដឹកនាំ​ដោយ រាជរដ្ឋាភិបាល ហើយ​មាន​សិទ្ធិ សេរីភាព ក្នុង​ជំនឿ​សាសនា​។​

​លោក ប្រាក់ សុ​ភ័ត ក៏​ដូច​ចា​លោក បៀ​វ ថា​ន បាន​វិភាគ​ដោយ​ប្រៀបធៀប​ថាៈ អង្គ​កឋិនទាន តាម​វត្ត​អារាម​នានា ក្នុង​ខេត្ត​នេះ កន្លងមក​ថ្មីៗ​នេះ មាន​ព្រះសង្ឃ ប្រជា​ពុទ្ធបរិស័ទ ចូលរួម​ច្រើន ហើយ​ប្រមូលបាន​ទេយ្យទាន បច្ច័យ​សម្រាប់​ប្រគេន ព្រះសង្ឃ ការចំណាយ​ផ្សេងៗ និង​សម្រាប់​កសាង​វត្ត បាន​កើន​ទ្វេដង ។ ឧទាហរណ៍ វត្ត​១ ធ្លាប់តែ​ទទួល​បច្ច័យ​បានតែ​ត្រឹម ១០ លាន​រៀល ឆ្នាំនេះ បាន​កើន​ដល់ ១៥ ឬ ២០ លាន​រៀល ។ បើ​វត្ត​ធ្លាប់បាន​ប្រមូល​បច្ច័យ​បាន ១០០ លាន​រៀល នា​ឆ្នាំនេះ ទទួលបាន​ពី ១៥០ ទៅ ២០០ លាន​រៀល ឬ​កើនឡើង​ពី ៥០ ទៅ ១០០ ភាគរយ ៕/V​