ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខដឹកនាំអាស៊ានបានជួបប្រជុំគ្នានៅទីក្រុងភ្នំពេញព្រះរាជាណាចក្រកម្ពុជានាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង ៤១ និងកិច្ចប្រជុំកំពូលពាក់ ព័ន្ធដោយពិចារណាលើលទ្ធផលនៃបេសកកម្មស្វែងរកការពិតរបស់សសរស្តម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាន ,សហ គមន៍សេដ្ឋកិច្ចអាស៊ាននិងសហគមន៍សង្គម-វប្បធម៌អាស៊ាននិងបានឯកភាពជាគោលការណ៍ទីម័រឡេស្តេត្រូវបានអនុញ្ញាតឱ្យចូលរួមជាសមាជិកអាស៊ា នទី១១ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាននៅថ្ងៃទី ១១ ខែ វិច្ឆិកា២០២២ នេះ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ នាព្រឹកថ្ងៃទី ១១ ខែវិច្ចិកា ២០២២ នៅសណ្ឋាគារសុខា រេស៊ីដេន ភ្នំពេញ។ (រូបថត កុក គី)

 

សេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ានបានបង្ហាញថា៖ដោយពិចារណាលើលទ្ធផលនៃបេសកកម្មស្វែងរកការពិតរបស់សសរស្តម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាន,សហគមន៍ សេដ្ឋកិច្ចអាស៊ាននិងសហគមន៍សង្គម-វប្បធម៌អាស៊ានបានឯកភាពថា៖

១. ជាគោលការណ៍ទីម័រឡេស្តេត្រូវបានអនុញ្ញាតឱ្យចូលរួមជាសមាជិកអាស៊ានទី១១ ។ ២.ផ្តល់ឋានៈជាប្រទេសសង្កេតការណ៍ដល់ទីម័រឡេស្តេនិងអនុញ្ញាតឱ្ យទីម័រឡេស្តេចូលរួមក្នុងកិច្ច ប្រជុំអាស៊ានទាំងអស់រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន ។ ៣.បង្កើតជាផែនទីបង្ហាញផ្លូវផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹត្យសម្រាប់ការចូលជាសមាជិក ពេញសិទ្ធិរបស់ទីម័រឡេស្តេរួមទាំងផ្អែកលើសមិទ្ធផលសំខាន់នានាដែលកំណត់ដោយរបាយការណ៍នៃបេសកកម្មស្វែងរកការពិតទាំងបីសសរស្តម្ភរបស់អាស៊ាននិងបានប្រគល់ភារកិច្ច ជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ានក្នុងការបង្កើតផែនទីបង្ហាញផ្លូវនេះហើយត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានទាំងអស់អនុម័តក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ។ទី៤.ប្រទេសសមាជិកអាស៊ានទាំងអស់និង ដៃគូខាងក្រៅត្រូវផ្តល់ការគាំទ្រដោយពេញលេញចំពោះទីម័រឡេស្តេក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផលដែលបានកំណត់ទាំងនោះតាម រយៈការ កសាងសមត្ថភាពនិងផ្តល់ការគាំទ្រចាំបាច់នានាផ្សេងទៀតសម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្តេ។