លោក SHRI JAGDEEP DHANKHAR អនុប្រធានាធិបតី និងជាប្រធានសភាជាន់ខ្ពស់ នៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោង ៣:៥០ រសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ដំណើរមកដល់របស់លោកអនុប្រធានាធិបតីឥណ្ឌា គឺបន្ទាប់ពីការអញ្ជើញមកហើយដែរ របស់លោកប្រធានាធិបតីសាធារណរដ្ឋកូរ៉េ និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ។