ដោយ៖តារារិទ្ធ(ភ្នំពេញ) ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានអាស៊ានបានថ្លែងថាពាក្យស្លោកមួយបានពោ លថាគ្រោះមហន្តរាយ និងវិបត្តិ អាចបញ្ចេញមកនូវឧត្តមភាពរបស់មនុស្ស ។ ក្នុងន័យនេះសម្តេចមានជំនឿថាអាស៊ានទាំងអស់គា្នជួបជុំគ្នានៅទីនេះនិងថ្ងៃនេះក្នុងគោលបំណងចែករំលែកនូវការយល់ឃើញពីភាព បន្ទាន់ក្នុងការធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមរួមខាងលើ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីបើកបើកកិច្ចបជុំកំពូលអាស៊ានលើកទី ៤០ និង ៤១និង កិច្ចប្រជុំកំពូលពាក់ព័ន្ធនាព្រឹកថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០២២ ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖«ខ្ញុំក៏ជឿជាក់ថាអ្នកទាំងអស់គ្នាយល់ស្របជាមួយនឹងមូលបទឆ្នាំនេះ«អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»ដែលត្រូវនឹងបរិបទ ហើយក៏សមស្របនឹងស្ថានការណ៍បច្ចុប្បន្ន ។

សម្តេចបានលើកឡើងថាថ្វីត្បិតមានបញ្ហាប្រឈមដ៏មហិមា អាស៊ានទាំងអស់គា្នបានរៀបចំនូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសសហគមន៍សង្គម-វប្បធម៌អាស៊ាន សេដ្ឋកិច្ច ការពារ ជាតិនិងរដ្ឋមន្តីផ្សេងទៀតនាពេលកន្លងមកជាមួយនឹងលទ្ធផលគួរជាទីគាប់ចិត្ត ។ ទាំងនេះបង្ហាញពីសាមគ្គីភាពទៅកាន់ពហុភាគីនិយមភាពចាស់ទុំក្នុងទំនាក់ទំនងការទូតរបស់ អាស៊ាននិងការប្ដេជ្ញាចិត្តរបស់អាស៊ានដើម្បីសន្តិភាព ស្ថិរភាព និងផ្នត់គំនិតមនុស្សធម៌សម្រាប់ប្រជាជនគ្រប់គ្នា ។

សម្តេចជឿជាក់ថាស្មារតីសហប្រតិបត្តិការនិងការចូលរួមដោយស្ថាបនាដែលបង្ហាញជាក់ស្ដែងកន្លងមកនៅតែអាចបន្តជា អាទិភាព ក្នុងកិច្ចពិភាក្សារបស់យើងក្នុងរយៈពេល ៤ ថ្ងៃ ខាងមុខ ។ ដោយឆ្នាំ ២០២២ នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធជាមួយដៃគូ នឹងផ្តល់នូវដំណោះស្រាយ ដើម្បីសម្រេចនូវសមិទ្ធផល និងអាទិភាពគន្លឹះសម្រាប់ឆ្នាំ ២០២២ របស់អាស៊ាន និងផ្សារភ្ជាប់ជា មួយនឹងទិសដៅសហប្រតិបត្តិការនាពេលអនាគត ។ ក្នុងកិច្ចប្រជុំទាំងនេះអាស៊ាន នឹងអនុម័តនិងកត់សម្គាល់នូវបញ្ជីឯកសារសមិទ្ធផលដ៏វែងចំនួនប្រហែល ១០០ ឯកសារ ដើម្បីជាមគ្គុទេសក៍សម្រាប់សកម្មភាពនិងសហប្រតិបត្តិការរបស់អាស៊ាននាឆ្នាំតទៅមុខ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថានាថ្ងៃខានស្អែកនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចសន្ទនាសកលអាស៊ានលើកទី២ ដើម្បីចែករំលែកទស្សនៈស៊ីជម្រៅ និង ពិភាក្សាលើទិសដៅ ឆ្ពោះទៅកាន់ការស្តារសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននិងការកសាងអាស៊ានប្រកបដោយចីរភាពនិងភាពធន់ក្នុងសម័យកាលក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។ សម្តេចតេជោសង្ឃឹម ថាអ្នកទាំងអស់គ្នាអាចចូលរួមស្ដាប់ទស្សនៈពីមេដឹកនាំនិងដៃគូអាស៊ានក៏ដូចជាការយល់ឃើញពី ស្ថាប័នអន្តរជាតិនិងតំបន់ថាតើតំបន់អាស៊ានអាចឆ្លងកាត់បញ្ហាប្រឈមនិងកសា ងសហគមន៍កាន់តែរឹងមាំសម្រាប់គ្រប់ៗគ្នាបានយ៉ាងដូចម្តេច ? ។

សម្តេចតេជោ ហ៊ុន សែន បន្តថាខណៈអាស៊ានធ្វើដំណើរទៅមុខ អាស៊ានក៏មិនត្រូវភ្លេចនូវអតីតកាលនិងគុណតម្លៃដែលអាស៊ានបានកសាងនិងថែរក្សានោះទេ ។សម្តេចជឿជាក់ថាបាវចនារបស់អាស៊ាន“អាស៊ានចក្ខុវិស័យតែមួយ, អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ»នៅតែមានគុណតម្លៃពិតប្រា កដនាពេលនេះ ។ សូមអាស៊ានទាំងអស់គា្នផ្ដោតលើគោ លបំណងរួមនៃការអភិវឌ្ឍរួមគ្នាដើម្បីសន្តិភាព ស្ថិរភាព និង ឧត្តមភាពន តំបន់នេះទំនាក់ទំនងរបស់អាស៊ានទាំងអស់គ្នាមិនកើតឡើងដោយចៃដន្យនោះទេប៉ុន្តែតាមរយៈការប្រឹង ប្រែងការប្តេជ្ញាចិត្ត និងការព្យាយាមជាច្រើនឆ្នាំ ។ អាស៊ានត្រូវថែរក្សានិងដឹងគុណដល់អ្វីៗដែលអាស៊ានបានកសាង ។ ដូចនេះការថែរក្សាឯកភាព សាមគ្គីភាព និងមជ្ឈភាពរបស់ អាស៊ានគឺជាអាទិភាពចម្បងបំផុតដើម្បីធានាឱ្យតំបន់យើងមានចីរភាព និងភាពធន់ សម្រាប់ព្រឹត្តិការណ៍ដែលអាចកើតមាននាពេលអនាគត ។

បន្ទាប់ពីបញ្ចប់ពិធីបើកអាស៊ានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បានអញ្ជើញទស្សនាពិធីតាំងពិព័រណ៍រូបថតស្តីពីការចូលរួមចំណែករបស់កម្ពុជាក្នុង សហគមន៍អាស៊ានរយៈពេល ពីរទសវត្សរ៍មកនេះ ៕