ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានថ្លែងថាៈ ការដែលក្រុមអង្គការសង្គមស៊ីវិល មួយចំនួនតូច និងអ្នកវិភាគខ្លះ ស្នើឲ្យលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ អាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលកម្ពុជាជាប្រធានប្តូរវេន ឲ្យជួយជំរុញបើកផ្លូវ ស្ដារប្រជាធិបតេយ្យ នៅកម្ពុជាឡើងវិញ វាគឺជាទម្លាប់សភាវគតិ ដដែលៗ។ ក្រុមអង្គការសង្គមស៊ីវិល ដែលជាសកម្មជននយោបាយលាក់មុខនេះ គឺសាហាវប្រៀបដូចជា ជំងឺបូសលាក់មុខ។ ហើយការប្រជុំអាស៊ាន នៅកម្ពុជានេះ គឺមិនមែនសំដៅសំខាន់ ទៅលើកិច្ចការដែលពួកអង្គការសង្គមស៊ីវិល ទាមទារទេ គឺសំខាន់បំផុត ដោះស្រាយបញ្ហាតំបន់ បញ្ហាពិភពលោក ដែលកំពុងកើតមានក្តៅ ហើយជាពិសេស គឺស្វែងរកតុល្យភាព នៃការរៀបចំសណ្តាប់ធ្នាប់ ពិភពលោក ឡើងវិញ។

លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសន្តិភាពនៅកម្ពុជា និងជា អ្នកតាមដាន ព្រឹត្តិការណ៍នយោបាយ បានថ្លែងប្រាប់រស្មីកម្ពុជាថាៈ វត្តមានរបស់ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក មកកម្ពុជា នៅថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ អាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូល អាស៊ីបូព៌ា ដែលកម្ពុជាជាប្រធានប្តូរវេន នៃសមាគមអាស៊ាន ។

លោកបានបន្តថាៈ ការដែលក្រុមអង្គការសង្គមស៊ីវិល មួយចំនួនតូច និងអ្នកវិភាគខ្លះ ស្នើឲ្យលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលនឹងមកចូលរួមកិច្ចប្រជុំ កំពូល ប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលកម្ពុជាជាប្រធាន ប្តូរវេន ឲ្យជួយជំរុញបើកផ្លូវស្ដារប្រជាធិបតេយ្យ នៅកម្ពុជាឡើងវិញ វាគឺជាទម្លាប់ សភាវគតិដដែលៗ របស់ក្រុមអ្នកដែលហៅខ្លួនឯងថា ជាអ្នកប្រជាធិបតេយ្យ អ្នកស្រឡាញ់សិទ្ធិមនុស្ស គោរពសិទ្ធិមនុស្ស គឺវាអត់គេចផុតពីការពិតទេ ទោះបីខិតខំលាក់បិទបាំងខ្លួនថា ខ្លួនជាក្រុមអង្គការសង្គមស៊ីវិល ជាអ្នកឃ្លាំមើល ឬក៏ជាសកម្មជនសិទ្ធិមនុស្ស ប៉ុន្តែការពិតនោះវាគ្រាន់ តែយកពាក្យសិទ្ធិមនុស្ស ឬអង្គការសង្គមស៊ីវិល ឬក៏ពាក្យឃ្លាំមើល មកធ្វើជាអាវ ដើម្បីពាក់បិទបាំង