ដោយ៖ រ៉ាម៉ន/ភ្នំពេញ៖ នៅថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ព្រមទាំងកិច្ចប្រជុំកំពូលពាក់ពន្ធ័បានកំពុងរៀបចំជាផ្លូវការបញ្ហាសន្តិសុខនិងសណ្តាប់ធ្នាប់នៅរាជធានីបានរៀបចំយ៉ាងល្អប្រសើរ ។​

លោក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា គិតពីថ្ងៃទី៧ដល់ទី១០ខែវិច្ឆិកា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ជារួមក្នុងរាជធានីភ្នំពេញគឺមានលក្ខណៈល្អប្រសើរ មិនមានអ្វីគួរកត់សំគាល់នោះទេគឺអាស្រ័យដោយមានការចូលរួមសហការគ្នាយ៉ាងល្អពីកំលាំងចំរុះគ្រប់អង្គភាពពាក់ពន្ធ័ទាំងអស់ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សំរាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ក៏ដូចកិច្ចប្រជុំពាក់ពន្ធ័ អោយប្រព្រឹត្តទៅដោយជោគជ័យដែលជាមុខមាត់ប្រទេសជាតិរបស់យើង។

លោក សាន សុខសីហា បានបន្ថែមថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់កំលាំងជាង២.៣០០នាក់លើចំនួនសរុបដែលបញ្ជាក់ដោយអគ្គស្នងការនគរបាលជាតិមានប្រមាណ១ម៉ឺននាក់ ហើយកំលាំងទាំងអស់ត្រូវបានបែងចែកទទួលខុសត្រូវតាមគោលដៅសំខាន់ៗ រួមមានកំលាំងអន្តរាគមន៏ពិសេស, កំលាំងតាមការិយាល័យជំនាញ,កំលាំងសណ្តាប់ធ្នាប់ចរាចរ ដែលបានដាក់ ពង្រាយតាមដងវិថីសំខាន់ៗទាំងអស់ដើម្បីជួយរៀបចំសណ្តាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍កុំងោយមានការកកស្ទះ រួមទាំងកំលាំងត្រៀមបង្ការគ្រោះអគ្គីភ័យ ដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោងផងដែរ។ ក្នុងនាមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចាត់ទុកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១និងកិច្ច ប្រជុំពាក់ពន្ធ័ថាជាមុខមាត់និងជាកិត្តិយសជាតិដ៏ធំធេងព្រមទាំងធ្វើឲ្យកិត្យានុភាពកម្ពុជាកាន់ល្បីល្បាញលើឆាកអន្តរជាតិក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន ដូច្នេះយើងត្រូវរួមគ្នាធ្វើយ៉ាងណាការពារ សន្តិសុខសណ្តាប់ធ្នាប់ដែលជាចំណុចអាទិភាពបំផុតសំរាប់កិច្ចប្រជុំកំពូលអាស៊ាននាពេលនេះដោយធានាថាកិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅដោយជោគជ័យ ទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ជាមុខមាត់សំរាប់រាជធានីភ្នំពេញ និងជាមុខមាត់សំរាប់ប្រទេសកម្ពុជាទាំងមូល។

ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលលើកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា ឆ្នាំនេះជាឆ្នាំវិសេសវិសាល របស់អាស៊ានដោយយើងបានប្រារព្វពិធីខួបអនុស្សាវរីយ៏៥៥ឆ្នាំនៃវឌ្ឍនភាព និងការអភិវឌ្ឍន៏ចាប់តាំងពីការបង្កើតសមាគមន៏នេះឡើងមក។យើងបានឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយក្នុងនាមជាអង្គការថ្នាក់តំបន់ក៏ដូចជាគ្រួសារនិងបងប្អូន។យើងបានរួមគ្នាសម្រេចបាននូវគោលបំណងចម្បងក្នុងការកសាងសហគមន៏អាស៊ានប្រកបដោយសុខ សន្តិភាព ទំនើបកម្ម ភាពធន់ និងបរិយាបន្ន។ សម្តេចតេជោបាន បន្តថា ដើម្បីប្រារព្វអបអរសាទរលើការសម្រេចបាននូវសមិទ្ធិផលគោលដៅជា ប្រវត្តិសាស្ត្រនេះ យើងនឹងដាក់ចេញនូវសេចក្តីថ្លែងការរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីខួបលើកទី៥៥ នៃការបង្កើតអាស៊ានដែលនឹងត្រូវបានបំពេញបន្ថែមដោយ សេចក្តីថ្លែងការណ៏២ផ្សេងទៀត គឺសេចក្តីថ្លែងការណ៏ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំ អាស៊ានស្តីពី៖អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា និងសេចក្តី ថ្លែងការណ៏ស្តីពីរបៀបវារះនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ ដែលនឹងត្រូវអនុមត័ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះផងដែរ៕