​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ម​ការងារ​នៃ​យុវជន​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​អោយដឹង​កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២២ ថា សាមីជន​ដែល​ដាក់ពាក្យ​ជា​បេក្ខជនស្វៃរិន​ប្រឡង​បាក់​ឌុប (​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​) សម័យ​ប្រឡង ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២២ ខាងមុខ នៅ​បន្ទាយមានជ័យ​សូម​ទៅ​ផ្ទៀងផ្ទាត់​ឈ្មោះ ព័ត៌មាន​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​ចុះហត្ថលេខា​បញ្ជាក់​ភាពត្រឹមត្រូវ នៅ​ការិយាល័យ​មធ្យមសិក្សា​ចំណេះ​ទូទៅ នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបន្ទាយមានជ័យ រៀងរាល់​ម៉ោង​ធ្វើការ (​ចន្ទ ដល់​សុក្រ​) ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២២ ជា​កំណត់ ៕​