នូវសារជាតិ ពិតរបស់ខ្លួន ដែលជាសកម្មជននយោបាយ ជ្រកក្រោមស្លាក ជាសកម្មជនស៊ីវិល ជ្រកក្រោមស្លាក ជាអ្នកវិភាគ ជ្រកក្រោមស្លាកជាអ្នកឃ្លាំមើលតែប៉ុណ្ណោះ។ ហើយ ពួកនេះ គឺមានបេសកកម្មតែមួយដូចគ្នា ជាមួយនឹងក្រុមប្រឆាំងផ្គាប់មុខ ដែលដឹកនាំ ដោយមេបក្សរបស់គេ ដែលកំពុងតែរត់ចោលស្រុក។ ដូច្នេះហើយបានជាពួកគេ ទន្ទេញចាំពាក្យដដែលៗ ដូចមេសូត្រអញ្ចឹង! គឺនិយាយតែពីរឿងថា ស្តារលទ្ធិប្រជាធិប តេយ្យ ស្តារការគោរពសិទ្ធិមនុស្ស សព្វគ្រប់បែបយ៉ាង ស្តាប់ទៅហាក់ដូចជានៅកម្ពុជា អត់មានលទ្ធិប្រជាធិបតេយ្យ អត់មានការគោរពសិទ្ធិមនុស្ស និងអត់មានផ្តល់សេរីភាព បញ្ចេញមតិអីទាំងអស់ គឺថាប្រៀបដូចជាកម្ពុជា នឹងជារបបមួយដែលដឹកនាំ អត់មានលទ្ធិប្រជាធិបតេយ្យ អត់មានការគោរពសិទ្ធិមនុស្ស អត់មានច្បាប់ ។ ប៉ុន្តែផ្ទុយទៅវិញ តើពួកគេបញ្ចេញមតិរិះគន់រដ្ឋាភិបាលរាល់ថ្ងៃនេះ បានដោយសារអី? មិនដោយសារតែពួកគេ មានសេរីភាពបញ្ចេញមតិ ហើយពួកគេ អាចដាក់ញ្ញត្តិស្នើ សុំទៅ អង្គទូត ឬក៏ប្រធានាធិបតី ប្រទេសមហាអំណាច ដែលអញ្ជើញមកចូលរួមប្រជុំ នៅកម្ពុជា ហើយពួកគេអាចដាក់ញ្ញត្តិ ចូលទៅបាន តើវាគឺជាស្អី? នឹងមិនជាសិទ្ធិ សង្គមស៊ីវិល មិនមែនជាសិទ្ធិមនុស្សរបស់ពួកគេទេ ឬយ៉ាងម៉េច?។

អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះ បានបន្តថាៈ ការរិះគន់របស់ពួកគេ ដែលសរសេរ នៅលើញ្ញត្តិ និងការទាមទារទាំងអស់ នឹងដែលធ្វើការវ៉ៃប្រហាររិះគន់ មិនមែនតែវ៉ៃប្រហាររិះគន់ទេ គឺវាលើសពីនឹងទៅទៀត រហូតប្រមាថដល់ព្រះចេស្តា ព្រះមហាក្សត្រ ហើយក្រុមសង្គមស៊ីវិល និងអ្នកវិភាគ រួមទាំងក្រុមអ្នកឃ្លាំមើល ទាំងនោះ មិនដែលមានប្រតិកម្មជាមួយនឹងជននោះទាល់តែសោះ អានឹងវាស្អី? អានឹងមិនមែនជាប្រជាធិបតេយ្យទេ ឬមួយយ៉ាងម៉េច? ។ ហើយអ្វីដែលកម្ពុជាអនុវត្ត គឺអនុវត្តតែមួយគត់ គឺការពង្រឹងនីតិរដ្ឋ គឺលុបបំបាត់ននៅវប្បធម៌ រួចទោសកុំឲ្យមាន ទៀត នៅកម្ពុជា។ ហើយការអនុវត្តនីតិរដ្ឋនេះ គឺសំដៅទៅលើជនទាំងឡាយណា ដែលប្រព្រឹត្តខុសច្បាប់ ត្រូវតែយកមកកាត់ទោសតាមច្បាប់ ដើម្បីពង្រឹងនីតិរដ្ឋ របស់កម្ពុជា។ ការពង្រឹងនីតិរដ្ឋរបស់កម្ពុជា មិនមែនជាការបំបាត់សិទ្ធិសេរីភាព បញ្ចេញមតិ មិនមែនជាការរំលោភសិទ្ធិមនុស្សទេ គឺមុននឹងច្បាប់កាត់ទោស ឬផ្តន្ទាទោស ឬចាប់អ្នកណាម្នាក់ដាក់ពន្ធនាគារ គឺដោយសារអ្នកនោះរំលោភច្បាប់ មុនទៅហើយ ច្បាប់មិនបានរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ ឬក៏រំលោភសិទ្ធិបុគ្គល សិទ្ធិនយោបាយរបស់អ្នកណាទេ ប៉ុន្តែបើអ្នកឯហរំលោភច្បាប់ គឺត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់។ ប៉ុន្តែក្រុមអ្នកឃ្លាំមើល ក្រុមសង្គមស៊ីវិល និងក្រុមអ្នកវិភាគអស់នេះ ដែលគេមានបេសកកម្ម រួមជាមួយនឹងគណបក្សនយោបាយ និងមេនយោបាយរបស់ ពួកគេ ដែលកំពុងតែរត់ចោលស្រុកនោះ គឺគេមិនដែលទទួលស្គាល់ នៅកំហុសរបស់ ពួកគេ ដែលបានប្រព្រឹត្តខុសច្បាប់ ដែលបានរំលោភច្បាប់ ដែលបានមើលងាយ ច្បាប់ទេ។ ប៉ុន្តែផ្ទុយទៅវិញ គេតែងតែររំពឹងទៅលើវត្តមាន អ្នកនយោបាយបរទេស ឬមេដឹកនាំបរទេស ដើម្បីដាក់ការគៀបសង្កត់ ឬក៏ដាក់ទណ្ឌកម្មអ្វីមួយ មកលើរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជា។

លោក សួន សេរីរដ្ឋា បានបញ្ជាក់ថាៈ “ការប្រជុំអាស៊ាននៅកម្ពុជានេះ​ គឺមិនមែន សំដៅសំខាន់ទៅលើកិច្ចការ ដែលពួកអង្គការសង្គមស៊ីវិលនេះ ទាមទារទេ តែសំខាន់ បំផុតដោះស្រាយបញ្ហាតំបន់ បញ្ហាពិភពលោក ដែលកំពុងកើតមានក្តៅ ហើយជា ពិសេស គឺស្វែងរកតុល្យភាពនៃការរៀបចំសណ្តាប់ធ្នាប់ ពិភពលោកឡើងវិញ ពាក់ព័ន្ធ នឹងអ្វី ដែលយើងបានដឹងបានឮទាំងអស់គ្នា កន្លងមក។ ហើយកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ សង្គម នយោបាយ និងទីផ្សារសម្រាប់ប្រទេស ជាសមាគមអាស៊ាន ជាមួយនឹងបណ្តាប្រទេសមហាអំណាច ដែលត្រូវប្រជុំបូក ជាមួយអាស៊ាននោះ គឺជាប្រធានបទសំខាន់ ដែលត្រូវយកមកនិយាយ និងដោះស្រាយ ដោយប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល នៃសមាគមអាស៊ាន និងបណ្តាប្រទេសជាដៃគូរបស់អាស៊ាន កន្លងមកមានដូចជា មហាអំណាចអាមេរិក រុស្ស៊ី ចិន និងបណ្តាប្រទេសមួយចំនួន នៅសហគមន៍អឺរ៉ុប ក៏ដូចជាប្រទេសមហាអំណាចសេដ្ឋកិច្ច នៅអាស៊ីមួយចំនួន ដូចជាកូរ៉េខាងត្បូង និងប្រទេសជប៉ុនជាដើម។ ប៉ុន្តែជារបៀបឆក់កណ្តៀត ដើម្បីយក ឱកាសបញ្ចេញសម្លេង ហើយទោះបីដឹងហើយថា ការបញ្ចេញសម្លេងរបស់ពួកគេ នោះ វាគ្មានសារៈសំខាន់អ្វីទាល់តែសោះ ហើយវាមិនពាក់ព័ន្ធអ្វីទៅនឹងប្រធានបទ ឬកិច្ចប្រជុំនេះក៏ដោយ ក៏ប៉ុន្តែពួកសង្គមស៊ីវិលត្រីងៀត ឆ្លៀតឱកាសនេះ គឺតែងតែធ្វើ ចឹង យើងឃើញហើយដូចដែលខ្ញុំ បានលើកឡើងពីខាងដើមចឹង តាំងពីពេល ដែលសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រមុខដឹកនាំអន្តររដ្ឋាភិបាលអាស៊ាន ទៅចូលរួមប្រជុំនៅសហរដ្ឋអាមេរិក គឺពួកគេធ្វើបាតុកម្មប្រឆាំង និងដាក់ញ្ញត្តិទៅសភា ទៅរដ្ឋាភិបាលអាមេរិក ចង់ឃើញណាស់ចង់បានណាស់ ឲ្យអាមេរិកគៀបសង្កត់ ដាក់ទន្ឌកម្មមកលើកម្ពុជា។ ប៉ុន្តែយើងសួរថា សហរដ្ឋអាមេរិកនឹង គេជាមហា អំណាចមួយ តើគេល្ងង់ឬយ៉ាងម៉េច? គេមើលមកកម្ពុជានឹងជាប្រទេសយ៉ាងម៉េចដែរ? គឺមើលមកកម្ពុជាងងឹតតែម្តង ដូចពួកដែលមានសញ្ជាតិខ្មែរ មានកំណើតខ្មែរ ប៉ុន្តែខ្វះ ខួរក្បាល បម្រើបរទេស ហើយបានប្រាក់ខែ បានលុយពីបរទេស មកមើលងាយជាតិ សាសន៍ ខ្លួនឯង ចង់តែឲ្យប្រទេសជាតិខ្លួនឯង អាប់ឱនកិត្តិយស គ្មានមុខមាត់ ចង់ឲ្យមេដឹកនាំខ្លួនឯង ទទួលការស្តីបន្ទោសពីគ្រប់ទិសទី ចង់ឲ្យតែប្រទេសខ្លួនឯង ច្របូកច្របល់ គ្មានការគោរពច្បាប់ គ្មានការអនុវត្តច្បាប់ បែបនឹង ឬមួយយ៉ាងណា? ចំណុចនេះ គឺជាចំណុចដែលប្រជាពលរដ្ឋខ្មែរ ពិចារណា ពីព្រោះខ្ញុំក៏ធ្លាប់បានលើក ឡើងផងដែរ នៅក្នុងការផ្តល់នូវទំនុកចិត្ត ឬផ្តល់សេចក្តីទុកចិត្ត ទៅលើបុគ្គលណាម្នាក់ ឬក្រុមណា គឺការដែលយើងផ្តល់ទំនុកចិត្ត ឬសេចក្តីទុកចិត្តទៅលើអ្នកណាម្នាក់ គឺប្រៀបដូចយើង ឲ្យកាំបិតដ៏មុតស្រួចទៅគេចឹង ហើយបើ់គេយកកាំបិតមុតស្រួចនោះ ទៅការពារយើង គឺថាយើងមានភាពកក់ក្តៅ យើងមានសុវត្ថភាព។ ប៉ុន្តែបើគេយក កាំបិតដ៏មុតស្រួចនោះ ទៅលបលួចចាក់ប្រហារ មកលើយើងវិញ គឺយើងអត់មាន សេចក្តីសុខទេ យើងនឹងអន្តរាយ ចឹងប្រជាពលរដ្ឋដែលគាំទ្រពួកអ្នកនយោបាយ ដែលក្បត់ទំនុកចិត្តរបស់យើង ដែលយើងគាំទ្រ ប៉ុន្តែបែរជាយកការគាំទ្ររបស់យើង ទៅធ្វើឲ្យចលាចលវឹកវរសង្គម បាត់បង់ស្ថេរភាព បាត់បង់សន្តិភាពដែលយើង កំពុងមាន ហើយកើតឡើងនៅអន្តរាយភាព ដែលនឹងអាចបំផ្លាញសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋខ្មែរ សួរថាយើងគួរបន្តគាំទ្រ និងផ្តល់ទំនុកចិត្តរបស់យើង ទៅពួក អ្នកនយោបាយបែបនឹងតទៅទៀតឬក៏យ៉ាងណា?”។

