ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានអាស៊ានបានថ្លែងថា៖កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំ កំពូលអាស៊ានពាក់ព័ន្ធជាមួយដៃគូនឹងផ្តល់នូវដំណោះស្រាយដើម្បីសម្រេចនូវសមិទ្ធផលនិងអាទិភាពគន្លឹះសម្រាប់ឆ្នាំ ២០២២ របស់អាស៊ាននិងផ្សារភ្ជាប់ជាមួយនឹងទិសដៅសហប្រតិបត្តិការនាពេលអនាគត ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាក្នុងកិច្ចប្រជុំទាំងនេះនឹងអនុម័តនិងកត់សម្គាល់នូវបញ្ជីឯកសារសមិទ្ធផលដ៏វែងចំនួនប្រហែល ១០០ ឯកសារដើម្បីជាមគ្គុទេសក៍សម្រាប់សកម្ម ភាពនិងសហប្រតិបត្តិការរបស់អាស៊ាននាឆ្នាំតទៅមុខ។

សម្តេចតេជោបានលើកឡើងថាថ្វីត្បិតមានបញ្ហាប្រឈមដ៏មហិមាយើងទាំងអស់គា្នបានរៀបចំនូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសសហគមន៍សង្គម-វប្ប ធម៌អាស៊ាន សេដ្ឋកិច្ច ការ ពារជាតិនិងរដ្ឋមន្តីផ្សេងទៀត នាពេលកន្លងមកជាមួយនឹងលទ្ធផលគួរជាទីគាប់ចិត្ត ។ ទាំងនេះបង្ហាញពីសាមគ្គីភាពទៅកាន់ពហុភាគីនិយមភាពចាស់ទុំក្នុងទំនាក់ទំនងការទូតរបស់យើងនិងការប្ដេជ្ញាចិត្តរបស់យើងដើម្បីសន្តិភាព ស្ថិរភាពនិងផ្នត់គំនិតមនុស្សធម៌សម្រាប់ប្រជា ជនគ្រប់គ្នា ។ សម្តេចតេជោជឿជាក់ថាស្មារតីសហប្រតិបត្តិការនិងការចូលរួម ដោយស្ថាបនាដែលបង្ហាញជាក់ស្ដែងកន្លងមកនៅតែអាចបន្តជាអាទិភាពក្នុងកិច្ចពិភាក្សារបស់យើងក្នុងរយៈពេល ៤ ថ្ងៃខាងមុខ ៕