​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មន្ត្រី​អាម៉េរិក​ម្នាក់​បាន​និយាយថា​ នៅក្នុង​កិច្ចព្រមព្រៀង​មួយ​រវាង​រដ្ឋាភិបាល​ទាំងពីរ អាម៉េរិក​នឹង​ទិញ​គ្រាប់កាំភ្លើង​ធំ​ចំនួន​១០០.០០០​គ្រាប់​ពី​ឧស្សាហករ​កូរ៉េខាងត្បូង​​ដើម្បី​ផ្គត់ផ្គង់​អោយ​អ៊ុ​យក្រែន​។​

​កិច្ចព្រមព្រៀង​ទិញ​លក់​គ្រាប់កាំភ្លើង​ធំ​នេះ​ធ្វើឡើង​ចំ​ពេល​ក្រុម​មេដឹកនាំ​អ៊ុយ​ក្រែន​ជំរុញ​អោយ​ផ្តល់​សព្វាវុធ​និង​ជំនួយ​បន្ថែម​ដើម្បី​ខ្លួន​មាន​ប្រៀប​ក្នុងការ​វាយបក​លើ​កងកម្លាំង​រុស្ស៊ី​អោយ​ចេញពី​តំបន់​​ខ្លះ​ដែល​រុស្ស៊ី​បាន​វាយ​កាន់កាប់​ចាប់តាំងពី​ដើម​សង្គ្រាម​។​ហើយ​វា​ក៏​ជួយ​សម្រាល​ការព្រួយបារម្ភ​ក្នុង​ចំណោមមន្ត្រី​យោធា​អាម៉េរិក ដែល​បារម្ភ​ថា​ការបញ្ជូន​គ្រាប់រំសេវ​អោយ​អ៊ុយ​ក្រែន​ជាប្រចាំ​នឹង​ធ្វើអោយ​អស់អាវុធ​​ពី​ឃ្លាំង​អាម៉េរិក​។​

​ការទម្លាយ​អោយដឹង​អំពី​ការទិញ​គ្រាប់កាំភ្លើង​ធំ​នេះ​កើតឡើង​ចំ​ពេល​អាម៉េរិក​ប្រកាស​ផ្តល់​ជំនួយ​យោធា​៤០០​លាន​ដុល្លារ​ទៀត​ទៅ​អោយ​អ៊ុ​យក្រែន ភាគច្រើន​ជា​គ្រាប់​រ៉ុក្កែត គ្រាប់​កាំភ្លើងត្បាល់​និង​​គ្រាប់កាំភ្លើង​ធំ​។​

​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​ក៏​បាន​ទទួល​ស្គាល់​អំពី​ការចរចា​ទិញលក់​គ្រាប់កាំភ្លើង​ធំ​១៥៥​មី​លី​ម៉ែត្រ​ដើម្បី​បំពេញ​ឃ្លាំង​អាម៉េរិក​ឡើងវិញ តែ​ថា​កិច្ចព្រមព្រៀង​ចែងថា​អាម៉េរិក​ជា​អ្នក​ប្រើ​គ្រាប់កាំភ្លើង​​ទាំងនេះ​ហើយ​ថា រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​នៅ​រក្សា​គោលការណ៍​របស់​ខ្លួន​គឺថា ខ្លួន​គាំទ្រ​អ៊ុយ​ក្រែន​សំរាប់តែ​អ្វី​ដែល​មិន​សម្លាប់​មនុស្ស​តែប៉ុណ្ណោះ​។​

​ការទម្លាយ​អោយដឹង​នេះ​វា​បញ្ច្រាស​ពី​ការចោទប្រកាន់​របស់​រដ្ឋាភិបាល​អាម៉េរិ​កនៅ​ខែ​នេះថា កូរ៉េ​ខាងជើង​បាន​ដឹក​ជញ្ជូន​គ្រាប់កាំភ្លើង​ធំ​អោយ​រុស្ស៊ី ៕

​កាំភ្លើង​ធំនិងគ្រាប់​ផលិត​នៅ​អាម៉េរិក​ដែល​ទាហាន​អ៊ុយ​ក្រែន​កំពុង​ប្រើ​នៅ​សមរភូមិ​