លោកបានសង្កត់ធ្ងន់ថាៈ ចំពោះក្រុមអង្គការសង្គមស៊ីវិល​ដែលជាសកម្មជន នយោបាយ លាក់មុខនេះ គឺសាហាវណាស់ប្រៀបដូចជាជំងឺបូស លាក់មុខអីចឹង បូសលាក់មុខ គឺថាវាពួនលាក់បង្កប់កើតជាខ្ទុះ កើតជាដង្កូវ ស៊ីសាច់រលួយចាក់ ទៅឆ្អឹងខ្នង និងខួរឆ្អឹងរបស់យើង ប៉ុន្តែមើលពីខាងក្រៅ គឺអត់មានមុខទេ គឺខាងពួក សង្គមស៊ីវិលលាក់មុខ ពួកអ្នកឃ្លាំមើលលាក់មុខ ពួកអង្គការក្រៅរដ្ឋាភិបាលលាក់មុខ ដែលបម្រើបក្សនយោបាយ ប្រឆាំងផ្គាប់មុខដែលកំពុងតែរត់ចោលស្រុក នាពេលបច្ចុប្បន្ននេះ ពួកគេអត់មានចេតនាល្អទេ នៅក្នុងការការពារមុខមាត់របស់ កម្ពុជា នៅក្នុងការទទួលស្គាល់ អ្វីដែលកម្ពុជាមានពិតប្រាកដ និងសមទ្ធិផលដែល រាជរដ្ឋាភិបាល បានខិតខំអភិវឌ្ឍន៍ ខិតខំការពារ និងកសាង កន្លងមក។ ផ្ទុយទៅវិញ ពួកគេតែងតែធ្វើការរិះគន់ វ៉ៃប្រហារគ្រប់រូបភាពទាំងអស់ គឺខាងអ្វីដែល រដ្ឋាភិបាល បានធ្វើបានដោះស្រាយ បានផ្តល់សេវាជូននោះ គឺថាពួកគេមិនដែលពេញចិត្ត ទាល់តែសោះ។ ប៉ុន្តែផ្ទុយទៅវិញ អ្វីដែលពួកគេកំពុងតែយកមកប្រើជាមធ្យោបាយរិះគន់ វ៉ៃប្រហារ ជេរប្រមាថរដ្ឋាភិបាលនោះ គឺសុទ្ធតែជាសេវាដែលបានទទួលផ្តល់មកពីរដ្ឋាភិបាល ផ្តល់ឲ្យទាំងអស់។ នេះហើយដែលបញ្ជាក់ អំពីសារជាតិ និងសន្តានរបស់ពួកគេ ដែលពួកគេមានកំណើតជាខ្មែរ និងសញ្ជាតិជាខ្មែរពិតប្រកាដមែន ប៉ុន្តែពួកគេអត់ បានធ្វើអ្វីតម្កល់ជាប្រយោជន៍ខ្មែរទេ គឺពួកគឹខិតខំធ្វើយ៉ាងម៉េចឲ្យខ្មែរបែកបាក់ ឲ្យខ្មែរអន្តរាយ ចង់ឲ្យខ្មែរបាត់បង់នៅភាពឯករាជ្យ អធិបតេយ្យ ឲ្យបរទេសមើលងាយ ជាន់ឈ្លីតែប៉ុណ្ណឹង។

អ្នកតាមដានព្រឹត្តិការណ៍រូបនេះ បានបញ្ជាក់ថាៈ សម្រាប់ការរទាមទារការចង់បាន របស់ពួកគេ មើលឃើញថា ជាសភាវគតិដដែលៗ ហើយដែលពួកគេនិយាយច្រើនឆ្នាំ ច្រើនអាណត្តិមកហើយ ប៉ុន្តែរាជរដ្ឋាភិបាល មិនដែលបានសន្យា ឬប្រតិកម្មអីទេ ប៉ុន្តែរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺតែងតែអភិវឌ្ឍន៍ តែងតែកែលម្អរ និងកែទម្រង់ធ្វើឲ្យប្រជាពលរដ្ឋគាំទ្រ កាន់តែច្រើនឡើងៗ។ ហើយអ្វីដែលពួកគេ ព្យាយាមបិទខួរក្បាល ធ្វើភ្នែកខ្លួនឯង ឲ្យខ្វាក់ និយាយបង្អាប់ធ្វើបាបរាជរដ្ឋាភិបាល នោះវាបាត់បង់ការគាំទ្រអស់ច្រើនទៅ ហើយ នេះហើយ គឺជាកម្មផលរបស់ពួកគេ ដែលពួកគេមិនទទួលនៅអ្វីដែល ជាការពិត៕/V