បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយសារ​បើករថយន្ត​បុក​បង្គោល​ភ្លើង​

993
ចែករម្លែក

​ដោយ​ : ម៉ា​រ៉ា​ / ភ្នំពេញ ​៖ រថយន្ត​មួយ​បើក​បុក​បង្គោល​ភ្លើង​ក្រឡាប់​ផ្ងារជើង បណ្ដាលអោយ​បុរស​ម្នាក់​គៀប​នៅជាប់​ក្នុង​រថយន្ត​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម​។​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១​និង​៥០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ហាន​ណូយ ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

បើតាម​ប្រភព​ព័​ត៌​មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា​ រថយន្ត RAV4 មួយគ្រឿង ពាក់​ស្លាក់​លេខ ភ្នំពេញ 2AC-5791 ពណ៍​ទឹកប្រាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ហាន​ណូយ បើក​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​ខាងលើ​ក៏បាន​បែក​កង់​មុខ ហើយក៏​បាន​ក្រ​ឡាក់​រថយន្ត​រ៉េ​ទៅបុក​នឹង​បង្គោល​ភ្លើង បណ្ដាលអោយ​តៃកុង​រថយន្ត​គៀប​ជាប់​នៅក្នុង​រថយន្ត​ស្លាប់​យ៉ាង​អាណោចអាធ័ម​។​

ក្រោយ​កើតហេតុ​សម្ថ​កិច្ច​បានធ្វើ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក ហើយ​ធ្វើ​កំណត់ហេតុ រួច​វិច​ខ្ចប់​សព​យកទៅ​ដំកល់​នៅ​វត្ថ​រងចាំ​ក្រុមគ្រួសារ​សាច់​ញា​ត្តិ​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