សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំ​ណា​ល​ជាមួយ​កម្មករ​ជិត​៣​ម៉ឺន​នាក់​នៅ​ខេត្តកណ្តាល

1287
ចែករម្លែក

​ដោយ : តារារិទ្ធិ / ​កណ្តាល​ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជួប​សំណេះ សំ​ណា​ល​ជាមួយ​កម្មករ កម្មការិនី​សរុប ២៧.៤២៧ នាក់ មកពី​រោងចក្រ​ចំនួន​១៨ នៅ​ក្នុ​ខេត្តកណ្តាល​។​

​លោក អ៊ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា​រោងចក្រ សហ​មគ្រា​សទាំង ១៨ នេះ វិនិយោគ​ដោយ​ជនជាតិ​ចិន​ចំនួន ១៣ រោងចក្រ​, វិនិយោគ​ដោយ​ជនជាតិ​កូរ៉េ​២ រោងចក្រ​, វិនិយោគ​ជនជាតិ​សឹង្ហ​បុរី ១ រោងចក្រ​, វិនិយោគ​ដោយ​ថៃ ១​រោងចក្រ និង ជនជាតិខ្មែរ ១​រោងចក្រ​។ រោងចក្រ​ទាំង​១៨​នេះ មាន​រោងចក្រ​កាត់​សម្លៀកបំបាក់​ចំនួន​១២ ផលិត​ស្បែកជើង​ចំនួន​២ ផលិត​កាបូប​ចំនួន​២ ផលិត​ចំណី​សត្វ​ចំនួន ១ និង​ផលិត​កេស​កា​តុង​ចំនួន​១​។ ផលិតផល​ដែល​ផលិត​ដោយ​រោងចក្រ​ទាំងនេះ ត្រូវបាន​នាំចេញ ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​ផង​ដែល​។​

​ខេត្តកណ្តាល​មកដល់​ពេល​បច្ចុប្បន្ននេះ មាន​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ចំនួន៤៦២ មាន កម្មករ និយោជិត​ចំនួន ១៥០.៥១៥​នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប ៣៦៣​លាន​ដុល្លារ​។ ក្នុងនោះ​រោង ចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែកជើង​មាន​ចំនួន​១៦៨ មាន​កម្មករ និយោជិត​ចំនួន ១៣៤.៣២៣​នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ជាង៣២២​លាន​ដុល្លារ​អាមេរិក​។​

​សូមបញ្ជាក់ថា​ជំនួប​សំណេះសំណាល​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​កម្មករ កម្មការិនី​នៅក្នុង​ខេត្តកណ្តាល​នា​ថ្ងៃនេះ គឺជា​ការជួប​សំណេះ សំ​ណា​ល​លើក​ទី​៤៨​ហើយ គិត​ចាប់តាំងពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧​មកដល់ពេលនេះ មាន​កម្មករ កម្មការិនី​ចូលរួម​សរុប ៦៥៤.១០៤​នាក់​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម