​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​អាជ្ញាធរ​ចិន​នៅ​ថ្ងៃ​សុក្រ​ទី​១១​វិច្ឆិកា​នេះ​បាន​បង្កើន​ការបិទ​ខ្ទប់​និង​រឹតបន្តឹង​សកម្មភាព​មនុស្ស​ដើម្បី​បញ្ឈប់​ការឆ្លង​រាលដាល​កូវី​ដ​១៩​នៅពេល​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​បាន​​ហក់​ឡើង​ខ្ពស់​បំផុត​គិត​ចាប់តាំងពី​ពេល​បិទ​ខ្ទប់​ទីក្រុង​សៀង​ហៃ​នៅ​ឆ្នាំ​នេះ ដោយ​ទីក្រុង​ក្វាងចូវ ប៉េកាំង​និង​ចេងចូ​វ​(Zhengzhou)​ជួប​ការឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​។​

​ចិន​បាន​រាយការណ៍​ចំនួន​ឆ្លងកូវី​ដ​១៩​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​ចំនួន​១០.៧២៩​នាក់​សំរាប់​ថ្ងៃ​១០​វិច្ឆិកា ក្នុងនេះ​ឆ្លង​ចេញ​រោគសញ្ញា​មាន​ត្រឹមតែ​១.២០៩​នាក់​និង​៩.៥២០​នាក់​ទៀត​មិន​ចេញ​រោគសញ្ញា​ទេ នេះ​​បើ​តាម​ការប្រកាស​របស់​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​ចិនកា​លពី​ថ្ងៃ​សុក្រ​ទី​១១​វិច្ឆិកា​។​

​កាល​ពី​មួយ​ថ្ងៃមុន ចិន​មាន​អ្នក​ឆ្លង​សរុប​៩.០០៥​នាក់ កើន​ពី​ចំនួន​ឆ្លង​៨.៨២៤​នាក់​កាល​ពី​មួយ​ថ្ងៃមុន​។​

​ទោះជា​ឆ្លង​កើនឡើង​ជាប់ តែ​មិន​មាន​អ្នក​បាត់បង់​ជីវិត​ថ្មី​ដោយ​ជំងឺ​នេះ​ទេ គឺ​នៅ​រក្សា​៥.២២៦​នាក់​ដដែល​។​

​រដ្ឋធានី​ប៉េកាំង​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​១១៨​នាក់ ខណៈ​មួយ​ថ្ងៃមុន​មាន​អ្នក​ឆ្លង​៩៥​នាក់​។​ទីក្រុង​ក្វាង​ចូ​វ​(Guangzhou)​មាន​អ្នក​ឆ្លង​ថ្មី​២.៨២៤​នាក់ ជាហេតុ​នាំ​អោយ​ពន្យា​ការបិទ​ខ្ទប់​សង្កាត់​ហៃ​ចូ​វ​(Haizhu)​រហូត​ដល់​ថ្ងៃអាទិត្យ​។​

​ចំនួន​ឆ្លង​នៅ​ចិន​នៅ​ទាប​បើ​ធៀប​នឹង​ការឆ្លង​នៅលើ​ពិភពលោក​និង​បើ​គិត​ពី​ចំនួន​ប្រជាពលរដ្ឋ​ចិន​១,៤​ពាន់​លាន​នាក់ តែ​ក្រុម​មេដឹកនាំ​ចិន​នៅ​បន្ត​អនុវត្ត​គោលការណ៍​«​សូន្យ​កូវី​ដ​»​មានន័យថា​​អាជ្ញាធរ​ត្រូវ​តែ​ចាត់វិធានការ​តឹងរឹង​បំផុត​នៅ​កន្លែង​កើត​មាន​ជំងឺ​នេះ​ដើម្បី​កំចាត់​វា​ចោល​នៅ​នឹង​កន្លែង​តែម្តង​។​វា​ជា​វិធានការ​ដែល​ប្រធានាធិបតី​ស៊ី ជីន​ភីង បាន​អះអាង​ថា​បាន​ជួយ​សង្គ្រោះ​អាយុ​​ជីវិត​មនុស្ស​ជាច្រើន តែ​វាបង្ក​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ធំធេង​និង​នាំ​អោយ​អ្នកស្រុក​មិន​សប្បាយចិត្ត​។​

