ដោយៈចាន់តូ/ភ្នំពេញ៖ យុវជនបានស្លាប់ក្រោយពេលម៉ូតូកង់បីមួយគ្រឿងបានដឹកយកទៅទម្លាក់ចោលនៅតាមផ្លូវ ស្ថិតក្នុងស្ថានភាពរបួសក្បាលនិងដៃជើងធ្ងន់ធ្ងរដោយពុំដឹងថាបណ្ដាលមកពីមូលហេតុអ្វី។ បន្ទាប់មកម៉ូតូកង់បីបានបើកទៅបាត់។ ករណីនេះកើតឡើងកាលពីម៉ោង៦ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង មុខផ្សារទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ។

យុវជរងគ្រោះខាងលើពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ។គេមានអាយុជាង២០ឆ្នាំស្លៀកខោជើងខ្លី ពណ៌ខ្មៅ ពាក់អាវយឺតដៃវែង ពណ៌ខ្មៅ និងមានក្បាលនិងដៃជើង។

តាមប្រភពពីអ្នកភូមិត្រពាំងរំចេកបានឱ្យដឹងថាជនរងគ្រោះត្រូវជនមិនស្គាល់អត្តសញ្ញាណដឹកតាមម៉ូតូកង់បីមួយគ្រឿងយកទៅទម្លាក់ចោលឱ្យដេកនៅលើផ្លូវខាងលើហើយអ្នកបើកម៉ូតូកង់បីនោះបាននិយាយថាយុវជនរងគ្រោះសុំគាត់ជិះមករួចហើយក៏បើកចេញទៅបាត់។ចំណែកយុវជនរងគ្រោះបានស្រែកថ្ងូរថាចុកណាស់ៗនិងនិយាយថាប្រាំពេទ្យហើយគេមិនជួយខ្ញុំឡើយ។លុះបន្តិចក្រោយមកក៏ដាច់ខ្យល់ស្លាប់។

ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ចោមចៅទី១បានចុះទៅពិនិត្យរួចរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើកោសល្យវិច័យ៕សរន-PC