ដោយៈតារារិទ្ធ(ភ្នំពេញ)លោក យូន ស៊ុក យុល (Yoon Suk-yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េបានថ្លែងថាគិតត្រឹម រយៈ ២៥ឆ្នាំទំហំពាណិជ្ជកម្មកម្ពុជាកូរ៉េបានកើនឡើង២០ដង។

លោក យូន ស៊ុកយុល បានថ្លែងបែប នេះក្នុងជំនួបទ្វេភាគីជាមួយសម្តេចអគ្គមហាសេ នាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រនារសៀលថ្ងៃទី ១១ ខែ វិច្ឆិកា ២០២២ ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោហ៊ុនសែនបានមានប្រសា សន៍ឲ្យដឹងថាៈនៅក្នុងជំនួបនោះសម្ដេ ចតេជោ ហ៊ុន សែនជាមួយនឹងប្រធានា ធិបតីកូរ៉េ មេដឹកនាំទាំងពីរបានពិភាក្សាគ្នាលើបញ្ហាតំបន់និងបញ្ហាកិច្ចសហប្រ តិបត្តិការរវាងប្រទេសទាំងពីរ ។

លោកប្រធានាធិបតីកូរ៉េបានគាំទ្រមជ្ឈភាពអាស៊ាននិងបានសំដែងការពេញ ចិត្តជាមួយកិច្ចសប្រតិបត្តិការទ្វេភាគីរវាងកូរ៉េនិងកម្ពុជាជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលវិស័យឯកជននិង ឯកជន ,ប្រជាជននិងប្រជាជន ។

លោកប្រធានាធិបតីកូរ៉េបានលើកឡើងថាគិតត្រឹមតែ ២៥ ឆ្នាំប៉ុណ្ណោះទំហំពា ណិជ្ជកម្មប្រទេសទាំងពីរមានការកើនឡើងជាង ២០ ដងក្នុងន័យនេះលោកបានជម្រាបជូនសម្ដេចតេជោថាកូរ៉េចាត់ទុកថាការអភិវឌ្ឍដ៏ចីរភាពរបស់កម្ពុជាជាអាទិភាពក្នុងន័យនេះជំនួយក្រៅប្រទេសរបស់កូរ៉េមកកាន់កម្ពុជាគឺកើនឡើងទ្វេដងសម្រាប់ជួយដល់ កម្ពុជា ។ កូរ៉េនិងជំរុញការវិនិយោគជាពិសេ សអ្នកវិនិយោគកូរ៉េនិងមកកាន់កម្ពុជាកាន់ តែច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទំនាក់ទំនងរបស់ប្រទេ សទាំងពីរពិសេសក្ដាប់យកឱកាសនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរនិងការមិនយកពន្ធជាន់គ្នារវាងប្រទេ សទាំងពីរ៕