​នៅ​ទីក្រុង​ក្វាង​ចូ​វ​ភាគខាងត្បូង ដែល​ជា​ស្នូល​នៃ​ការផ្ទុះកូ​វីដ​១៩​នាពេល​បច្ចុប្បន្ន មាន​អ្នក​ឆ្លង​ថ្មី​២.៨២៤​នាក់ សំរាប់​ថ្ង​ស​១០​វិច្ឆិកា ។​វា​ជា​ថ្ងៃទី​បួន​ជាប់​គ្នា​ដែល​ទីក្រុង​នេះ​មាន​អ្នក​ឆ្លង​លើ​២.០០០​នាក់​។​​ការផ្ទុះកូ​វីដ​១៩​ខ្លាំង​កើតមាន​នៅក្នុង​សង្កាត់​ហៃ​ចូ​វ ដែល​ត្រូវបាន​អាជ្ញាធរ​ប្រកាស​បិទ​ខ្ទប់​ទាំងស្រុង​ចាប់ពី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃអាទិត្យ ក្រោយ​ពង្រីក​ការ​រឹតត្បិត​និង​ទប់ស្កាត់​អស់​ពេល​ប៉ុន្មាន​ថ្ងៃ​។​

​សេចក្តីថ្លែងការណ៍​របស់​រដ្ឋបាល​សង្កាត់​បាន​និយាយថា​«​អ្នកស្រុក​ទាំងអស់​តំរូវ​អោយ​នៅ​ក្នុងផ្ទះ ។​មាន​មនុស្ស​តែ​ម្នាក់​ក្នុង​មួយ​គ្រួសារ​អាច​ចេញទៅ​ទិញ​ទំនិញ​ចាំបាច់​តាម​កាលវិភាគ​កំណត់​មួយ​»​។​រាល់​​គមនាគមន៍​សាធារណៈ​ក្នុង​សង្កាត់​ដែល​មាន​មនុស្ស​១,៨​លាន​នាក់​នេះ​ក៏​ត្រូវ​ផ្អាក និង​ការស្គែន​ម៉ាស៊ីន​PCR​ដើម្បី​រក​មេរោគ​ត្រូវធ្វើ​លើ​គ្រប់​មនុស្ស​និង​គ្រប់​ផ្ទះ​ទាំងអស់​។​

​ទីក្រុង​ដទៃទៀត ដូចជា​ប៉េកាំង ចេងចូ​វ និង​ចុងឈី​ញ (Chongqing)​ក៏​រឹតបន្តឹង​វិធានការ​ប្រឆាំង​កូ​វីដនៅ​សប្តាហ៍​នេះ នៅពេល​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​បន្ត​កើនឡើង​ខ្ពស់បំផុត​។​

​ចេងចូ​វ នៅក្នុង​ខេត្ត​ហឺ​ណាន បាន​រាយការណ៍​អ្នក​ឆ្លង​ថ្មី​២.៩៨៨​នាក់ ដោយ​កើន​លើស​ពី​រដង​ពី​ការឆ្លង​កាល​ពី​មួយ​ថ្ងៃមុន ក្នុង​ការរីក​រាលដាល​ជំងឺឆ្លង​មួយ​ដែល​បាន​នាំ​អោយ​កម្មករ​ក្នុង​រោងចក្រ​ដំឡើង​iPhone​ធំ​បំផុត​Foxconn​ជ្រួលច្របល់​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​។​

​នៅ​ទីក្រុង​ចុងឈី​ញ ការឆ្លង​បាន​កើន​មួយ​ជា​បី គឺ​៧៨៣​នាក់​សំរាប់​ថ្ងៃ​១០​វិច្ឆិកា​។​សង្កាត់​ខ្លះ​ក្នុង​ក្រុង​ឥឡូវ​ហាម​ការ​ទទួលទាន​អាហារ​នៅតាម​ភោជ្ជ​នី​យដ្ឋា​ន​និង​ផ្អាក​ការ​រៀន​តាម​ថ្នាក់​ផ្ទាល់​។​ស្ថានីយ​រថ​​ភ្លើង​ក្រោម​ដី​ខ្លះ​ត្រូវ​បិទ​៕

​នៅ​ទីក្រុង​ក្វាង​ចូ​វ​ភាគខាងត្បូង ដែល​ជា​ស្នូល​នៃ​ការផ្ទុះកូ​វីដ​១៩​នាពេល​បច្ចុប្បន្ន មាន​អ្នក​ឆ្លង​ថ្មី​២.៨២៤​នាក់ សំ​រាប់​ថ្ងៃ​១០​វិច្ឆិកា​នាំអោយ​អាជ្ញាធរ​បិទ​ខ្ទប់​សង្កាត់​មួយ​រហូតដល់​ថ្ងៃអាទិត្យ និង​តំរូវ​អោយ​​អ្នកស្រុក​ធ្វើតេស្តិ៍​រក​កូវី​ដទាំ​ងអស់​