ដោយ៖តារារិទ្ធ(ភ្នំពេញ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន -ចិនលើកទី២៥ ដែលបាន ប្រារព្ធបើកនៅរសៀលថ្ងៃទី ១១ ខែ វិច្ឆិកា ២០២២ នេះនៅសណ្ឋាគារសុខារ៉េស៊ីដេនភ្នំពេញ។

 

កិច្ចប្រជុំកំពូលនេះមានវត្តមានចូលរួមដោយមេដឹកនាំអាស៊ាន និង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន លោក លី ខឺឈាំង ។

ប្រទេសចិន គឺជាដៃគូរវិនិយោគដ៏ធំជាងគេបំផុតរបស់អាស៊ាន ចំនួន ១៣ឆ្នាំជាប់គ្នាៗមកហើយ។ ទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ាន កើនដល់ ៥៤៤.៩ ពាន់លានដុល្លារអាមេរិក គិតត្រឹមខែកក្កដា ឆ្នាំ២០២២។

កាលពីកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤ ប្រមុខរដ្ឋាភិបាលអាស៊ាន-ចិន បានអនុម័តទៅលើឯកសារចំនួន៣ និងធ្វើការកត់សម្គាល់ទៅលើឯកសារចំនួន២ ក្នុងរួមមាន៖

-ការអនុម័តទៅលើឯកសារចំនួន៣ ៖ឯកសារទី១)សេចក្ដីប្រកាសរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន -ចិន ។ឯកសារទី២)សេចក្ដីប្រកាសរួមអាស៊ាន-ចិន ស្ដីពីកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌអាស៊ានស្ដារឡើងវិញគ្រប់ជ្រុងជ្រោយ ។ ឯកសារទី៣)សេចក្ដីប្រកាសរួមអាស៊ាន -ចិន ស្ដីពីការពង្រឹងការអនុវត្តបៃតង និងប្រកបដោយចីរភាព ។

-ឯកសារចំនួន២ដែលធ្វើការកត់សម្គាល់រួមមាន៖ទី១)ឯកសារវឌ្ឍនភាពស្ដីពីការអនុវត្តផែនការសកម្មភាព ដើម្បីអនុវត្តជាភាពជាដៃគូយុទ្ធសាស្ត្រអាស៊ា ន-ចិនដើម្បីសន្តិភាព និងវិបុលភាពឆ្នាំ២០២១-២០២៥ និងទី២)ឯកសារទស្សនទាន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស របស់ចិនជាមួយអាស៊ាន ។

ឆ្នាំ២០២២ អាស៊ាន-ចិន បានធ្វើមិត្តជាមួយគ្នាលើនយោបាយ៣១ឆ្នាំហើយ,ធ្វើទំនាក់ទំនង ៣១ឆ្នាំប៉ុន្តែភាពជាដៃគូសន្ទនានេះ ២៦ឆ្នាំ ដៃគូយុទ្ធសាស្ត្រ ១៩ ឆ្នាំ ។ អ្វីដែលសំខាន់ប្រមុខរដ្ឋាភិបាលអាស៊ាន-ចិនបានឯកភាពដំឡើងភាពជាដៃគូនេះនៅពេលដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយហើ យប្រមុខរដ្ឋាភិបាលអាស៊ាន-ចិន។

ក្នុងរយៈពេល ៣១ឆ្នាំកន្លងមកនេះចិនបានក្លាយជាប្រទេសមានពាណិជ្ជកម្មធំជាងគេជាមួយអាស៊ានហើយវិនិយោគក៏មានច្រើនជាងគេដែរ ។ ចិនបានក្លាយជាប្រភពទី៤នៃវិនិយោ គក្នុងប្រទេសអាស៊ានផងដែរ។ បន្ថែមលើនេះប្រមុខរដ្ឋាភិបាលអាស៊ានបានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រីចិនដែលបានផ្ដល់នូវការគាំទ្រជាច្រើនជាពិសេសវ៉ាក់សាំងដល់ បណ្ដាប្រទេសអាស៊ានផ្ដល់ការគាំទ្រក្នុងការកសាងសហគមន៍អាស៊ាន បន្តគាំទ្រដល់សមាហរណកម្មអាស៊ាន ហើយជាពិសេសទៀតគឺបន្តធ្វើយ៉ាងណាគាំទ្រដល់កិច្ចសហប្រតិបត្តិការជា ច្រើនវិស័យជាពិសេសទៀតនោះគឺលោកនាយករដ្ឋមន្ត្រីចិនបានលើកឡើងដោយធ្វើយ៉ាងណាកសាងសម្ព័ន្ធភាពនិងការនិងកិច្ចសហការលើ វិស័យសុខាភិបាល ហើយនឹងបន្តពង្រឹង និងពង្រីកសមាហរណកម្មសេដ្ឋកិច្ចជាមួយគ្នា ហើយជាពិសេសទៀត ក្នុងការលើក តម្កើងក្នុងការអភិវឌ្ឍ ដើម្បីគាំទ្រគ្នាទៅវិញទៅមកហើយនឹងបន្តគាំទ្រលើនវានុវត្តទាំងសងខាង ផងដែរនឹងបន្តជំរុញកិច្ចសហការបៃតង។

សូមបញ្ជាក់ថាចិនបានក្លាយទៅជាដៃគូសន្ទនារបស់អាស៊ានកាលពីឆ្នាំ១៩៩១ ។ កាលពីឆ្នាំ២០២១ អាស៊ាននិងចិនបានរៀបចំកិច្ចប្រជុំកំពូលពិសេសដើម្បីអបអរសាទរខួបអនុស្សាវ រីយ៍លើកទី៣០ នៃទំនាក់ទំនងនេះ ។ក្នុងកិច្ចប្រជុំនោះមេដឹកនាំអាស៊ាន និងចិន បានសម្រេចបង្កើនកម្រិតទំនាក់ទំនងរវាងអាស៊ាន និងចិន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយទទួលស្គាល់ថាទំនាក់ទំនងអាស៊ាន-ចិន គឺស្ថិតក្នុងចំណោមទំនាក់ទំនងដែលប្រកបដោយថាមវន្តបំផុត មានសារៈសំខាន់និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងបានរួម ចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាពនៅក្នុងតំបន់ ៕